ត្រចៀកកាំ​បាន​ស្វាមី​ជូន​ផ្កា​កុលាប​៩៩៩​ទង​ថ្ងៃ​ខួប​កំណើត​៤០​ឆ្នាំ

នៅ​លើ​បណ្ដាញ​សង្គម Weibo តារា​សម្ដែង​ចិន Zhao Wei បាន​ចែក​រំលែក​រូបភាព​កាដូ​រ៉ូមេនទិក​ដែល​ស្វាមី​ជូន​ក្នុង​ឱកាស​នាង​មាន​អាយុ​៤០​ឆ្នាំ​គត់។

 

ត្រចៀកកាំ​បាន​ស្វាមី​ជូន​ផ្កា​កុលាប​៩៩៩​ទង​ថ្ងៃ​ខួប​កំណើត​៤០​ឆ្នាំ

 

តាម​បណ្ដាញ​ព័ត៌មាន Sina ស្វាមី​របស់​តារា​សម្ដែង​ស្រី Zhao Wei សេដ្ឋី​ប្រាក់​លាន Huang You Long បាន​ត្រៀម​ផ្កា​កុលាប​៩៩៩​ទង​ឲ្យ​ភរិយា​ក្នុង​ឱកាស​ខួប​កំណើត​លើក​ទី​៤០​របស់​នាង​កាល​ពី​ថ្ងៃ​ទី​១២​ខែ​មីនា​មុន​នេះ។ “ជូន​ពរ​ខួប​កំណើត​ប្រពន្ធ​សំឡាញ់។ អរគុណ​អូន​និង​កូន​ដែល​បាន​ចូល​មក​ក្នុង​ជីវិត​របស់​បង”។ You Long សរសេរ។ ពាក្យ​ជូន​ពរ​របស់​ស្វាមី​ក្រោយ​មក​ត្រូវ​បាន​ត្រចៀកកាំ​យក​ទៅ​ចែក​រំលែក​បន្ត​នៅ​បណ្ដាញ​សង្គម​របស់​នាង។ អ្នក​ម្ដាយ​កូន​១​រូប​នេះ​បាន​ឲ្យ​ដឹង​ថា​នាង​មាន​សុភមង្គល​នៅ​ពេល​បាន​ទទួល​កាដូ​ដែល​មាន​ន័យ​និង​រ៉ូមេនទិក​នេះ។ “បើ​ថ្ងៃ​ខួប​កំណើត​ណា​ក៏​បាន​នៅ​ក្បែរ​ប្ដី​និង​កូន​ដូច​នេះ ខ្ញុំ​មិន​ចង់​បាន​លើស​ពី​នេះ​ទៀត​ឡើយ”។ តួ​រឿង “បាល់​ទាត់​សៅលិញ” ចែក​រំលែក។

 

ត្រចៀកកាំ​បាន​ស្វាមី​ជូន​ផ្កា​កុលាប​៩៩៩​ទង​ថ្ងៃ​ខួប​កំណើត​៤០​ឆ្នាំ

 

Huang You Long និង Zhao Wei បាន​រៀប​អាពាហ៍ពិពាហ៍​ក្នុង​ឆ្នាំ ២០០៨។ អ្នក​ជំនួញ​កើត​ឆ្នាំ ១៩៧៦ ធ្លាប់​​បាន​រៀបការ​និង​មាន​កូន​ប្រុស​ម្នាក់​មុន​ពេល​ឈាន​ដល់​មង្គល​ជាមួយ​តួ​រឿង “ព្រះ​នាង​យេយេ”។ យ៉ាងណាមិញ លោក​កម្រ​រំឭក​ពី​មង្គលការ​ទី​១​របស់​ខ្លួន។ នៅ​លើ​បណ្ដាញ​សង្គម You Long ឧស្សាហ៍​ចែក​រំលែក​រូបភាព April Huang កូន​ស្រី​អាយុ​៥​ឆ្នាំ​របស់​ខ្លួន​និង Zhao Wei៕

 

ត្រចៀកកាំ​បាន​ស្វាមី​ជូន​ផ្កា​កុលាប​៩៩៩​ទង​ថ្ងៃ​ខួប​កំណើត​៤០​ឆ្នាំ

 

ចុចអាន៖ត្រចៀកកាំ​មិន​គិត​ថា​ Fan BingBing ស្រស់​ស្អាតទេ

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖zing