តារា​កំប្លែង នី​ឡា ដណ្តើមបាន​តំណែង​តួឯក​ស្រី​

6 Videos


​​បន្ទាប់ពី​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​មហាជន​ក្នុង​អាជីព​ជាតា​រា​កំប្លែង​នៅក្នុង​ស្ថានីយទូរទស្សន៍​សីុ​ធី​អិន មក ពេលនេះ​តារា​កំប្លែង​វ័យក្មេង​រូបនេះ​បាន​ហក់​ចូលក្នុង​អាជីព​ជាតា​រា​សម្តែង​បន្ថែមទៀត ។ ហើយ​នៅក្នុងពេល​ឆាប់ៗ​ខាងមុខនេះ វ៉ាន់ នី​ឡា ត្រៀម​ថត​រឿង​ដុំ​អោយ​ផលិតកម្ម​ថោ​ន​ក្នុង​តំណែង​ជា​តួឯក​ស្រី ។​

តារា​កំប្លែង នី​ឡា ដណ្តើមបាន​តំណែង​តួឯក​ស្រី​

M88


​បើតាម​ការរៀបរាប់​ពី​សំណាក់​តា​វិុ​ច​ទ័​រ ជា​ឪពុក​បាន​រៀបរាប់​ប្រាប់ថា កូនស្រី​របស់លោក នី​ឡា ត្រៀម​ថត​រឿង « កូនប្រសារ​ទេវតា​» អោយ​ផលិតកម្ម​ថោ​ន ។ ក្នុងនោះ​តារា​កំប្លែង​រូបនេះ​សម្តែង​ជា​តួឯក​ស្រី រួមជាមួយ​នាយ ពែ​កមី ជា​តួឯក​ប្រុស ។ មិនតែប៉ុណ្ណោះ​ក៏មាន​ការចូលរួម​សម្តែង​ពី​សំណាក់ តា​វិុច​ទ័​រ ជា​ឪពុក​របស់​នាង​ផងដែរ ។ រឿងនេះ ជា​រឿង​ដុំ ដែលមាន​លក្ខណៈ​បែប រឿង​កំប្លែង ។

តារា​កំប្លែង នី​ឡា ដណ្តើមបាន​តំណែង​តួឯក​ស្រី​

តែ​យ៉ាងណា លោក​មិន​ច្បាស់​ថា មានការ​ចូលរួម សម្តែង​ពី​សំណាក់​តារាចម្រៀង​នៅក្នុង​ផលិតកម្ម​ថោ​ន​ដែរ ឬ យ៉ាងណា​នោះទេ ? ព្រោះនេះ​ជា​រឿង​សម្ងាត់​របស់​ក្រុមហ៊ុន ។ រឿងនេះ​នឹង​ចាប់ផ្តើម​ថត​នៅ​ចុងខែ​មីនា​ខាងមុខនេះ ។​ ​អ្វីដែល​កត់សំគាល់​នោះ ក្រោយពី​មាន​ឪ​កាស​បាន​ចូលរួម​សម្តែង​ជាមួយ​កូនស្រី តា វិុច​ទ័​រ បាន​និយាយ ថា មាន​អារ​ម្ម​ណ៏​សប្បាយរីករាយ ព្រោះ​ធ្លាប់តែ​រស់នៅក្នុង​ជីវភាព​ធម្មតា ជាមួយ​កូនស្រី តែ​ដល់ពេល​សម្តែង រួមគ្នា​គិតថា មាន​លក្ខណៈ​ប្លែក ។

តារា​កំប្លែង នី​ឡា ដណ្តើមបាន​តំណែង​តួឯក​ស្រី​

ឪពុក​របស់ នី​ឡា បាន​និយាយទៀតថា លោក​មិនមាន​ការជំទាស់​ក្នុងការ​ហក់​ចូល​អាជីព​សម្តែង​របស់​កូនស្រី​នោះឡើយ ។ លោក​មានតែ​គាំទ្រ និង លើកទឹកចិត្ត ។ ថ្វីត្បិតតែ​អ្នកសិល្បៈ​ប្រឈម និង ពត៌មាន​អាស្រូវ​ជាច្រើន​ក៏ពិតមែន តែ តា​វិុច​ទ័​រ នៅតែ​ចង់អោយ​កូនស្រី ដើរ​លើផ្លូវ​មួយ​នេះ តែ​លោក​បាន​ប្រាប់ថា​«​ជារឿយៗ​ខ្ញុំ​តែងតែ​អប់រំ​កូន​អោយធ្វើ​អ្វី​ដែលជា​ទង្វើរ​ល្អ ព្រោះ​អ្វីដែល​នៅសល់​សម្រាប់​ជីវិត​យើង​គឺ​កិត្តិយស ។ មិនតែប៉ុណ្ណោះ អ្វី​ដែលជា​ជម្ងឺ​នៅក្នុង​សិល្បៈ​កុំ​យកមក​បៀត​»​។​ ​

តារា​កំប្លែង នី​ឡា ដណ្តើមបាន​តំណែង​តួឯក​ស្រី​

​សព្វថ្ងៃនេះ ក្រៅពី​ការលេង​កំប្លែង​នៅ​ស្ថានីយទូរទស្សន៍​សី​ុ​ធី​អិន នី​ឡា ក៏​ច្រៀង​នៅក្នុង​កម្មវិធី​កាត់សក់ នៅតាម​ពិធីមង្គលការ​ផងដែរ ។ ស្របពេល​ដែលមាន​ឈ្មោះ​បោះ​សម្លេង​លើ​វិថី​សិល្បៈ ថ្មីៗ​នេះ​តារា​កំប្លែង នី​ឡា ក៏បាន​បង្ហាញ​រូប​គូ​ស្នេ​ហ៏​របស់ខ្លួន​ជា​សាធារណៈ ។ គូ​ស្នេ​ហ៏​របស់​នាង​ជា​កូនប្រុស​របស់​ថៅកែ​ផលិត កម្ម ភី សុគ​ន្ធី ។ ប៉ុន្តែ​ក្នុងនោះ​ក៏​មានការ​បង្ហើប​ថា តាមពិត ពួកគេ​ទាំងពីរ​នាក់ ជា​គូ​ដណ្តឹង​និង​គ្នា​រួចទៅហើយ គ្រាន់តែ​ចាស់ទុំ​មិនទាន់​គិតគូរ​រក​វេលា​ល្អ ដោយសារ​អ្នក​ទាំងពីរ​សុទ្ធតែ​នៅ​វ័យក្មេង ៕ ចេ​នី​

តារា​កំប្លែង នី​ឡា ដណ្តើមបាន​តំណែង​តួឯក​ស្រី​តារា​កំប្លែង នី​ឡា ដណ្តើមបាន​តំណែង​តួឯក​ស្រី​តារា​កំប្លែង នី​ឡា ដណ្តើមបាន​តំណែង​តួឯក​ស្រី​តារា​កំប្លែង នី​ឡា ដណ្តើមបាន​តំណែង​តួឯក​ស្រី​តារា​កំប្លែង នី​ឡា ដណ្តើមបាន​តំណែង​តួឯក​ស្រី​តារា​កំប្លែង នី​ឡា ដណ្តើមបាន​តំណែង​តួឯក​ស្រី​
​ ​