របៀប​បិទ​កម្មវិធី​ដើម​មួយ​ចំនួន​របស់ iOS ដោយ​ពុំ​ចាំបាច់​ប្រើ Tweak!

មកដល់ ប្រព័ន្ធប្រតិបត្តិការ iOS9 ជំនាន់ចុង ក្រោយនេះ យើងសង្កេត ឃើញថា ប្រព័ន្ធប្រតិបត្តិការ នេះ ចាប់ផ្តើមមាន កម្មវិធីដើម របស់ពួកគេ ច្រើនឡើងៗ ជាពិសេស ពួកគេបាន បន្ថែមកម្មវិធី Health និង Apple Watch បន្ថែម ដែលពេល ខ្លះមានភាព ទើសទាល់ នៅលើ Homescreen ដោយសារ ភាគច្រើន អ្នកប្រើប្រាស់ មិនចាំបាច់ ប្រើកម្មវិធី ទាំងនេះ។

របៀប​បិទ​កម្មវិធី​ដើម​មួយ​ចំនួន​របស់ iOS ដោយ​ពុំ​ចាំបាច់​ប្រើ Tweak!

សំរាប់កម្មវិធី 2 ដែលយើង បានបង្ហាញ ខាងលើនេះ ប្រព័ន្ធប្រតិបត្តិការនេះ មិនអនុញ្ញាត ឲ្យ បិទនោះ ទេ ប៉ុន្តែប្រព័ន្ធ ប្រតិបត្តិការនេះ អនុញ្ញាត ឲ្យយើងបិទ កម្មវិធី iTunes Store និង Podcast ដែលជា កម្មវិធីមិនសូវ ជាប្រើនោះទេ ដូចនេះ មិត្តអ្នកអាន អាចបិទបាន ដើម្បីកុំ ឲ្យទើស នៅលើ Homescreen ។ ដើម្បីធ្វើ ការបិទ កម្មវិធីទាំង 2 នេះ អ្នកអាច អានតាម ការណែនាំ នៅខាង ក្រោមបាន៖

  1. មុនដំបូង អ្នកត្រូវប្រាកដថាកម្មវិធីនេះ នៅលើ Homescreen របៀប​បិទ​កម្មវិធី​ដើម​មួយ​ចំនួន​របស់ iOS ដោយ​ពុំ​ចាំបាច់​ប្រើ Tweak!
  2. បន្ទាប់ចូលទៅកាន់ Settings ជ្រើសរើសយក General អូសចុះ ក្រោមបន្តិច រើសយក Restrictions បន្ទាប់ Enable Restrictions ពេលនោះវា នឹងតម្រូវឲ្យ អ្នកដាក់លេខ សម្ងាត់ចំនួន 4 ខ្ទង់ បន្ទាប់ពីដាក់ លេខសម្ងាត់ រួចរាល់ អ្នកគ្រាន់តែ អូសចុះ ក្រោមបន្តិច ច្បាស់ជា ឃើញឈ្មោះ iTunes Store និង Podcast ពេលនោះ អ្នកអាច ចាប់ផ្តើម Disable វាបាន។​
    របៀប​បិទ​កម្មវិធី​ដើម​មួយ​ចំនួន​របស់ iOS ដោយ​ពុំ​ចាំបាច់​ប្រើ Tweak!
    របៀប​បិទ​កម្មវិធី​ដើម​មួយ​ចំនួន​របស់ iOS ដោយ​ពុំ​ចាំបាច់​ប្រើ Tweak!
    របៀប​បិទ​កម្មវិធី​ដើម​មួយ​ចំនួន​របស់ iOS ដោយ​ពុំ​ចាំបាច់​ប្រើ Tweak!

    របៀប​បិទ​កម្មវិធី​ដើម​មួយ​ចំនួន​របស់ iOS ដោយ​ពុំ​ចាំបាច់​ប្រើ Tweak!
    របៀប​បិទ​កម្មវិធី​ដើម​មួយ​ចំនួន​របស់ iOS ដោយ​ពុំ​ចាំបាច់​ប្រើ Tweak!
    របៀប​បិទ​កម្មវិធី​ដើម​មួយ​ចំនួន​របស់ iOS ដោយ​ពុំ​ចាំបាច់​ប្រើ Tweak!

  3. បន្ទាប់ពី Disable រួចរាល់ អ្នកត្រូវ ត្រលប់មកកាន់ Homscreen វិញ ពេលនោះ អ្នកប្រាកដជា មិនឃើញ កម្មវិធី 2 នេះទៀតទេ។ បើសិនជា អ្នកចង់បើក កម្មវិធីទាំង 2 នេះវិញ អ្នកអាច ចូលទៅ Enable វាវិញបាន។ របៀប​បិទ​កម្មវិធី​ដើម​មួយ​ចំនួន​របស់ iOS ដោយ​ពុំ​ចាំបាច់​ប្រើ Tweak!

នេះជា ចំណេះ ដឹងមួយ ដែលមាន មិត្តអ្នកអាន មួយចំនួន មិនទាន់ បានដឹង ពីប្រព័ន្ធ ប្រតិបត្តិការនេះ ហើយនេះ ក៏ជាមុខងារ ដ៏ល្អមួយដែរ អ្នកប្រើប្រាស់ គួរគប្បីយល់ដឹង ឲ្យបានច្បាស់ ដើម្បីងាយ ស្រួលនៅ ពេលប្រើ។

*សូមចុចត្រង់នេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!

របៀប​បិទ​កម្មវិធី​ដើម​មួយ​ចំនួន​របស់ iOS ដោយ​ពុំ​ចាំបាច់​ប្រើ Tweak!

  • ដោយ: Hong
  • 2:31 PM, 15 March
  • ប្រភព: Phone Arena
  • Tag: ចំណេះដឹងទូទៅ