សួង សុខា​រ៉ានី​ត ក្រោយ​ជួប​បុរស​សង្ហា មិន​ខ្វល់​រឿង​ខ្លោចផ្សា ព្រោះ​ស្នេហ៍​ប្រះ​ឆា ជា​បទពិសោធ

សួង សុខា​រ៉ានី​ត ក្រោយ​ជួប​បុរស​សង្ហា មិន​ខ្វល់​រឿង​ខ្លោចផ្សា ព្រោះ​ស្នេហ៍​ប្រះ​ឆា ជា​បទពិសោធ

​រាជធានី​ភ្នំពេញ : ក្រោយ​ទទួល​បរាជ័យ​ក្តី​ស្នេហ៍​ផ្ទួនៗ ថ្មីៗ​នេះ​តារា​សម្តែង​កញ្ញា សួង សាខា​រ៉ានី​ត ត្រូវបាន​ប្រភព​មួយ​បាន​ទម្លាយ​ថា នាង​កំពុងតែ​សប្បាយរីករាយ ខណៈដែល​នាង​ទើបតែ​ជួប​បុរស​ជំនួញ​ជនជាតិ​កូរ៉េ​ម្នាក់​ដែលមាន​រូប​សម្រស់ ស្រស់​សង្ហា​។ បុរស​ម្នាក់​នោះបាន​មកលេង​ស្រុក​ខ្មែរ​ម្តងៗ ពួកគេ​តែងតែបាន​ដើរ​កម្សាន្ត​យ៉ាង​សប្បាយរីករាយ​រហូត​ពេលខ្លះ​កញ្ញា សួង សាខា​រ៉ានី​ត ត្រូវ​បោះបង់​ឱកាស​សម្តែង​ដើម្បី​ផ្គាប់ចិត្ត​សង្សារ​ទៀតផង​។​

 

​កន្លងមក​កញ្ញា សួង សាខា​រ៉ានី​ត ត្រូវគេ​ដឹងថា នាង​ធ្លាប់មាន​សង្សារ​ម្តង​រួចមក ហើយ​តាំងពី​ប្រជាប្រិយភាព​ក្នុង​សិល្បៈ​របស់​នាង​មិនទាន់​ទទួលបាន ភាពល្បីល្បាញ​ម្ល៉េះ ។ តួយ៉ាង​ដូចជា​បញ្ហា​ដែល​នាង​បាន​បែកបាក់​ជាមួយ​សង្សារ​ក្តី​គេ​ទើបតែ​បានដឹង ខណៈ​នាង ទើបតែ​ទទួលបាន​ប្រជាប្រិយភាព​ពិសេស​ត្រូវ​នាង​បង្ហើប​ប្រាប់​ពេល អ្នកសារព័ត៌មាន​ជជីក​សួរ​ប៉ុណ្ណោះ​។ បើ​ទោះ​រឿង​ទាំងនោះ​បានកើត​ឡើង​រយៈ​ពេល​៣​ឆ្នាំ​ទៅហើយ​ក្តី ក៏​វា​នៅតែ​បាន​ដក់​ជាប់​នៅក្នុង​ចិត្ត​របស់​នាង​មិនទាន់​បាត់​នៅឡើយ​ទេ​។ ក្រោយពី​បែកបាក់​ស្នេហ៍​ភ្លាម​ក៏មាន​បុរស​ជាច្រើន​តាម​ស្រលាញ់​នាង​ដែរ ហើយ​បុរស​ទាំងនោះ​ជា​អ្នកមាន​ទ្រព្យសម្បត្តិ​ច្រើន​ទៀតផង តែ​នាង​មិន​ព្រម​ទទួល​យកក្តី​ស្រឡាញ់ ព្រោះ​បុរស​ទាំងនោះ​ហាក់​យក​ទឹកប្រាក់​មក​ជះ​លើ​នាង​ដែល​នាង​ចាត់ទុកថា បុរស​ទាំងនោះ​កំពុង​ធ្វើ​ឲ្យ​ដំបៅ​ចាស់​របស់​នាង​ឈឺចាប់ ឡើងវិញ​ទៀតហើយ​។

សួង សុខា​រ៉ានី​ត ក្រោយ​ជួប​បុរស​សង្ហា មិន​ខ្វល់​រឿង​ខ្លោចផ្សា ព្រោះ​ស្នេហ៍​ប្រះ​ឆា ជា​បទពិសោធ

​ប៉ុន្តែ​អ្វីដែល​មិន​នឹកស្មាន​ដល់​នោះ គ្រាន់តែ​បាន​ជួប​បុរស​អ្នកជំនួញ​ជនជាតិ​កូរ៉េ​ដែលមាន​រូបរាង​សង្ហា ភ្លាម​នាង​បាន​ប្តូរ​ឥរិយាបទ​ភ្លែត ដោយ​ផ្ទុយស្រឡះ​ពីស​ម្តី​ពីមុន​ដែល​ធ្វើ​មហាជន​ជឿ​ខ្លាំង ហើយ ថែមទាំង​មាន​អ្នកខ្លះ​បាន​សម្តែង​ពី​ភាព​អាណិតអាសូរ​ដល់​នាង​ទៀតផង​។​

សួង សុខា​រ៉ានី​ត ក្រោយ​ជួប​បុរស​សង្ហា មិន​ខ្វល់​រឿង​ខ្លោចផ្សា ព្រោះ​ស្នេហ៍​ប្រះ​ឆា ជា​បទពិសោធ

​កញ្ញា សួង សាខា​រ៉ានី​ត បាន​បញ្ជាក់ថា ចំណង​ស្នេហ៍​របស់​នាង និង​បុរស​ជំនួញ​ជនជាតិ​កូរ៉េ​នោះ យើង​កំពុង​សិក្សា​ចិត្ត​គ្នា បន្ទាប់ពី​មានការ​ណែនាំ​ពី​មិត្ត​ភ័ក្តិ​។ អ្វីដែល​ធ្វើឱ្យ​នាង​សម្រេចចិត្ត​ទទួលយក​បុរស​ម្នាក់​នោះ​ជា​សង្សារ​ដោយ​មិន រារែក​ចិត្ត​មិនមែន​បណ្តាលមកពី​បុរស​ម្នាក់​នោះ​ជា​អ្នកជំនួញ​មានទ្រព្យ សម្បត្តិ​មក​ជះ​លើ​នាង​ឱ្យ​នាង​រស់នៅ​សោយសុខ​នោះទេ​។ សម្រាប់​ការទទួលយក​បុរស​ម្នាក់នេះ ព្រោះតែ​បុរស​ម្នាក់​នោះ​មាន​រូបរាង​សង្ហារ​តែប៉ុណ្ណោះ ។ សួង សាខា​រ៉ានី​ត ពោល​ទាំង​ផ្ទុះសំណើច​ថា ឱ្យតែ​ស្អាត​គឺ​ត្រូវចិត្ត​ខ្ញុំ​។

សួង សុខា​រ៉ានី​ត ក្រោយ​ជួប​បុរស​សង្ហា មិន​ខ្វល់​រឿង​ខ្លោចផ្សា ព្រោះ​ស្នេហ៍​ប្រះ​ឆា ជា​បទពិសោធ

​កន្លងមក​មាន​បុរស​ជាច្រើន​តាម​សុំ​ស្នេហ៍ ហើយ​ជា​អ្នកមាន​ទ្រព្យសម្បត្តិ​ទៀតផង​តែ​ត្រូវ​ខ្ញុំ​ច្រានចោល ដោយ​ទី​១​មានចិត្ត​មិនល្អ​មកលើ​ខ្ញុំ​ទី​២​រូបរាង​មិន​សង្ហា​។ សួង សាខា​រ៉ានី​ត បាន​ប្រាប់ថា​បុរស​មាន​រូប​សង្ហា​ជា​កត្តា​ចំបង​ដែល​ខ្ញុំ​ត្រូវ​ជ្រើសរើស ព្រោះ​ធម្មជាតិ​របស់ខ្ញុំ​ជា​មនុស្ស​ដែល​ចូលចិត្ត​ភាព​ស៊ីវីល័យ​មិន ចូលចិត្ត​បែប​បុរាណ​ទេ ។

សួង សុខា​រ៉ានី​ត ក្រោយ​ជួប​បុរស​សង្ហា មិន​ខ្វល់​រឿង​ខ្លោចផ្សា ព្រោះ​ស្នេហ៍​ប្រះ​ឆា ជា​បទពិសោធ

ខ្ញុំ​អត់​ចូលចិត្ត​បុរស​ដែលមាន​វ័យ​ចំណាស់ៗ​ទេ ខ្ញុំ​គ្រាន់តែ​គិតថា មាន​សង្សារ ឬ​ស្វាមី​ដែលមាន​រូបរាង​សង្ហា​បណ្តើរគ្នា​វា​មើលទៅ​សម​ភ្នែក​អ្នកផង​ទាំងពួង ពេល​គេ​សរសើរ​ថា​ពួកយើង​សម​គ្នា​ខ្ញុំ​សប្បាយចិត្ត​ដែរ ។ មានការ​លើកឡើង​ពី​មហាជន​មួយចំនួន​ថា ការ​ស្រវា​យក​ប្រុស​ស្អាត ពិសេស​ស្នេហា​ឆ្លងដែន​បែបនេះ​ងាយ​នឹង​ឱ្យ​នាង​ខូចចិត្ត​ម្តងទៀត ។ ចំពោះ​ការលើកឡើង​នេះ​នាង​បាន​តប​ថា នាង​មិន​ខ្វល់​ទេ​ព្រោះ​ការ​ខូចចិត្ត​របស់​នាង គឺ​នាង​ធ្លាប់​ទទួលយក​ឆ្អែត​ទៅហើយ​៕

សួង សុខា​រ៉ានី​ត ក្រោយ​ជួប​បុរស​សង្ហា មិន​ខ្វល់​រឿង​ខ្លោចផ្សា ព្រោះ​ស្នេហ៍​ប្រះ​ឆា ជា​បទពិសោធ