ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

​រាជ​ធានី​ភ្នំពេញ ៖ ​​អ្នក​ភូមមិ​ដែល​មាន​បញ្ហា​ទំនាស់​ដីធ្លី​​ជាង៦០​នាក់ តំណាងឱ្យ​​អ្នក​ភូមិ​​ចំនួន១០៤​គ្រួសារ ​ធ្វើ​ដំណើរ​មក​ពី​ភូមិ​ប្រឡាយ​ទ្រៀក ឃុំ​ដំរី​ផុង ស្រុក​ឆ្លូង​ ខេត្តក្រចេះ បាន​នាំ​គ្នា​យក​ញត្តិ​១​ច្បាប់​ដាក់​ជូន​រដ្ឋ​សភា​​ មេត្តា​​​ជួយ​អន្តរាគមន៍​ទៅ​​សាលាដំបូង​ខេត្ត ដើម្បី​​​ដោះ​លែង​តំណាង​​ពួក​គាត់​ចំនួន៤​នាក់ (​​ស្ត្រីម្នាក់​​)​ ​ដែល​​អាជ្ញា​ធរ​ខេត្ត​ចាប់​ឃុំ​ខ្លួនកាល​ពី​ថ្ងៃទី​១០ មីនា និង​​សុំឱ្យ​​អាជ្ញាធរ​ខេត្ត​​បញ្ឈប់​ការ​ឈូស​ឆាយដី​ ផ្ទះ និង​ស្រែ​​ចម្ការ​​របស់​ពួក​គាត់​តទៅ​ទៀត​ ។ ​ការ​ដាក់​ញត្តិនេះ​បាន​ធ្វើ​ឡើង​​កាលពី​វេលា​ម៉ោង៩និង​៤៥​នាទី​ព្រឹកថ្ងៃ​ទី១៥ ​មីនា ​​នេះ ​​នៅ​​វិមាន​រដ្ឋសភា ស្ថិត​នៅ​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ​។

​ក្នុង​ការ​ដាក់​ញត្តិ​សុំ​ជួយ​អន្តរាគមន៍​នេះ​ដែរ ​តំណាង​​អ្នក​ភូមិ​​ចំនួន៤​នាក់​ ត្រូវ​បាន​អនុញ្ញាតឱ្យ​យក​ញត្តិ​របស់​ពួក​គាត់​ចូល​ទៅ​ក្នុង​រដ្ឋ​សភា​ ។​ ​ក្រោយ​ពី​​​ដាក់​​ញត្តិ​​​ជូន​រដ្ឋ​សភា​រួច​​មក​ ​ពួក​គាត់​ក៏​​​បន្ត​ដំណើរ​​​យក​ញតិ្ត​មួយ​ច្បាប់​ទៀត​​ដាក់​ជូន​​ខុ​ទ្ទ​កា​ល័យ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​បន្ទាប់​ពី​ដាក់​នៅ​ក្រសួងមហាផ្ទៃ និង​ក្រសួង​ដែនដី​ នគរូបនីយកម្ម និង​សំណង់​ រួច​មក​ ៕ 

ព័ត៌​មាន​លម្អិត​មានផ្សាយជូន​នៅលើទំព័រ​កាសែត​កោះសន្តិភាព​