វាយប្រហារ​ភេរវកម្ម​នៅ​ក្រុង​អង់កា​រ៉ា​អ្នក​ស្លាប់​ឡើង​ដល់​37​នាក់

រដ្ឋមន្ត្រី​សុខាភិបាល​តួ​ក​គី លោក MEHMET MIIEZZINOGLU អះអាង​កាលពី​ថ្ងៃ​ទី​១៤ មីនា ថា តុល្យការ​នៃ​ការ​វាយប្រហារ​ដោយ​គ្រឿងផ្ទុះ​ក្នុង​រដ្ឋធានី​តួ​ក​គី​ក្រុង​អង់កា​រ៉ា អ្នក​ស្លាប់​ឡើង​ដល់​៣៧​នាក់ ។

លោក​គូសបញ្ជាក់​ថា ក្នុង​ចំណោម​អ្នក​ស្លាប់មាន​ភេរវ​ករ​ម្នាក់ ហើយ​នារី​ភេរវ​ករ​ម្នាក់​អាច​ស្ថិត​ក្នុង​នោះ​ដែរ ។ អ្នក​របួស​១៩​នាក់ ក្នុង​ចំណោម​អ្នក​របួស​៧១​នាក់ បញ្ជូន​មក​មន្ទីរពេទ្យ​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ។

ការ​បំផ្ទុះ​រថយន្ត​ផ្ទុក​គ្រឿងផ្ទុះ​មួយ​កើត​មាន​នា​វេលា​ម៉ោង​១៨​និង​៣៥​នាទី​ម៉ោង​ក្នុងស្រុក​នៅ​ទីលាន KIZILAY កណ្តាល​ក្រុង​អង់កា​រ៉ា​ជិត​ចំណតរថយន្ត​បឺស និង​សួន​សាធារណៈ​មួយ ។

កាលពី​យប់​ថ្ងៃ​ទី​១៣ មីនា ប្រធានាធិបតី​តួ​ក​គី លោក​រី​ស៊ី​ប​តៃ​យី​ប​អ័​រ​ដូ​ហ្គា​ន ថ្លែង​ថា ប្រទេស​តួ​ក​គី​ក្លាយជា​គោលដៅ​នៃ​ការ​វាយប្រហារ​ភេរវកម្ម​មក​ពី​អ​ស្ថេ​រ​ភាព​ក្នុង​តំបន់។

បន្ទាប់​ពី​ការ​វាយប្រហារ​យ៉ាង​បង្ហូរឈាម​នេះ កង​យន្តហោះ​យោធា​តួ​ក​គី​បាន​ចេញ​ទៅ​ទម្លាក់​គ្រាប់បែក​លើ​ជំរំ​នានា​របស់​ក្រុម​គណបក្ស​ពលករ​ឃើ​ត​ឌី​ស្ថាន PKK កាលពី​ថ្ងៃ​ទី​១៤ មីនា នៅ​ភាគ​ខាងជើង​អីុ​រ៉ា​ក់ ។ ការ​វាយប្រហារ​ភេរវកម្ម​នៅ​ក្រុង​អង់កា​រ៉ា បើ​តាម​បណ្តា​អ្នក​ទទួលខុសត្រូវ​តួ​ក​គី​ថា ធ្វើ​ឡើង​ដោយ​យុទ្ធ​ជន​ក្រុម PKK ២​នាក់​គឺ បុរស​ម្នាក់ និង​នារី​ម្នាក់ ៕