កាំភ្លើង​​​តូច​​​​បំផុត​ក្នុង​​លោក ​ទំហំ​ប៉ុនចិញ្ចៀន ដាក់​លក់​ដេញ​ថ្លៃ

កាំភ្លើង​តូច​បំផុត​​​ក្នុង​ពិភព​លោក​ដែល​មាន​ទំហំ​ប៉ុន​ក្រចក​​ម្រាម​ដៃ​ ត្រូវ​បាន​ដាក់​លក់​​​​ដេញ​ថ្លៃ​ក្នុង​ពេល​ថ្មី​ៗ​នេះ។ នេះ​បើ​តាម​សារព័ត៌មាន​អង់គ្លេស​ Daily Mail ។

 

កាំភ្លើង​​​តូច​​​​បំផុត​ក្នុង​​លោក ​ទំហំ​ប៉ុនចិញ្ចៀន ដាក់​លក់​ដេញ​ថ្លៃ
 

កាំភ្លើង​​​​តូច​​​ម៉ាក​ Le Petit Protector គឺ​​ជា​​​​ចិញ្ចៀន​​​​​​​កាំភ្លើង​កម្រ​មួយ​របស់​ប្រទេស​​បារាំង​​​នា​សតវត្ស​ទី​​១៩​ ដែល​គេ​​ប្រើ​ប្រាស់​វា​ជា​​​គ្រឿង​​អលង្ការ​។ ពេល​នេះ​​​​​ Le Petit Protector កំពុង​ត្រូវ​បាន​ដាក់​លក់​ក្នុង​វិបសាយ​​​លក់​ដេញ​ថ្លៃ​​ទំនិញ​នៅ​អឺរ៉ុប Catawiki ដោយ​​​​រំពឹង​ថា​នឹង​​លក់​​​​បាន​តម្លៃ​ ១៥០០​ផោន (២១៤១,៩៣​ដុល្លារ)

 

​ចំពោះ​លក្ខណៈ​​របស់​ចិញ្ចៀន​​​​​​​កាំភ្លើង Le Petit Protector គឺ​​​អាច​បំពេញ​គ្រាប់​ទំហំ​៤​មិល្លីម៉ែត្រ និង​អាច​​​បាញ់​​មួយ​គ្រាប់​​ត្រង់​ចេញ​​​ពី​ប្រអប់​ដៃ​​​ដោយ​អាច​​ទម្លុះ​កំប៉ុង​​​ដែក​​មួយ​​បាន។ រហូត​មក​ដល់​ពេល​នេះ Le Petit Protector បាន​ដាក់​លក់​លើ​វិបសាយ​ខាង​លើ ចាប់​ពី​ថ្ងៃ​ពី​សុក្រ​​​ទី​១១​ មិនា ​កន្លង​ទៅ​រហូត​​ដល់​ថ្ងៃ​សុក្រ​ ១៨ មិនា ២០១៦​នេះ៕

 

កាំភ្លើង​​​តូច​​​​បំផុត​ក្នុង​​លោក ​ទំហំ​ប៉ុនចិញ្ចៀន ដាក់​លក់​ដេញ​ថ្លៃ
កាំភ្លើង​​​តូច​​​​បំផុត​ក្នុង​​លោក ​ទំហំ​ប៉ុនចិញ្ចៀន ដាក់​លក់​ដេញ​ថ្លៃ

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ dailymail​​​​​​​​​​

  • កាំភ្លើង​​​តូច​​​​បំផុត​ក្នុង​​លោក ​ទំហំ​ប៉ុនចិញ្ចៀន ដាក់​លក់​ដេញ​ថ្លៃ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/03/15  Category:ជីវិតនិងសង្គម
Tags: