អ្នក​បើក​បរ​ចាប់​ផ្ដើម​ពាក់​មួក​សុវត្ថិភាព​កាន់​តែ​ច្រើន ពេល​ច្បាប់​កាន់​តែ​តឹង

អ្នក​បើកបរ​ម៉ូតូ​ក្នុង​រាជ​ធានី​ភ្នំពេញ​ចាប់​ផ្ដើម​ងាក​មក​ពាក់​មួក​សុវត្ថិភាព​កាន់​តែ​ច្រើន ស្រប​ពេល​ច្បាប់​ចរាចរណ៍​កំពុង​រឹត​បន្តឹង​លើ​ករណី​នេះ។

 

 

អ្នក​បើក​បរ​ចាប់​ផ្ដើម​ពាក់​មួក​សុវត្ថិភាព​កាន់​តែ​ច្រើន ពេល​ច្បាប់​កាន់​តែ​តឹង

 

 

ជាក់​ស្ដែង​លោក ង៉ែត សា​រុន នាយរង​ផ្នែក​សន្តិសុខ​សណ្ដាប់​ធ្នាប់ ខណ្ឌ៧មករា ក៏​បាន​កត់​សម្គាល់​ថា តាំង​ពី​ចាប់​អនុវត្ត​ច្បាប់​នេះ​មក ឃើញ​ថា​មាន​ប្រសិទ្ធភាព​ច្រើន​លើ​អ្នក​បញ្ជា​ម៉ូតូ ដោយ​ពួក​គេ​ពាក់​មួក​សុវត្ថិភាព​នៅ​ពេល​បើក​បរ​កាន់​តែ​ច្រើន តែ​សម្រាប់​អ្នក​ជិះ​ពី​ក្រោយ នៅ​មិន​ទាន់​បាន​ពាក់​ច្រើន​គ្រប់​គ្នា​នៅ​ឡើយ​ទេ។

 

 

លោក បញ្ជាក់​ថា​ចាប់​ពី​ថ្ងៃ​នេះ ការ​ត្រួត​ពិនិត្យ​លើ​ការ​ពិន័យ​មួក​នេះ នឹង​ធ្វើ​ឡើង​ជា​រៀង​រាល់​ថ្ងៃ​នៅ​តាម​តំបន់​និង​ខណ្ឌ​ទាំង​អស់​ក្នុង​រាជធានី ម្ល៉ោះ​ហើយ​សូម​ជន​រួម​ជាតិ​ទាំង​អស់​ពាក់​មួក​សុវត្ថិភាព​គ្រប់​ពេល​បើក​បរ​មិន​ថា​អ្នក​រួម​ដំណើរ​ជាមួយ​ ដើម្បី​ចៀស​ផុត​ពី​គ្រោះថ្នាក់​ផ្សេងៗ​និង​ការ​ពិន័យ​ពី​សមត្ថកិច្ច។

 
ច្បាប់​ចរាចរណ៍​ថ្មី​បាន​កំណត់​ថា​ប្រសិន ទាំង​អ្នក​បើក​បរ​និង​អ្នក​រួម​ដំណើរ​មិន​ពាក់​មួក​សុវត្ថិភាព​នៅ​ពេល​បើក​បរ នោះ​នឹង​រង​ពិន័យ ​១៥ ០០០ រៀល។

 

 

អ្នក​បើក​បរ​ចាប់​ផ្ដើម​ពាក់​មួក​សុវត្ថិភាព​កាន់​តែ​ច្រើន ពេល​ច្បាប់​កាន់​តែ​តឹង

 

អ្នក​បើក​បរ​ចាប់​ផ្ដើម​ពាក់​មួក​សុវត្ថិភាព​កាន់​តែ​ច្រើន ពេល​ច្បាប់​កាន់​តែ​តឹង

 

អ្នក​បើក​បរ​ចាប់​ផ្ដើម​ពាក់​មួក​សុវត្ថិភាព​កាន់​តែ​ច្រើន ពេល​ច្បាប់​កាន់​តែ​តឹង

 
អត្ថបទ៖ លឹម សុ​នា