ប្រទេស​ថៃ​ហាម​ឲ្យ​ស្លៀក​ម៉ូដខោ​ប្រភេទ​នេះ​នៅ​ថ្ងៃ​ចូល​ឆ្នាំ បើ​មិន​ស្ដាប់​​អាច​មាន​ទោស

ក្នុង​ការ​បញ្ចៀស​រូបភាព​មិន​ល្អ​ក្នុង​ក្នុង​ចូល​ឆ្នាំ​ប្រពៃណី​ថៃ​​ឬ Songkran ក្នុង​ឆ្នាំ​២០១៦​ ក្រុម​មន្ត្រី​ទីក្រុង ឈៀងម៉ៃ បាន​ប្រកាស​​បម្រាម​មិន​ឲ្យ​ស្លៀកពាក់​សិចស៊ី​ពេក ជាពិសេស​​ខោ​​ធ្វើ​ពី​ប្លាស្ទិក​​​ឆ្លុះ​សាច់​ឫ “X-ray pants” ។

 

ប្រទេស​ថៃ​ហាម​ឲ្យ​ស្លៀក​ម៉ូដខោ​ប្រភេទ​នេះ​នៅ​ថ្ងៃ​ចូល​ឆ្នាំ បើ​មិន​ស្ដាប់​​អាច​មាន​ទោស

 

ដើម្បី​ការពារ​រូបភាព​ក្នុង​ថ្ងៃ​​ប្រពៃណី រាល់​សំលៀកបំពាក់​​បញ្ចេញ​សាច់​ពេល​ដែល​ត្រូវ​ទឹក​​​ត្រូវ​បាន​ហាម​ដាច់​ខាត​​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​ដែល​ធ្វើ​ឡើង​នៅ​ទីក្រុង ឈៀងម៉ៃ។ ក្នុង​នោះ​រួម​ទាំង​ខោ​​ធ្វើ​ពី​ប្លាស្ទិក​​​ឆ្លុះ​សាច់ ដែល​ជា​ប្រភេទ​ខោ​ដែល​អាច​មាន​ប្រជាប្រិយ​ក្នុង​ Songkranឆ្នាំ​នេះ។

 

“​អ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​បារម្ភ​គឺ​អ្នក​​លក់​តាម​អនឡាញ​បាន​ចាប់​ផ្ដើម​លក់​ខោ​​ធ្វើ​ពី​ប្លាស្ទិក​​​ឆ្លុះ​សាច់​លើ​បណ្ដាញ​សង្គម។ ប្រសិន​បើ​ប្រជាជន​ពាក់​វា​ដោយ​គ្មាន​ខោទ្រនាប់​​វា​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ការ​ប្រមាថ​​នៅ​សាធារណៈ។ហើយ​ប្រសិន​​មាន​អ្នក​ ល្មើស​នឹង​បម្រាម​នេះ​អាច​នឹង​ប្រឈមមុខ​មាន​ទោស​ទណ្ឌ”​។ នេះ​តាម​សម្ដី អភិបាល​ក្រុង ឈៀងម៉ៃ Pawin Chamniprasart ។

 

ក្រៅ​ពី​សំលៀកបំពាក់​ដែល​បាន​ណែនាំ​ខាងលើ ក្រុម​មន្ត្រី​ក៏​បាន​បន្ថែម​ទៀត​ថា ពួក​គេ​ដាក់​បម្រាម​មិន​ឲ្យ​មាន​ការ​រាំ​សិចស៊ី​និង​បញ្ចេញ​សាច់​ជ្រុល​ហួសហេតុ​ពេក៕

 

 

ប្រទេស​ថៃ​ហាម​ឲ្យ​ស្លៀក​ម៉ូដខោ​ប្រភេទ​នេះ​នៅ​ថ្ងៃ​ចូល​ឆ្នាំ បើ​មិន​ស្ដាប់​​អាច​មាន​ទោស

 

ប្រទេស​ថៃ​ហាម​ឲ្យ​ស្លៀក​ម៉ូដខោ​ប្រភេទ​នេះ​នៅ​ថ្ងៃ​ចូល​ឆ្នាំ បើ​មិន​ស្ដាប់​​អាច​មាន​ទោស

 

ចុចអាន៖អស់​សំណើច​! កាបូប​រាប់​ពាន់​ដុល្លារ​មាន​រូបរាង​​ដូច​ថង់​នីឡុងបេះបិទ

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖  coconuts