សម្តេចសាយ ឈុំ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខក្រុម​គ្រួសារ​នៃ​សព​ម​ន្រី្ត​នគរបាល​ចរាចរណ៍

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​៧​ព្រឹក ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០១៦ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ទៅ​ចូលរួម​រំលែក​ទុក្ខ ក្រុម​គ្រួសារ​នៃ​សព លោក​អនុសេនីយ៍ឯក យ៉ាវ បូ​រ៉ា ម​ន្រី្ត​នគរបាល​ចរាចរណ៍ ដែល​បាន​ទទួលមរណភាព ក្នុង​ពេល​បំពេញ​បេស​កម្ម កាលពី​ថ្ងៃអាទិត្យ ទី​១៣ ខែមីនា ឆ្នាំ​២០១៦ វេលា​ម៉ោង​១៦ និង​១៥​នាទី​រសៀល ក្នុង​ជន្មាយុ ៥៤​ឆ្នាំ ខណៈ ដែល​លោក​បាន​ឈរ​រៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ ដើម្បី​ការពារ​ក្បួន​រថយន្ត​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​ដែល​បាន​អញ្ជើញ មាតុភូមិនិវត្តន៍​ពី​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ ប្រជាមានិត​ឡាវ ។

នៅ​ក្នុង​ឱកាស​ចូលរួម​រំលែក​ទុក្ខ​នោះ​ផង​ដែរ សម្តេច​វិបុល​សេនា​ភក្តី ក៏​បាន​ឧបត្ថម្ភ​ដល់​គ្រួសារ​នៃ​សព​ចំនួន​៣​លាន​រៀល​ផង​ដែរ ៕