អ្នក​ទុកចិត្ត​ថា​គេ​ស្មោះ​កម្រិតណា ?

6 Videos


​មាត់​គេ​និយាយ​ថាឱ្យ​អ្នក​ទុកចិត្ត​គេ​ចុះ ប៉ុន្តែ​ទង្វើ​របស់គេ​អាចឱ្យ​អ្នក​ទុកចិត្ត​បានដែរ​ឬ​យ៉ាងណា ? បើ​ចង់ដឹង​សូម​សាកល្បង​ធ្វើ​តេ​ស្តិ៍ដោយ​ខ្លួនឯង​ដូចខាងក្រោម​នេះ ។
១-​សម្រាប់​អាហារ​ថ្ងៃត្រង់​ថ្ងៃនេះ​គេ​បាន​បបួល​អ្នក​ទៅ​ញ៉ាំមុខម្ហូប​ឆ្ងាញ់​ប្លែក​មាត់​នៅ​ហាង​មួយកន្លែង ប៉ុន្តែ​អ្នកលក់​ប្រាប់ថា មុខម្ហូប​នោះ​ពេល​ល្ងាច​បាន​មានពេល​នោះគេ​នឹង ៖

M88


​ក ៖ ចាំ​ល្ងាច​សឹម​ត្រឡប់មក​ម្តងទៀត
​ខ ៖ ហៅ​ម្ហូប​ផ្សេង​មក​ញ៉ាំ​ជំនួស​វិញ
​គ ៖ ទៅ​ញ៉ាំ​មុខម្ហូប​ប្លែក​មាត់​នោះ​នៅ​ហាង​ផ្សេង​

២-​ពេលដែល​គេ​ទៅធ្វើ​ការ​ហើយ​អ្នក​ទូរស័ព្ទ​ទៅរក​គេ អ្នក​ច្រើនតែ​ឮ​សំឡេង​បែបណា ?
​ក ៖ សំឡេង​មិត្តភក្តិ​គេ​អ៊ូអរ​ជុំវិញខ្លួន​
​ខ ៖ សំឡេង​ឮ​ច្បាស់​ព្រោះ​គេ​ទៅរក​កន្លែង​ដែល​ស្ងាត់ៗដើម្បី​និយាយ​ជាមួយ​អ្នក​
​គ ៖ ឮ​សំឡេង​ស្រី​ពេលខ្លះ​ស្រី​ជា​អ្នក​លើក​ទូរស័ព្ទ​

៣-​ពេល​ទៅ​ទិញ​គ្រឿងអគ្គិសនី​ជាមួយគ្នា​គេ​ច្រើនតែ ៖
​ក ៖ មួយ​នេះ​ក៏​ស្រឡាញ់​មួយ​នោះ​ក៏​ស្រឡាញ់​ពិបាក​ជ្រើសរើស​មែន​
​ខ ៖ មើល​របស់​ណា​ដែល​គេ​បាន​សិក្សា​ទិន្នន័យ​រួចហើយ​
​គ ៖ ឱ្យ​ម្ចាស់​ហាង​ជួយ​ជ្រើសរើស​ឱ្យ​

៤-​តើ​ធ្លាប់មាន​មិត្តភក្តិ​ស្រី​របស់​អ្នកណាម្នាក់​ដែល​បង្ហាញ​ពី​កាយវិការ​ស្រ​ឡា​ញ់គេ​ដែរ​ឬ​អត់ ?
​ក ៖ ធ្លាប់មាន​ដែរ ប៉ុន្តែ​មិនមែន​ទែន​ទេ​
​ខ ៖ ធ្លាប់ ទម្រាំ​តែ​ដោះស្រាយ​គ្នា​ជ្រះស្រឡះ​ក៏ត្រូវ​បាត់បង់​មិត្តភក្តិ​ម្នាក់​
​គ ៖ មិនមាន​ទេ ព្រោះ​គេ​ដាក់ចិត្ត​ស្រឡាញ់​តែ​អ្នក​ម្នាក់​គត់

៥-​ពេល​បានឮ​ព័ត៌មាន​ថា មាន​តារា​សម្តែង​ប្រុស​លួច​ទៅទាក់ទង​ប្រពន្ធ​អ្នកភូមិ​ជាមួយគ្នាពេល​នោះគេ​នឹង ៖
​ក ៖ ថ្កោលទោស​ថា តារា​ធុនៗ​ហ្នឹង​មិនត្រូវ​គាំទ្រ​ទៀតឡើយ​
​ខ ៖ ល្ងង់​មែន​រឿង​អីចឹង​ក៏​ឱ្យគេ​ចាប់​បានដែរ​
​គ ៖ ឆោត​អី​យ៉ាងនេះ​បើ​ខ្ញុំ​ជា​គេ​គ្មាន​ផ្លូវ​ចាប់​ថ្នាក់​បាន​អីចឹង​ទេ​

៦-​មិត្តស្រី​ស្អាត​របស់​អ្នក​បានរៀបចំ​ពិធីជប់លៀង​នៅ​រាត្រី​នេះប៉ុន្តែ​អ្នក​គ្រុន​ក្តៅខ្លួនពេល​នោះគេ​នឹង ៖
​ក ៖ រំអុកឱ្យ​ទៅឱ្យ​ខាងតែបាន​
​ខ ៖ មិន​អី​ទេ​ចាំ​ថ្ងៃក្រោយ​ណាត់​មក​ញ៉ាំ​បាយ​ក៏បាន​
​គ ៖ ឱ្យ​អ្នក​គេង​សម្រាក​នៅផ្ទះ ចំណែកឯ​គេ​អង្គុយ​មើល​ទូរទស្សន៍គ្រាន់​បានជា​គ្នា

៧-​គេ​ចូលចិត្ត​លេង​បាល់ទះ​ខ្លាំងណាស់ គាប់​ជួន​អី​មិត្តស្រី​ស្អាត របស់​អ្នកមាន​បងប្រុស​ជា​អ្នក​បាល់ទះ​លុះដល់​មកជួប​គ្នា គេ​នឹង ៖
​ក ៖ សម្លឹង​មើលមុខ​នាង​សិន​មុននឹង​ជជែក​អំពី​រឿង​បាល់ទះ
​ខ ៖ ជជែក​គ្នា​លេង​បាន​ពីរ​បី​ម៉ាត់ គេ​ក្រែង​ចិត្ត​អ្នក​
​គ ៖ ណាត់​នាង​ទៅ​មើល​ការប្រកួត​បាល់ទះ​ជាមួយគ្នា​

៨-​អ្នក​ឧស្សាហ៍​ឈ្លោះ​គ្នា​ជាមួយ​គេ​ដោយសារ​រឿងស្រី​ញឹកញាប់កម្រិតណា ?
​ក ៖ យូរៗ​ម្តង មួយឆ្នាំ​ពីរដង​
​ខ ៖ មួយខែ​ម្តង​យ៉ាងតិច​
​គ ៖ មិន​ញឹកញាប់​ទេ ប៉ុន្តែ​គូ​ជម្លោះ​គួរឱ្យខ្លាច​ទាំងអស់​

៩-​តើ​អ្នក​គិតថា​ខ្លួនឯង​ជា​ស្ត្រី​ត្រូវ​ចំណុច​ដែល​គេ​ចង់បាន​ឬ​នៅ ?
​ក ៖ មិនសូវ​ត្រូវ​
​ខ ៖ ត្រូវ​គ្នាច្រើន​ចំណុច​
​គ ៖ ដូចជា​មិនត្រូវ គេ​រើស​ខ្លាំងណាស់​

១០-​ស្ត្រី​ពីរ​នាក់​កំពុងតែ​ឈ្លោះ​គ្នា ម្នាក់​ដែលមាន​រាង​ធាត់​ខ្មៅ​ជា​អ្នក​ត្រូវ​។ ចំណែក​ម្នាក់ទៀត ជា​ស្រី​ស្អាត​ជា​អ្នក​ខុស បើ​គេ​ធ្វើជា​អ្នក​កាត់សេចក្តី គេ​នឹង ៖
​ក​-​សម្រុះសម្រួល​ឲ្យ​ស្រី​ស្អាត​រួចខ្លួន រួច​សុំ​លេខ​នាង​ទុក​
​ខ​-​ខុស​ថា​ខុស ត្រូវ​ថា​ត្រូវ ប៉ុន្តែ​លួច​ស្តាយ​ស្រី​ស្អាត​
​គ​-​សួរ​អ្នកណា​ឃើញ​ហេតុការណ៍​ជួយ​ប្រាប់​ផង ។​