សុខ​ៗ Charlie Puth ស្រែក​ជេរ Justin Bieber ​ចំ​ៗ​ពេល​​កំពុង​ច្រៀង​លើ​ឆាក

​​​​តារា​ចម្រៀង​វ័យ​ក្មេង​អាមេរិក Charlie Puth បាន​រៀបចំ​ការ​ប្រគំតន្ត្រី​កាល​ពី​យប់​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​ ហើយ​ថែម​ទាំង​បាន​ជេរ​ទៅ Justin Bieber ខណៈ​កំពុង​ចម្រៀង​បទ “We Don’t Talk Anymore” ដែល​មាន​ Selena Gomez ច្រៀង​ក្នុង​បទ​​នេះ​ដែរ។

 

សុខ​ៗ Charlie Puth ស្រែក​ជេរ Justin Bieber ​ចំ​ៗ​ពេល​​កំពុង​ច្រៀង​លើ​ឆាក

 

លើ​ឆាក ​តារា​វ័យ​២៤​ឆ្នាំ​ម្ចាស់​បទ “​see you again” បាន​ច្រៀង​យ៉ាង​អន្លង់អន្លោច​ជាមួយ​ព្យាណូ​ លុះ​ដល់​ពាក់​​កណ្ដាល​​បទ គេ​ក៏​ពោល​ពាក្យ​មួយ​ឃ្លា​ថា”F–k You Justin Bieber” ធ្វើ​ឲ្យ​នាំ​គាំទ្រ​នៅ​ទី​នោះ​ហ៊ោ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​។ បន្ទាប់​មក​ ​វីដេអូ​ជេរ​នេះ​បាន​លេច​ឡើង​លើ​បណ្ដាញ​ Twitter បង្ហោះ​ដោយ​គណនី​​ឈ្មោះ Allie Twist។

 

ចំពោះ​រឿង​នេះ Justin មិន​បាន​អើពើ​អ្វី​ឡើយ។ ប៉ុន្តែ​ក្រោយ​មក Charlieក៏​បាន​ចេញ​មុខ​សុំទោស​​ដោយ​បាន​និយាយ​ថា៖”អ្វី​ដែល​ខ្ញុំ​និយាយ​កាល​ពី​យប់មិញ​អំពី Justin គ្រាប់​តែ​ជា​ន័យ​កំប្លែង​ប៉ុណ្ណោះ។ ទោះជា​យ៉ាងណា…ការ​ដែល​​ខ្ញុំ​និយាយ​នៅ​ពាក្យ​កណ្ដាល​ចម្រៀង​​គឺ​មិន​មែន​សំដៅ​​ទៅ​នរណា​ទេ។ ខ្ញុំ​គឺ​ជា​អ្នក​គាំទ្រ​ខ្លាំងក្លា​របស់​ Justin Bieber ហើយ​ខ្ញុំ​គ្មាន​បំណង​អ្វី​ទេ ប៉ុន្តែ​ជា​រឿង​ល្អ​​ដែល​បាន​និយាយ​ពី​គេ​និង​ចម្រៀង​របស់​គេ​គ្រប់​ពេល”៕ ​​​

 

ទស្សនាវីដេអូខាងក្រោ៖

 

 

ចុចអាន៖​ពិតឬ Justin Bieber កំពុងមាន​កូន​ជាមួយ Kourtney Kardashian?

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖​ eonline