កត្តា​៥​យ៉ាង​ដែល​ធ្វើ​ឲ្យ​អតិថិជន​ជ្រើស​យក​ភោជនីយ​ដ្ឋាន​ទន្លេ​បាសាក់​សម្រាប់​ពិធី​មង្គល​ការ

ភោជនីយដ្ឋាន​ទន្លេ​បាសាក់​ គឺ​ជា​ភោជនីយ​ដ្ឋាន​ដ៏​ធំ​លំដាប់​លេខ​មួយ​ក្នុង​រាជធានី​ភ្នំពេញ ដែល​ពី​មុន​អតិថិជន​បាន​ទទួល​ស្គាល់​តាម​រយៈ​ការ​រៀបចំ​អាហារ​បុហ្វេ​នៅ​តាម​គេហដ្ឋាន ឬ​តាម​ក្រុមហ៊ុន​ផ្សេងៗ។ ក្នុង​រយៈពេល​ពីរ​ឆ្នាំ​កន្លង​មក ​អតិថិជន​ធ្លាប់​បាន​ទទួល​ស្គាល់​ស្នាដៃ​របស់​ភោជនីយដ្ឋាន​ទន្លេ​បាសាក់​ក្នុង​ការ​រៀបចំ​​អាហារ​បែប​តុ​ចិន​នៅ​ក្នុង​កម្មវិធី​មង្គលការ​ដែល​បាន​រៀបចំ​ផ្ទាល់​នៅ​ក្នុង​ភោជនីយដ្ឋាន​នេះ​តែ​ម្តង។

 

​ក្នុង​រយៈពេល​ថ្មីៗ​នេះ​ភោជនីយ​ដ្ឋាន​ទន្លេ​បាសាក់​បាន​ឈាន​ជើង​ចូល​ទីផ្សារ​ការ​រៀបចំ​អាហារ​តុ​បែប​ចិន​ សម្រាប់​អគារ​មង្គលការ​ផ្សេងៗ​ និង​តាម​គេហដ្ឋាន​ផ្ទាល់​របស់​អតិថិជន​ ក្នុង​តម្លៃ​ពិសេស ​ចាប់​ពី​១៧០​ដុល្លារ​ក្នុង​១​តុ​សម្រាប់​មនុស្ស​១០​នាក់។

 

ខាង​ក្រោម​នេះ​គឺ​ជា​លក្ខណៈ​ពិសេស​របស់​ភោជនីយដ្ឋាន​ទន្លេ​បាសាក់ ដែល​អតិថិជន​អាច​ធ្វើការ​វិភាគ មុន​​សម្រេច​ចិត្ត​ជ្រើស​រើស​យក​ភោជនីយដ្ឋាន​ដទៃ​ទៀត​សម្រាប់​កម្មវិធី​មង្គលការ​អស់​លោក​លោក​ស្រី ។

 
១.គុណភាព និង រសជាតិ​​អាហារ
ភោជនីយដ្ឋាន​ទន្លេ​បាសាក់​ តែង​តែ​ឈរ​លើ​ចំណាត់​ថ្នាក់​លេខ​មួយ  សម្រាប់​ការ​ជ្រើស​រើស​សាច់ និង​បន្លែ ដែល​មាន​គុណភាព​សម្រាប់​កម្មវិធី​មង្គលការ ។​ សាច់​ត្រី មាន់ ទា បង្កង  ត្រូវ​បាន​ជ្រើស​រើស និង​សម្រិត​សម្រាំង​យក​តែ​ស្រស់ៗ ក្នុង​ការ​ចម្អិន​ធ្វើ​ម្ហូប។ រីឯ​រសជាតិ​អាហារ​ គឺ​អតិថិជន​ទទួល​ស្គាល់​ក្នុង​ចំណាត់​ថ្នាក់​ល្អ​ មិន​ចាញ់​ចុង​ភៅ​ដទៃ​ទៀត និង​ភាព​ប៉ិន​ប្រសប់​ក្នុង​ការ​បង្កើត​រសជាតិ និង​របៀប​នៃ​ការ​ចម្អិន​ថ្មី ដែល​ធ្វើ​ឲ្យ​អតិថិជន​ពេញ​ចិត្ត ។

 

២.សេវាកម្ម
ប្រសិន​បើ​និយាយ​ពី​សេវាកម្ម អតិថិជន​ជា​ច្រើន តែង​តែ​សរសើរ​ពី​ភាព​រួសរាយ​រាក់​ទាក់ និង​ភាព​បត់បែន​របស់​បុគ្គលិក ព្រម​ទាំង​ធ្វើ​ឲ្យ​ភ្ញៀវ​កិត្តិយស​ដែល​អញ្ជើញ​មក​ចូល​រួម​កម្មវិធី​មាន​ការ​ពេញ​ចិត្ត និង​សប្បាយ​ចិត្ត។ បន្ថែម​ពី​លើ​នេះ​ទៀតសម្លៀក​បំពាក់​របស់​បុគ្គលិក និង​ ចុងភៅ គឺ​ជា​កត្តា​សំខាន់​សម្រាប់​បង្ហាញ​ពី​ការ​ទទួល​ខុស​ត្រូវ​ផ្ទាល់​ពី​ភោជនីយដ្ឋាន​ទន្លេ​បាសាក់។ សេវាកម្ម​របស់​ភោជនីយដ្ឋាន​ទន្លេ​បាសាក់​មិន​ចាញ់​សេវាកម្ម​សណ្ឋាគារ​ផ្កាយ​ប្រាំ​លំដាប់​ថ្នាក់​អន្តរជាតិ​នោះ​ទេ។

 

៣.ការ​រៀបចំ​ដេគ័រ និង ការ​រចនា​ផ្សេងៗ
អតិថិជន​អាច​ធ្វើការ​ជ្រើស​រើស​ពណ៌​កម្រាល​តុ និង​កៅអី​ ពណ៌បូ ទៅ​តាម​ការ​ចង់​បាន បន្ថែម​ពី​នេះ​ភោជនីយដ្ឋាន​ក៏​មាន​ក្រុម​ដេគ័រ​ផ្ទាល់​ខ្លួន​ដែល​ធ្វើ​ឲ្យ​អតិថិជន​មាន​ទំនុក​ចិត្ត​ទៅ​លើ​ការ​រៀបចំ​ដែល​ខ្លួន​ចង់​បាន។

 

៤. រោង ​ក្តារ​ក្រាល ​ព្រំ ម៉ាស៊ីន​ភ្លើង ម៉ាស៊ីន​ត្រជាក់​

ភោជនីយដ្ឋាន​ទន្លេ​បាសាក់​ក៏​មាន​ទទួល​រៀបចំ​ជា​កញ្ចប់​សម្រាប់​កម្មវិធី​មង្គល​ការ ជាមួយ​នឹងសំភារៈ​ថ្មីៗ ទំនើបៗ​ក្នុង​តម្លៃ​ប្រកួត​ប្រជែង​ជាមួយ​នឹង​តម្លៃ​នៅ​លើ​ទី​ផ្សារ ។

 

៥.តម្លៃ​លើ​អាហារ​តុ​បែប​ចិន
អតិថិជន​អាច​ជ្រើស​រើស​ប្រភេទ​អាហារ​តុ​ចិន​ទៅ​តាម​ថវិកា​របស់​ខ្លួន​ដែល​ភោជនីយដ្ឋាន​បាន​រៀបចំ​ចាប់​ពី​តម្លៃ​១៧០ដុល្លារ​ក្នុង​មួយ​តុ រហូត​ដល់​៦៨០​ដុល្លារ​ក្នុង​មួយ​តុ(សម្រាប់​គ្នា​១០នាក់) ។ តម្លៃ​អាហារ​តុ​ចិន​របស់​ភោជនីយដ្ឋាន​ទន្លេ​បាសាក់ សម្រាប់​ពិធី​មង្គលការ គឺ​ជា​តម្លៃ​មួយ​ពិសេស​ និង​ជា​តម្លៃ​ប្រកួត​ប្រជែង​លើក​ទី​ផ្សារ​បច្ចុប្បន្ន​​ ។

 

កត្តា​ទាំង​ប្រាំ​នេះ​គឺ​ជា​លក្ខណៈ​ ពិសេស​របស់​ភោជនីយដ្ឋាន​ទន្លេ​បាសាក់​ផ្ទាល់​ដែល​អតិថិជន​ជា​ច្រើន​ទទួល​ស្គាល់​ទាំង​គុណភាព និង​រសជាតិ  ​សេវាកម្ម​ និងតម្លៃ​អាហារ​តុ​ចិនសមរម្យ។
 

កត្តា​៥​យ៉ាង​ដែល​ធ្វើ​ឲ្យ​អតិថិជន​ជ្រើស​យក​ភោជនីយ​ដ្ឋាន​ទន្លេ​បាសាក់​សម្រាប់​ពិធី​មង្គល​ការ

 

កត្តា​៥​យ៉ាង​ដែល​ធ្វើ​ឲ្យ​អតិថិជន​ជ្រើស​យក​ភោជនីយ​ដ្ឋាន​ទន្លេ​បាសាក់​សម្រាប់​ពិធី​មង្គល​ការ
 

សូម​ជ្រើស​រើស​ភោជនីយដ្ឋាន​ទន្លេ​បាសាក់ សម្រាប់​មង្គលការ​កូន​របស់​អស់​លោក លោកស្រី ដើម្បីកិត្តិយស​ និងភាព​ជោគជ័យ​របស់​គូ​ស្វាមី​ភរិយា​ថ្មី!

 

សូម​ជួប​ជាមួយ​អ្នក​ប្រឹក្សា​ផ្ទាល់​របស់​ភោជនីយដ្ឋាន​ទន្លេ​បាសាក់​តាមរយៈ​ទូរស័ព្ទ​លេខ៖ 087 913 888/​ 081 913 888/​ 012 913 888 ៕

 

អត្ថបទ៖ ពាណិជ្ជកម្ម