ញ៉ាំ​តែ​ខ្មៅ​មួយ​ពែង​រាល់ថ្ងៃ មាន​ប្រយោជន៍​ដល់​ម្លឹង​ផង​?

ញ៉ាំ​តែ​ខ្មៅ​មួយ​ពែង​រាល់ថ្ងៃ មាន​ប្រយោជន៍​ដល់​ម្លឹង​ផង​?

​ចូរ​ស្រមៃ​ថា អ្នក​កំពុងតែ​អស់កម្លាំង មាន​ភាព​តានតឹង​ក្នុង​អារម្មណ៍ ហើយ​ធុញទ្រាន់ នឹង​ការងារ​ប្រចាំ​ថ្ងៃ​ទៀត ប៉ុន្តែ ស្រាប់តែ​បាន​ក្រេប​រសជាតិ តែ​ក្តៅ​ឧ​ណ្ហៗ​មួយ​ពែង តើ​អ្នក​មាន​អារម្មណ៍​បែប​ណា​ទៅ​? តើ​អ្នក​មាន​អារម្មណ៍​ថា ធូរស្រាល​ដែរឬទេ​? មាន​កម្លាំង​វិញ​ដែរ​ទេ​? មែន​ហើយ បេះដូង​របស់​អ្នក​ដែល​ធ្វើការ​រាល់​ថ្ងៃ​នោះ ក៏​ត្រូវការ​ពេល​យកចិត្តទុកដាក់ កាន់តែ​ច្រើន​ដែរ​។ ខណៈពេលដែល​ការ​ហាត់ប្រាណ និង​របប​អាហារ​ត្រឹមត្រូវ អាច​ជួយ​អ្នក ឲ្យមាន​សុខភាព​បេះដូង​ល្អនោះ ការ​ញ៉ាំ​តែ​ខ្មៅ​មួយ​ពែ​ង អាច​បង្កើន​ប្រសិទ្ធភាព នៃ​ការថែរក្សា​នេះ​ទ្វេដង​ឯណោះ​។

​ប្រយោជន៍​ចំពោះ​បេះដូង​នៃ​ការ​ញ៉ាំ​តែ​ខ្មៅ​
​មាន​ការសិក្សា​ជាច្រើន​បញ្ជាក់ថា ការ​ញ៉ាំ​តែ​ខ្មៅ មាន​ប្រយោជន៍​ក្នុង​ការកាត់បន្ថយ ការ​ប្រឈម​នឹង​ជំងឺ​សរសៃឈាម​បេះដូង​បាន ដោយសារតែ​វត្តមាន​របស់​អង់​ទី​អុក​ស៊ីដង់ និង Polyphenols​។ អ្នកជំនាញ​ជាច្រើន​ជឿថា តែ​ប្រភេទ​នេះ អាច​បណ្តាល​ឲ្យ​ខ្សោះ​ជាតិ​ទឹក​ក្នុង​ខ្លួន ប៉ុន្តែ បើសិនជា​ញ៉ាំ​គ្រប់គ្រាន់ ឬ​តិច​ជាង ២៥០ មី​លី​ក្រាម​ក្នុង​មួយ​ថ្ងៃ​នោះ វា​នឹង​មាន​ប្រយោជន៍​ដល់​បេះដូង​វិញ​។

​ការសិក្សា​ផ្សេង​មួយទៀត ក៏​បង្ហាញ​ដែរ​ថា ការ​ញ៉ាំ​តែ​ខ្មៅ​ទៀងទាត់ នឹង​ជួយ​កាត់បន្ថយ​ចំនួន​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់ ព្រមទាំង​ថែរក្សា​សរសៃឈាម​អាកទែ​ឲ្យនៅ​ស្អាត និង​មាន​សុខភាព​ល្អ​ទៀត​។ កាល​ណាកូ​ឡេ​ស្តេ​រ៉ុល​កើនឡើង​ច្រើន ក្នុង​សរសៃឈាម​អាកទែ វា​គឺជា​ហេតុផល​មួយ ដែល​បង្ក​ជា​បញ្ហា​ដល់​បេះដូង​ច្រើន ដូចជា គាំងបេះដូង ស្ទះ​សរសៃឈាម​បេះដូង និង​ជំងឺ​សរសៃឈាម​បេះដូង​ផ្សេងៗ​ទៀត​។

ទោះបីជា​យ៉ាងណា​ក៏ដោយ ដើម្បី​ទទួលបាន​ប្រយោជន៍​ពី​តែ​ខ្មៅ អ្នក​មិនគួរណា​ញ៉ាំ​ច្រើនជាង បី​ពែង​ក្នុង​មួយ​ថ្ងៃ​ឡើយ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី15 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។