ហេតុអ្វី គង់ ច័ន្ទ​ស្រីមុំ ស្រក់​ទឹកភ្នែក​ក្នុង​ថ្ងៃ​រៀបការ ​? (​មាន​វីដេអូ​)

6 Videos


​យប់មិញ​នេះ​ជា​រាត្រី​ដ៏​មង្គល​របស់​តារា​សម្តែង គង់ ច័ន្ទ​ស្រីមុំ និង លោក គឹម សីហា ហើយ​ម្នាក់​សុទ្ធ​តែមាន​ទឹកមុខ​សប្បាយរីករាយ និង បាន​ជូនពរ​គូ​ស្វាមីភរិយា​ថ្មី​នេះ​ឱ្យមាន​សុភមង្គល ប៉ុន្តែ​អ្វីដែល​គួរឱ្យកត់សម្គាល់ គេ​ឃើញ​កូនក្រមុំ គង់ ច័ន្ទ​ស្រីមុំ បែរជា​ស្រក់​ទឹកភ្នែក​នៅមុខ​កូនកំលោះ និង ភ្ញៀវកិត្តិយស ក្នុង​ថ្ងៃ​ពិសេស​នេះ​ទៅវិញ ។​

ហេតុអ្វី គង់ ច័ន្ទ​ស្រីមុំ ស្រក់​ទឹកភ្នែក​ក្នុង​ថ្ងៃ​រៀបការ ​? (​មាន​វីដេអូ​)

M88


​តើ​លោក គឹម សីហា បាន​និយាយ​អ្វីខ្លះ ទើបបានជា គង់ ច័ន្ទ​ស្រីមុំ យំ​ដូច្នេះ​?

​នៅក្នុង​រាត្រី​ដ៏​មាន​សុភមង្គល និង ពោរពេញ​ទៅដោយ​ភ្ញៀវកិត្តិយស​ជាច្រើន​នោះ លោក គឹម សីហា បាន​ពោល​ពាក្យ​យ៉ាង​ផ្អែមល្ហែម​ទៅ​គូស្នេហ៍​ដូច្នេះ​ថា «​បង​ធ្វើ​គ្រប់យ៉ាង​គឺ​ដើម្បី​អូន ព្រោះ​បង​ស្រឡាញ់​អូន​» ពាក្យពេចន៍​ទាំងនេះហើយ​ដែល​ធ្វើឱ្យ គង់ ច័ន្ទ​ស្រីមុំ រំភើបចិត្ត ក្តុកក្តួល​ក្នុង​អារម្មណ៍​រហូតដល់​ស្រក់​ទឹកភ្នែក​នោះ ។​

ហេតុអ្វី គង់ ច័ន្ទ​ស្រីមុំ ស្រក់​ទឹកភ្នែក​ក្នុង​ថ្ងៃ​រៀបការ ​? (​មាន​វីដេអូ​)

​នេះ​បញ្ជាក់​ឱ្យឃើញ​ពី​ចំណង​ស្នេហ៍​ដ៏​ស្មោះស និង ការឱ្យ​តម្លៃ​លើក្តី​ស្នេហា ដែល​ពួកគេ​បាន​សាង​ឡើង​អស់​រយៈពេល​ប្រហែលជា​ជិត ១០ ឆ្នាំ ដែល​លោក គឹម សីហា មាន​ចំពោះ គង់ ច័ន្ទ​ស្រីមុំ ៕ សាកល​

ហេតុអ្វី គង់ ច័ន្ទ​ស្រីមុំ ស្រក់​ទឹកភ្នែក​ក្នុង​ថ្ងៃ​រៀបការ ​? (​មាន​វីដេអូ​)ហេតុអ្វី គង់ ច័ន្ទ​ស្រីមុំ ស្រក់​ទឹកភ្នែក​ក្នុង​ថ្ងៃ​រៀបការ ​? (​មាន​វីដេអូ​)ហេតុអ្វី គង់ ច័ន្ទ​ស្រីមុំ ស្រក់​ទឹកភ្នែក​ក្នុង​ថ្ងៃ​រៀបការ ​? (​មាន​វីដេអូ​)

Posted by Capture One Image on Monday, March 14, 2016