ជម្រើស​ជាតិ​កម្ពុជា ចាញ់​ក្រុម​បរទេស​ក្នុង​ស្រុក មុន​ហោះ​ទៅ​​​វៀតណាម

ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ បាន​​ប្រកួត​​ចាញ់​ក្រុម​ MCL All Stars (ភាគ​ច្រើន​ជា​កីឡាករ​បរទេស​ដែល​ប្រកប​អាជីព​នៅ​កម្ពុជា) ក្នុង​លទ្ធផល​ ២-១ នៅ​ពហុកីឡដ្ឋាន​ជាតិ កាល​ពី​ល្ងាច​ម្សិល​មិញ មុន​ពេល​ពួក​គេ​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ពង្រឹង​សមត្ថ​ភាព​បន្ថែម​នៅ​ប្រទេស​វៀតណាម។

ss-2បើ​ទោះ​បីជា​ការ​ប្រកួត កាល​ពី​ម្សិល​មិញ​នោះ គ្រាន់​តែ​ជា​ការ​ប្រកួត​កម្តៅ​សាច់​ដុំ ដើម្បី​ដក​ស្រង​បច្ចេក​ទេស ប៉ុន្តែ​ក្រុម​ទាំង​២ បាន​ធ្វើ​ការ​ប្រកួត​គ្នា​យ៉ាង​ស្វិត​ស្វាញ​បំផុត ហើយ​ជា​លទ្ធផល​ក្រុម MCL All Stars ដែល​ដឹក​នាំ​ដោយ​លោក ប្រាក់ សុវណ្ណារ៉ា បាន​យក​ឈ្នះ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ដែល​ដឹក​នាំ​ដោយ​លោក​ Lee Tae Hoon ក្នុង​លទ្ធ​ផល ២-១។

គ្រាប់​បាល់​ទាំង​២​របស់ MCL All Stars ​រក​បាន​ដោយ​កីឡាករជន​ជាតិ​នីហ្សេរីយ៉ា Paul Omogba របស់​ក្រុម​បឹងកេតអង្ករ និង​កីឡាករ​ជនជាតិ​កូរ៉េខាងជើង Choe Myong-ho របស់​ក្រសួងការពារជាតិ ខណៈ​​កីឡាករ ហុង ផេង​ មក​ពី​ក្រុមបឹងកេតអង្គរ គឺ​ជា​អ្នក​តក​បាន​​គ្រាប់​​ឲ្យ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា។

ss-1

គួរ​បញ្ជាក់​ថា ក្រុម​ជម្រើស​ជាតិ​កម្ពុជា បាន​ធ្វើការ​ប្រមូល​ផ្តុំ កាល​ពី​ថ្ងៃ​ទី​៨ ខែមីនា ដើម្បី​ត្រៀម​​ចេញ​ទៅ​ប្រកួត​ក្រៅ​ទឹក​ដី​លើក​ចុង​ក្រោយ​ក្នុង​វគ្គ​ជម្រុះ FIFA World Cup 2018 ប្រចាំ​ទ្វីប​អាស៊ី​ជា​មួយ​ក្រុម​ស៊ីរី នៅ​ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០១៦ ដែល​ពួក​គេ​ធ្លាប់​ចាញ់ ៦-០ ក្នុង​ទឹក​ដី​នៃ​ពហុកីឡដ្ឋាន​ជាតិ។
នៅ​ក្នុង​ការ​ប្រមូល​ផ្តុំ​នេះ ក្រុម​ជម្រើស​ជាតិកម្ពុជា បាន​ប្រកួត​ឈ្នះ​ក្រុម​ក្រសួង​ការពារជាតិ ៣-១ កាល​ពី​ថ្ងៃ​ទី​១១ ខែមីនា ហើយ​នាពេល​ខាង​មុខ​នេះក្រុម​ជម្រើស​ជាតិ​កម្ពុជា ​នឹងត្រូវ​​ធ្វើ​ដំណើរ​ទៅ​ប្រកួត​មិត្តភាព​​អន្តរជាតិ​នៅ​ប្រទេស​វៀតណាម​ ដើម្បី​ពង្រឹង​សមត្ថភាព​ឲ្យកាន់​តែ​ល្អ​ប្រសើរ មុន​នឹង​ចេញ​ទៅ​សង​សឹក​ក្រុម​ស៊ីរី ដែល​នឹង​ត្រូវ​ធ្វើ​នោះ Takhit Stadium ក្នុង​ទឹក​ដី​ប្រទេស​អ៊ីរ៉ង់៕

ss-3

ss-4

ss-5

ss-6

ss-7

ss-8