​តើ​អាការៈ​អ្វី​បញ្ជាក់ថា​អ្នក​មាន​ជំងឺ​មហារីក​ពោះវៀន​?

​តើ​អាការៈ​អ្វី​បញ្ជាក់ថា​អ្នក​មាន​ជំងឺ​មហារីក​ពោះវៀន​?

​នៅពេល​ដែល​អ្នក​រស់នៅ​ប្រចាំថ្ងៃ អ្នក​ត្រូវ​តែ​ទម្លាប់​សង្កេត​ពី​សុខភាព​អ្នក​តាមរយៈ​រោគសញ្ញា​មួយចំនួន​ដែល​វា​កើតឡើង​លើ​ខ្លួន​អ្នក ព្រោះ​រោគ​សញ្ញា​ទាំងនោះ វា​អាច​ប្រាប់​អ្នក​ពី​ជំងឺ​ដែល​អ្នក​កំពុងតែ​កើតមាន​។ តើ​មាន​អាការៈ​អ្វីខ្លះ​ដែល​បញ្ជាក់​ថា​អ្នកកំពុង​តែ​មាន​ជំងឺមហារីក​ពោះវៀន​នោះ​?

ហើម​ពោះ និង​ឈឺពោះ​
នៅពេល​ដែល​ពោះវៀន​អ្នក​មាន​បញ្ហា វា​នឹង​ដំណើរការ​មិន​ល្អ ដែល​អាច​ធ្វើ​ឲ្យ​ស្ទះ ឬ​រឹង​ក៏មាន​ដែរ ជា​ហេតុ​ដែល​អាច​ធ្វើឲ្យ​អ្នក​ហើមពោះ និង​ឈឺពោះ​។​

បត់ជើងធំ​ចេញឈាម​
ប្រសិន​ជា​អ្នក​មាន​ជំងឺមហារីក​ពោះវៀន នោះ​អ្នក​បត់ជើងធំ​ចេញ​មក​នឹង​មាន​ចេញឈាម​ដែល​មាន​ពណ៌​ក្រហម​ខ្ចី ឬ​ចាស់ តែ​ប្រសិន​ជា​ចេញឈាម​ច្រើន វា​នឹង​មាន​ពណ៌​ក្រហម​ត្នោត ដែល​មាន​ពណ៌​ស្រដៀង​ទឹកជ្រលក់​អញ្ចឹង​។​

មាន​អា​ការៈខ្វះ​ឈាម​
នៅពេល​ដែល​អ្នក​បាត់បង់​ឈាម​ច្រើន អ្នក​នឹង​មាន​អា​ការៈខ្វះ​ឈាម ហើយ​នេះ​ជា​អា​ការៈនៃការ​មាន​ជំងឺម​ហា​រីក​ពោះវៀន​ដំណាក់កាល​ដំបូង​។​

បត់ជើង​ច្រើនដង​
អ្នក​នឹង​អាច​បត់ជើងធំ​ច្រើនដង​ជាង​ពេល​ធម្មតា ប៉ុន្តែ​លាមក​បែរ​ជា​តិច​ទៅវិញ ជួនកាល​មិនមែន​ជា​លាមក​ទៀតផង គ្រាន់តែ​ជា​ឈាម​ប៉ុណ្ណោះ ម្យ៉ាងទៀត​អ្នក​ក៏​អាច​មាន​ជំងឺ​ទល់លាមក ឬ​រាករូស​ផងដែរ​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី15 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

  • ​តើ​អាការៈ​អ្វី​បញ្ជាក់ថា​អ្នក​មាន​ជំងឺ​មហារីក​ពោះវៀន​?已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/03/15  Category:ជំងឺទូទៅ