​បច្ចេកទេស​ផឹក​តែ ដែល​ត្រឹមត្រូវ និង​ផ្តល់​ប្រយោជន៍​ច្រើន​

​បច្ចេកទេស​ផឹក​តែ ដែល​ត្រឹមត្រូវ និង​ផ្តល់​ប្រយោជន៍​ច្រើន​

​ការ​ញ៉ាំ​តែ ពិតជា​ផ្តល់​អត្ថប្រយោជន៍​យ៉ាងច្រើន ចំពោះ​សុខភាព ប៉ុន្តែ ទាល់តែ​អ្នក ចេះ​វិធី​ផឹក និង​បច្ចេកទេស​ក្នុងការ​ឆុង​ផងដែរ​។ តែ អាច​ជួយ​សម្រក​ទម្ងន់ ធ្វើឲ្យ​អារម្មណ៍​ស្រស់ថ្លា កម្ចាត់​ជាតិពុល និង​បំពេញ​ជាតិ​ទឹក​។​

​ខាងក្រោម​នេះ យើងខ្ញុំ​នឹង​ណែនាំ​អ្នក អំពី​វិធី​ញ៉ាំ​តែ ដើម្បី​ទទួលបាន​ប្រសិទ្ធភាព​ខ្ពស់ និង​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ ដែល​អ្នក​មិន​ធ្លាប់បាន​ដឹង ៖

១. ផឹក​តែ​ក្តៅៗ​
​តែ មាន​រសជាតិ​ឆ្ងាញ់ និង​ផ្តល់​ប្រយោជន៍​ច្រើន ភ្លាមៗ​បន្ទាប់​ពី​ឆុង​រួច ប៉ុន្តែ សារធាតុចិញ្ចឹម និង​សារៈប្រយោជន៍​របស់​វា នឹង​ធ្លាក់​ចុះ ពេល​ទុក​កាន់តែ​យូរ​។

២. កុំ​ផឹក​តែ​ខ្លាំងពេក​
​ទោះបីជា​តែ ផ្តល់​សារៈប្រយោជន៍​ច្រើន ចំពោះ​សុខភាព​ក៏ពិតមែន ប៉ុន្តែ ការ​ទទួលទាន​តែ​ខ្លាំង ឬ​ច្រើន​ពេក អាច​ធ្វើឲ្យ​ក្រពះ​អ្នក​មាន​បញ្ហា និង​គេង​មិន​លក់​ជា​ដើម​។ ជាទូទៅ អ្នក​អាច​ដាក់​តែ​ចំនួន ៤ ក្រាម​ទៅក្នុង​ទឹ​កក្តៅ ២៥០ មី​លី​លីត្រ ដើម្បី​ឆុងតែ ១ ពែ​ង​។ អ្នក​មិន​ត្រូវ​ញ៉ាំ​តែ លើសពី ១២ ទៅ ១៥ ក្រាម​ក្នុង​មួយ​ថ្ងៃ​ឡើយ​។​

៣. ពេលវេលា ដែល​ល្អ​បំផុត ដើម្បី​ញ៉ាំ​តែ គឺ​ចន្លោះ​អាហារ​
​កុំ​ផឹក​តែ មុន និង​ក្រោយ​ញ៉ាំ​អាហារ​ភ្លាមៗ ពីព្រោះ វា​អាច​ធ្វើឲ្យ​ក្រពះ​អ្នក​មាន​បញ្ហា លែង​ឃ្លាន​អាហារ និង​ពិបាក​រំលាយ​អាហារ​។​

៤. កុំ​ផឹក​តែ លាយ​ជាមួយ​ថ្នាំ​
​តែ មាន​ផ្ទុក​សារធាតុ Tannin ជាច្រើន ដែល​វា​អាច​មាន​ប្រតិកម្ម ជាមួយនឹង​ថ្នាំពេទ្យ​។ អ្នក​អាច​ផឹក​តែ ក្រោយ​ញ៉ាំ​ថ្នាំ​បាន​ពីរ​បី​ម៉ោង​។​

៥. តែ​បៃតង ជា​ជម្រើស​ដ៏​ល្អ សម្រាប់​បុគ្គលិក​ការិយាល័យ​
​តែ​បៃតង មាន​សារធាតុ catechins ដែល​ជួយ​ការពារ ជាតិ​វិទ្យុ​សកម្ម​របស់​កុំព្យូទ័រ ផ្តល់​សំណើម​ដល់​រាងកាយ ហើយ​ធ្វើឲ្យ​អ្នក​ស្រស់ថ្លា និង​រហ័សរហួន​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី15 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។