​តើ​មនុស្ស​ដែល​មាន​ឈាម​ប្រភេទ​O​ជា​មនុស្ស​ដូច​ម្តេច​?

​តើ​មនុស្ស​ដែល​មាន​ឈាម​ប្រភេទ​O​ជា​មនុស្ស​ដូច​ម្តេច​?

​កាល​ពី​អត្ថបទ​មុន​យើងខ្ញុំ​បាន​ប្រាប់​អ្នក​មក​ហើយ​ពី​អត្ត​ច​រឹត​របស់​មនុស្ស​ដែល​មាន​ឈាម​ប្រភេទ​A ដូចនេះ​ថ្ងៃនេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​អត្ត​ច​រឹត​របស់​មនុស្ស​ឈាម​ប្រភេទ​O​វិញ​ម្តង​។ តើ​ជា​មនុស្ស​ដូច​ម្តេចទៅ​?

  1. ​ជា​មនុស្ស​ដែល​មើល​ធ្ងន់​ទៅ​លើ​មនោសញ្ចេតនា ប្រសិនជា​គេ​ទុក​អ្នកជា​មិត្ត​របស់​គេ​ហើយ គេ​នឹង​យកចិត្ត​ស្មោះ​រាប់អាន​ជាមួយ​អ្នក​។​
  2. ​ជា​បុគ្គល​ដែល​មិន​ទម្លាប់​ចូល​ជិត​អ្នក​ដទៃ​។​
  3. ​ប្រសិនជា​គេ​សម្រេចចិត្ត​ធ្វើ​អ្វីមួយ គេ​នឹង​តស៊ូ ហើយ​ព្យាយាម​ធ្វើ​ដល់​ទីបញ្ចប់​។​
  4. ​ជា​មនុស្ស​ដែល​អាច​មើល​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​ដើរចេញ សុខចិត្ត​យំ​ក៏​មិន​ហាល​មាត់​ទុក​គេ​ដែរ​។​
  5. ​នៅពេលដែល​មិន​សប្បាយចិត្ត គេ​នឹង​មិន​បញ្ចេញ​មក​ក្រៅ​ប្រាប់​ឡើយ គេ​បែរជា​ធ្វើ​ជា​រឹងមាំ​ទៅវិញ​។​
  6. ​ចូល​ចិត្ត​ធ្វើ​ជា​រឹងមាំ មាត់​រឹង ប៉ុន្តែ​ចិត្ត​បែរ​ជា​ទន់ជ្រាយ​ទៅវិញ​។​
  7. ​ជា​មនុស្ស​ដែល​ស្មោះ នៅពេល​ដែល​ជួប​នឹង​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ នឹង​ប្រើ​ជីវិត​ដើម្បី​ស្រឡាញ់​គេ ហើយ​ចងចាំ​ទុក​ក្នុង​ចិត្ត​ជា​និច្ច​។​
  8. ​ជា​បុគ្គល​ដែល​ស្អប់​ការ​កុហក ការធ្វើ​ពុត គ្រប់បែបយ៉ាង​។​
  9. ​ជា​មនុស្ស​ដែល​មិន​ចូល​ចិត្ត​ឲ្យ​អ្នកដទៃ​សង្ស័យ​ខ្លួនឯង​ទេ​។​
  10. ​មាន​ភាពក្លាហាន ប៉ុន្តែ​បែរជា​ខ្លាច​បរាជ័យ​ទៅ​វិញ​។​
  11. ​មិន​ងាយ​ចងគំនុំ​ជាមួយ​អ្នកដទៃ​ទោះបីជា​ខឹង​គេ​យ៉ាងណាក៏ដោយ​។​
  12. ​ជា​មនុស្ស​ដែល​ចងចាំ​ភាព​ល្អ​របស់​អ្នកដទៃ ហើយ​នឹង​តបស្នង​សងគុណ​នៅ​ថ្ងៃ​ណា​មួយ​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី15 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។