បញ្ហា​ដែល​ប្រុស​ខិល​គួរ​ដឹង​!​បុរស​កាន់តែ​ខិលខូច​កាន់តែ​ងាយ​កើត​មហារីក​

បញ្ហា​ដែល​ប្រុស​ខិល​គួរ​ដឹង​!​បុរស​កាន់តែ​ខិលខូច​កាន់តែ​ងាយ​កើត​មហារីក​

​បើទោះបីជា​ស្ត្រី​មាន​ទំនាក់ទំនង ផ្លូវភេទ​ជាមួយ​មនុស្ស​ជាច្រើន តែ​ហានិភ័យ​កើត​ជំងឺមហារីក​ដោយសារ វីរុស HPV របស់គេ​នៅតែ​មិន​ខ្ពស់​ស្មើ នឹង​បុរស​ដែរ ។​
​    ​
​ពួក​អ្នកស្រាវជ្រាវ​អះអាងថា ស្ត្រី​មាន​ដៃគូ​ស្នេហា​ច្រើន​នឹង​នៅតែ មាន​ហានិភ័យ​កើត​ជំងឺមហារីក​បំពង់ក និង​មាត់ តិចជាង​បុរស ។ ក្នុងនោះ​ជំងឺ មហារីក​មាន​ពាក់ព័ន្ធ​ដល់​វីរុស HPV ជា​ជំងឺឆ្លង​ទូទៅ​បំផុត​មួយ​តាម​ផ្លូវភេទ ។​
​    ​
​ពួក​អ្នកវិទ្យាសាស្ត្រ​អាមេរិក បានប្រកាសថា បុរស​មាន​ហានិភ័យ កើត​ជំងឺមហារីក​បង្កឡើង​ដោយ​វីរុស HPV ខ្ពស់ជាង ២ ដង ប្រៀប​នឹង​ស្ត្រី ។ រឿងនេះ ស្តាប់ទៅ​ហាក់ដូច​មិន​សម​ហេតុផល​តែ​ពួក​អ្នកស្រាវជ្រាវ​ឱ្យដឹងថា ចំពោះ​បុរស​ហានិភ័យ​មហារីក​ក្បាល និង​ក ដោយសារ HPV នឹង​កើនឡើង ប្រហាក់ប្រហែល​នឹង​ចំនួន​ដៃគូ​រួមភេទ ដោយ​មាត់ ។​
​    ​
​មូលហេតុ​ត្រូវបាន​លើកឡើង គឺ​ពេល​ស្ត្រី​លើកដំបូង​ប្រាស្រ័យ​ជាមួយ HPV តាមផ្លូវ​ទ្វារមាស ពួកគេ​ច្រើន​មាន ប្រតិកម្ម​អង្គ​បដិបក្ខ ដើម្បី​អាច​ទប់ស្កាត់ សរីរាង្គ​មិនត្រូវ HPV វាយប្រហារ​តាម ផ្លូវ​មាត់ ។ ក្នុងពេលនោះ​, បុរស​បែរជា ពុំមាន​ប្រតិកម្ម​អង្គ​បដិបក្ខ​នេះឡើយ ។​
​    ​
​ទន្ទឹម​នោះ បុរស​ពុំ​ត្រឹម​តែមាន ហានិភ័យ​ត្រូវ​ឆ្លង HPV តាម​មាត់ច្រើន ជាង​ស្ត្រី​ប៉ុណ្ណោះ​ទេ តែ​នៅ​កម្រ​មាន លទ្ធភាព​ព្យាបាល​ជាជាង​ស្ត្រី ទៅទៀត​។​
​    ​
​ការឆ្លង HPV ជា​ស្ថានភាព​កើត ឡើង​ទូទៅ​គួរសម ហើយ​មនុស្ស​សឹងតែ គ្រប់គ្នា​អាច​កម្ចាត់​ចោល​វីរុស​នេះ ក្នុង រង្វង់ ១ ឬ ២ ឆ្នាំ ។ ប៉ុន្តែ​ក្នុងករណី​មួយ ចំនួន​, វីរុស HPV អាច​នាំ​ដល់​ការ​ប្រែ ប្រួល​កោសិកា​ក្នុង​មាត់ និង​បំពង់ក​, រីកចម្រើន​ទៅជា​មហារីក ។​
​    ​
​តាម​ការស្រាវជ្រាវ​មួយ​ដែល ប្រកាស​កាលពី​ខែមករា នៅលើ ទស្សនា​វ​ដ្តី JAMA បានឱ្យដឹងថា ''​អូ​រ៉ា​ល់ សិច​'' អាចធ្វើឱ្យ​កើន​ហានិភ័យ​មហារីក ក្បាល និង​ក ឡើងដល់​២២​ភាគរយ ៕ ​

ប្រភព ៖ rasmeinews.com​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី15 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។