ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តបន្ទាយមានជ័យ ៖ ​បុរសចំណាស់​​ម្នាក់ ​ត្រូវកម្លាំង​​នគរបាល​ចាប់ខ្លួន​​បញ្ជូន​ទៅកាន់​​តុលាការ កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ មីនា ​​២០១៦ ក្រោយ​ពី​​​ធ្វើ​សកម្មភាព​ចាប់​រំលោភ​​ក្មេង​ស្រី​អាយុ​១៣​ឆ្នាំ​ម្នាក់​ក្នុង​ចំការ​មួយ​កន្លែង ​នៅ​ស្រុក​ស្វាយចេក​ ខេត្ត​បន្ទាយ​មាន​ជ័យ ​។

ជនសង្ស័យ​​ឈ្មោះ​ទៀង គី ​អាយុ​៦៣​ឆ្នាំ មានទីលំនៅ​​ភូមិជន្លុះ ​ឃុំ​ជ​ន្លុះ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ។ បច្ចុប្បន្ន​ស្នាក់​នៅ​ក្នុង​ចំការ​មួយ​កន្លែង​​ក្នុងភូមិ​បឹង​ស្នោ ឃុំ​ស្ល​ក្រាម ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ហើយ​ត្រូវ​​នគរបាល​ចាប់ខ្លួន​កាលពី​ម៉ោង​០៧ ​និង​៣០​នាទី ថ្ងៃ​ទី​១៤ ​មីនា ​២០១៦​។ ចំណែក​​ក្មេង​ស្រី​រង​គ្រោះ​​អាយុ​១៣​ឆ្នាំ ​។

បើ​តាម​លោក​ហៀ​ម តុល ឪពុក​កុមារ​រី​រង​គ្រោះ​ឱ្យ​​ដឹង​ថា មុន​ពេល​កើតហេតុ​ ជន​ឈ្មោះ​ទៀង គី បាន​​មក​ស្នាក់​នៅ ​ដើម្បី​ធ្វើ​ចម្ការ​​នៅ​ភូមិ​-​ឃុំ​ខាង​លើ ។ នៅ​យប់​ថ្ងៃ​ទី​១៣ មីនា ឆ្នាំ​២០១៦ ​ដោយ​និយាយ​ថា​ ផ្ទះ​ក្នុង​ចម្ការ​ស្ងាត់​​ពេ​ក​ និងយល់​​ថា​ ជា​មនុស្ស​រាប់អាន​គ្នា​ គាត់ ​ក៏​​ឱ្យ​​កូនប្រុស​-ស្រី​២​នាក់​​ទៅ​​ដេក​​ជាមួយ ។ លុះ​នៅ​យប់​ជ្រៅ​​ឈ្មោះ​ទៀង គី បាន​ឱ្យ​​កូនប្រុស​អាយុ​១១​ឆ្នាំចុះមក​ដេក​ក្រោមផ្ទះ ដោយ​កូន​ប្រុស​​ឮ​សំឡេង​​បងស្រី​​​យំ ​បាន​រ​ត់ទៅ​ហៅ​គាត់ (ឪពុក) ពេល​ចុះ​មក​មើល​ ទើប​ដឹង​ថា​ ឈ្មោះ​ទៀង​ គី​ បាន​ចាប់​រំលោភ​កូន​ស្រី​​របស់​គាត់​ ។

លោក​សិទ្ធ ឡោះ ស្នងការ​​រង​នគរបាល​ខេត្តបន្ទាយមានជ័យ​​បានឱ្យ​​ដឹង​ថា ជន​សង្ស័យ​ត្រូវ​​នគរបាល​ស្រុក​ស្វាយចេក​ចាប់ខ្លួន​​តាម​បណ្តឹង​​របស់​អាណាព្យាបាល​​កុមារី​រង​គ្រោះ និង​យោង​កាត​​បញ្ជា​ផ្ទាល់​ពី​លោក​សុខ កែវ​បណ្ឌិត ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​បន្ទាយ​មានជ័យ ក្រោយ​ពី​ស្រាវជ្រាវ​​ ក៏​​ចាប់ខ្លួន​ជនសង្ស័យ​យក​​មក​សួរនាំ​​ រួច​​ជនសង្ស័យបាន​ឆ្លើយ​ថា ​ពិតជា​បាន​ចាប់​រំលោភ​​ក្មេង​ស្រី​​​ពិតប្រាកដ​​មែន ​សម្រេច​​រហូត​៥​​ដង ​។ ​