២សន្លឹកពីតារាសម្តែង ដេននី ក្វាន់ ដ៏សិចស៊ីផ្គើន អារម្មណ៍ទស្សនិក ជនរងការសំពងពី ទស្សនិកជន

ភ្នំពេញ៖ ក្រោយពីសំឡេង រិះគន់ផ្ទួនៗ តារាសម្តែង ដេននី ក្វាន់ បានផ្គើនដល់ទស្សនិកជនម្តងទៀតហើយ ធ្វើឲ្យមហាជនខ្លះសឹងតែឈាមច្រមុះ ជាមួយនឹង រូបភាពសិចស៊ី ស្លៀកប៊ីគីនី ប៉ុនបាតដៃ បិទបាំងតំបន់សម្ងាត់ ឯកជនរបស់នាង ។

តាមរយៈរូបភាព២សន្លឹកនេះ គេឃើញថា នាង ដេននីក្វាន់ ស្លៀកឈុតពណ៌ស្វាយអុជពណ៌លឿង និង ប៊ីគីនីពណ៌ខ្មៅ លាយពណ៌មាស ប៉ុនបាតដៃ មើលទៅស្ទើតែ ឃើញតំបន់ឯកជន ។

ក្រោយពីបង្ហោះ កាលពីរាត្រីម្សិលមិញ លើបណ្តាញសង្គមហ្វេសប៊ុក គេឃើញថា នាងទទួលបានការគាំទ្រ យ៉ាងខ្លាំងលើបណ្តាញ សង្គមហ្វេសប៊ុក ប៉ុន្តែក៏មានសំឡេងរិះគន់ មិនតិចនោះដែរ ក្នុងនោះ មានគណនីហ្វេសប៊ុក ១លើកឡើងថា «នាងមានសិទ្ឋក្នុងការស្លៀកពាក់ តែខ្ញុំក៏មានសិទ្ឋក្នុងការិះគន់ដែរ..! នាងមិនសមជាស្រ្តីខ្មែរសោះ...បើថតទុកមើលម្នាក់ឯង មិនថីតែនេះហាក់ចង់ បង្ហាញអាហ្នឹងឬ.?»។
បញ្ជាក់ផងដែរថា ដេននីក្វាន់ ចូលមកដល់ឆ្នាំ២០១៦ នេះ នាងគឺជាតារាដែល លេចធ្លោផ្នែកសិចស៊ី ហើយក៏ជាតារាដែល រងនូវព្រណង់រិះគន់ យ៉ាងខ្លាំងពីទស្សនិកជនផងដែរ ៕

២សន្លឹកពីតារាសម្តែង ដេននី ក្វាន់ ដ៏សិចស៊ីផ្គើន អារម្មណ៍ទស្សនិក ជនរងការសំពងពី ទស្សនិកជន

២សន្លឹកពីតារាសម្តែង ដេននី ក្វាន់ ដ៏សិចស៊ីផ្គើន អារម្មណ៍ទស្សនិក ជនរងការសំពងពី ទស្សនិកជន