អស្ចារ្យ! ការប្រកួតកាច់ដៃ ដណ្តើមពានរង្វាន់ M-150 ប្រចាំប្រទេសកម្ពុជា ឆ្នាំ២០១៦

ភ្នំពេញ៖ ភេសជ្ជៈ M-150 និងក្រុមហ៊ុន SAYAM INTERNATIONAL CO., LTD បានសហការណ៍រៀបចំ ការប្រកួតកាច់ដៃប្រចាំឆ្នាំ២០១៦ ដើម្បីស្វែងរកវីរបុរស ដែលមានកម្លាំងដៃខ្លាំងជាងគេ នៅក្នុងប្រទេសកម្ពុជា។

អស្ចារ្យ! ការប្រកួតកាច់ដៃ ដណ្តើមពានរង្វាន់ M-150 ប្រចាំប្រទេសកម្ពុជា ឆ្នាំ២០១៦

នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦ វេលាម៉ោង៤ រសៀល ភេសជ្ជៈM-150 សហការជាមួយក្រុមហ៊ុន SAYAM INTERNATIONAL CO., LTD បានរៀបចំកម្មវិធីសន្និសីទសារព័ត៌មាន ស្តីពីការប្រកួតកាច់ដៃដណ្តើមពានរង្វាន់ M-150 ទូទាំងប្រទេសកម្ពុជា ប្រចាំឆ្នាំ២០១៦។ កម្មវិធីនេះក៏មានការអញ្ជើញ ចូលរួមដោយផ្ទាល់ពីតំណាងភេសជ្ជៈ M-150 ពីប្រទេសថៃ លោក Poj Pattarakulniyom និងលោក សាយ៉ាម រ៉ាម៉ាស៊ូត ពីក្រុមហ៊ុន SAYAM INTERNATIONAL CO., LTD ម្ចាស់អាជីវកម្មទទួលចែកចាយបន្ត ព្រមទាំងភ្ញៀវអ្នកសារព័ត៌មាន ជាច្រើនផ្សេងទៀតផងដែរ។

ចំពោះការប្រកួតកាច់ដៃប្រចាំឆ្នាំ២០១៦នេះ នឹងចាប់ផ្តើមស្វែងរកបេក្ខជន ធ្វើការចុះទៅតាមបណ្តាខេត្តក្រុងទាំង២៤ ពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦ រហូតដល់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៦ ដើម្បីប្រកួតជម្រុះ និងជ្រើសរើសយកបេក្ខជនតំណាងខេត្តនីមួយៗ ចំនួន៣រូប ក្នុងប្រភេទទម្ងន់ខុសគ្នា ដូចជា៖ ប្រភេទទម្ងន់ស្រាល ប្រភេទទម្ងន់កណ្តាល និងប្រភេទទម្ងន់ធ្ងន់ សម្រាប់ការប្រកួតដណ្តើមជើងឯក M-150 វគ្គផ្តាច់ព្រាត់នៅរាជធានីភ្នំពេញ។

បេក្ខជនគ្រប់រូប អាចចូលរួមប្រកួតដោយសេរី តែត្រូវចាំបាច់គោរពលក្ខខ័ណ្ឌដែលមានដូចជា៖ ត្រូវមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ មានសញ្ជាតិខ្មែរ មានកាយសម្បទារឹងមាំ និងមានទំនុកចិត្តលើខ្លួន​ឯង និងអាចមកដាក់ពាក្យដោយផ្ទាល់ នៅតាមស្តង់ M-150 ដែលនឹងចុះទៅតាមបណ្តាខេត្តក្រុង នាពេលខាងមុខ។

សម្រាប់រង្វាន់ចំពោះអ្នកលេខ១ ប្រចាំខេត្ត នឹងទទួលបានរង្វាន់ជាទឹកប្រាក់សុទ្ធ ចំនួន ២,៤០០,០០០រៀល (៦០០ដុល្លារអាមេរិក) គ្រប់ប្រភេទទម្ងន់ ហើយ ១២,០០០,០០០រៀល (៣ពាន់ដុល្លារអាមេរិក) សម្រាប់អ្នកលេខ១ទូទាំងប្រទេស គ្រប់ប្រភេទទម្ងន់៕ ព័ត៌មានបន្ថែម: 096 4444 444

អស្ចារ្យ! ការប្រកួតកាច់ដៃ ដណ្តើមពានរង្វាន់ M-150 ប្រចាំប្រទេសកម្ពុជា ឆ្នាំ២០១៦
អស្ចារ្យ! ការប្រកួតកាច់ដៃ ដណ្តើមពានរង្វាន់ M-150 ប្រចាំប្រទេសកម្ពុជា ឆ្នាំ២០១៦

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត