កុមា​រគេង​ស្រមុក ជា​សញ្ញា​គ្រោះថ្នាក់​ឬទេ ?​

6 Videos


​គ្រូពេទ្យ​ជំនាញ​បាន​រកឃើញថាការ​គេង​ស្រមុក​របស់​កុមារ​ជាស​ញ្ញា​ដាស់តឿន​ថា«​ជាស​ភាពរាំងស្ទះ​ផ្លូវដង្ហើម​ក្នុង​នៅពេល​គេង​លក់​» ។ ការកើត​សភាព​បែបនេះ​តែង​បង្ក​ការប៉ះពាល់​ដល់​គុណភាព​នៃ​ការ​ដេក​លង់លក់​របស់​កុមារនិងពិសេស​វា​នឹង​បង្ក​ការប៉ះពាល់​ដល់​ការវិវឌ្ឍរាងកាយរបស់​កុមារ​និង​សតិបញ្ញា​ចុះខ្សោយ ។ ក្រៅពីនេះ​បង្ក​ការប៉ះពាល់​ដល់​បញ្ហា​សុខភាពរយៈពេល​យូរអង្វែង​ថែមទៀត​ដូចជា​ប្រឈម​នឹង​ការ​កើតរោគ​លើសឈាម​និង​រោគ​បេះដូងជាដើម ។ ហេតុនេះ​បញ្ហា​គេង​ស្រមុក​របស់​កូនតូច​ឪពុកម្តាយ​មិន​គប្បី​ព្រងើយកន្តើយ​ឡើយគួរ​មានការ​ថែទាំ​ឱ្យបាន​ដិតដល់ ។​
​ខាងក្រោម​នេះ​ជា​បច្ច័យ​គ្រោះថ្នាក់​ពី​ការ​គេង​ស្រមុក​របស់​កូនតូច​ដែល លោកអ្នក​គប្បី​ប្រយ័ត្ន ប្រយែង ៖

M88


*​កត្តា​ប្រឈម​ជាមួយ​ការស្ទះ​ផ្លូវដង្ហើម​
​មូលហេតុ​ដែល​គេ​តែង​ជួបប្រទះ​លើ​កុមារ​គឺ​មកពី​ជាលិកា Tonsil ក្នុង​បំពង់​កមាន​ទំហំ​ធំ​ជាងធម្មតា​បង្ក​រលាក​ច្រមុះ​រ៉ាំរ៉ៃការ​មាន​ទម្ងន់​ខ្លួន​លើស​មាត្រដ្ឋាន ។ ក្រៅពីនេះ​ក៏​នៅមាន​កត្តាផ្សេងៗ​ទៀត​ដែល​បណ្តាលឱ្យ​កើត​អាការ​ស្រមុក​លើ​កុមា​រដែរ​គឺ​ទម្រង់​ផ្ទៃមុខ​ខុសពី​ប្រក្រតី រោគ​តំណពូជ រោគ​ខួរក្បាល និងបញ្ហា​សាច់ដុំ​ក៏បង្ក​ការប៉ះពាល់​ដល់​ផ្លូវដង្ហើម​ដែរ ។​

* ពិនិត្យមើល​អាការរោគ​ដើម្បី​ទប់ទល់​
​ការពិនិត្យ​ដោយ Polysomnography (PSG) ជា​ឧបករណ៍​វិនិច្ឆ័យការកកស្ទះ​ផ្លូវដង្ហើម​ដែលផ្តល់​ផល​ល្អ​បំផុត​ក្នុងការ​វិនិច្ឆ័យ​រោគ​នាពេល​បច្ចុប្បន្ន ។ ឧបករណ៍​នេះ​អាច​បញ្ជាក់ប្រាប់លម្អិត​ទាំង​ផ្លូវដង្ហើម​លក្ខណៈ​រលកសញ្ញា​របស់​ខួរក្បាល ការធ្វើ​ចលនា​របស់​សាច់ដុំ​កម្រិតនៃ​ឧស្ម័ន​អុកស៊ីហ្សែននិង ឧស្ម័ន​កាបូ​និក​ក្នុងអំឡុងពេល​គេង​លក់ ។ ឧបករណ៍​នេះ​វា​នឹង​បញ្ជាក់បាន​យ៉ាងច្បាស់​លាស់​ថា​កុមារ​នឹង​កើត​អ្វី​ពិតប្រាកដ ។ ក្រៅពីនេះ​ការពិនិត្យ​ដោយ PSG អាច​ប្រាប់​ពី​អាការ​ធ្ងន់​ស្រាល​បាន​ទៀតផង ។​

*​ការបំបាត់​សភាព​កកស្ទះ​ផ្លូវដង្ហើម​របស់​កុមារ​
​មធ្យោបាយ​ក្នុងការ​បំបាត់​អាការ​បាន​ផល​តិច​ឬ​ច្រើន​វា​អាស្រ័យទៅលើ​មូលហេតុ​ភាព​ធ្ងន់​ឬស្រាល​អាការរោគ​អាយុ​របស់​កុមារ​និង​ការសហការ​របស់​កុមារ​ផងដែរ ។ បើ​ករណី​មិន​ធ្ងន់ធ្ងរយើង​អាចធ្វើ​ការបំបាត់​បាន​ដោយ​ផ្តោត​សំខាន់​ទៅលើ​សុខភាព​អនាម័យ​នៃ​ការ​គេង ការគ្រប់គ្រង​ចំណីអាហារ​ការប្រើ​ថ្នាំលេប​ការបាញ់​ថ្នាំ​ច្រមុះ ប៉ុន្តែ​បើ​ករណី​ឈានដល់​ការ​ពិចារណា​វះកាត់​ជាលិកា Tonsil នោះ​អាស្រ័យទៅលើ​ភាពចាំបាច់​ប៉ុណ្ណោះ ។​ ​ក្រៅពីនេះ​គេ​ក៏​នៅមាន​វិធី​ព្យាបាល​ផ្សេងៗ​ទៀតដូចជា​ប្រើ​ឧបករណ៍ជួយ​ដកដង្ហើម​ប្រភេទ Non Invasive ក្នុងពេល​គេង​លង់លក់​និង​រួមទាំង​ការវះកាត់​ទម្រង់​ផ្ទៃមុខ ឬ ច្រមុះ​ថែមទៀត ។​

* សង្កេត​អាការ​កូនតូច​របស់​អ្នក​
-​គេង​ស្រមុក គេង​រសាប់រសល់គេង​ភ្ញាក់​ញឹកញាប់ ។​
-​ឈឺក្បាល​ពេលព្រឹក ងងុយគេង​ពេល​ថ្ងៃ បែកញើស​ច្រើន និង នោម​ញឹកញាប់ ។​
-​ការរីកលូតលាស់​រាង​កាយ​មាន​លក្ខណៈ​យឺត​លទ្ធផល​ការរៀន​ចុះខ្សោយ ។​
-​កោងកាច មិនចេះ​អត់ធ្មត់ រពឹស និង​មាន​សកម្មភាព​ប្លែកៗ​ក្នុងកា​រស់នៅ​ជាដើម ។
​បើ​ឃើញថា​អាការ​ណាមួយ​មិនល្អ​ឆាប់​ធ្វើការ​ព្យាបាល​ព្រោះ​បើ​ទុក​យូរ ផ្តល់​ផល​អាក្រក់ ក្នុងការ​លូតលាស់​រាង​កាយ សតិបញ្ញា​មិនល្អ ឬ អាច​កើតរោគ​ផ្លូវចិត្ត​ក្នុង​រយៈពេលយូរអង្វែង​ថែមទៀត​ផង ៕​