ចង់​មាន​កូន​លើក​ក្រោយ​ទៀត តើ​ពេល​ណា គួរ​ឈប់​លេបថ្នាំ​ពន្យារកំណើត​?

ចង់​មាន​កូន​លើក​ក្រោយ​ទៀត តើ​ពេល​ណា គួរ​ឈប់​លេបថ្នាំ​ពន្យារកំណើត​?

​សំណួរ​ដែល​គេ ច្រើន​តែ​យល់​ច្រឡំ ជា​ញឹកញាប់​នោះ​គឺថា នៅពេល​ដែល​ស្ត្រី ប្រើ​ថ្នាំ​គ្រាប់​ពន្យារកំណើត​អញ្ជឹង តើ​គួរ​ឈប់​ប្រើ​វា​វិញ​ពេលណា នៅពេលដែល​ពួកគេ មាន​គម្រោង​យក​កូន​ម្តងទៀត​?

​យោង​ទៅតាម​អ្នកជំនាញ​ខាង​រោគ​ស្ត្រី និង​សម្ភព បានឲ្យដឹងថា វា​គ្មាន​ក្បួន​ណា​ដែល​ពិបាក និង​លឿន​នោះទេ អំពី​ថា​តើ​ពេល​ណា គួរ​ឈប់​ប្រើ​ថ្នាំ​គ្រាប់​ពន្យារកំណើត នៅពេល​មាន​គម្រោង យក​កូន​ម្តង​ទៀត​នោះ​។ យ៉ាងណាមិញ ករណី​ភាគច្រើន គឺ​ត្រូវ​រង់ចាំ​យ៉ាងហោចណាស់ ៦ ខែ ឬ​មួយ​ឆ្នាំ ក្រោយ​ពី​ឈប់​ប្រើ ថ្នាំ​គ្រាប់​ពន្យារកំណើត និង​មុន​ពេល​មាន​គម្រោង​យក​កូន​។ នេះ​ដោយសារ​តែ ថ្នា​គ្រាប់​ពន្យារកំណើត ដើរតួនាទី​ជា​អ្នកបង្កើត​មជ្ឈដ្ឋាន​អ័រម៉ូន​សិប្បនិម្មិត ដែល​រំខាន​ដល់​ការ​ជ្រុះ​អូ​វ៉ុល​ធម្មតា​របស់​ស្ត្រី​។ មួយវិញទៀត វា​នឹង​ទៅ​ទប់ស្កាត់ ឥទ្ធិពល​លើ​កម្រាល​របស់​ស្បូន ដូច្នេះ ទើប​វា​ធ្វើឲ្យ​ពន្យារកំណើត និង​កូន​កាច់​សម្បុក​មិនបាន​។​

ហេតុ​អ្វី​ត្រូវ​រង់ចាំ​ពី ៦ ខែ​ទៅ​មួយ​ឆ្នាំ​?
ថ្នាំ​គ្រាប់​ពន្យារកំណើត មាន​អ័រម៉ូន​ច្រើនណាស់ ដែល​ទប់ស្កាត់​ការ​មក​រដូវ​ធម្មតា និង​ការ​ជ្រុះ​អូ​វ៉ុល​បាន​។ បើសិន​ជា​អ្នក កំពុងតែ​មាន​គម្រោង យក​កូន​ម្តង​ទៀត ឥទ្ធិពល​ដែល​នៅសល់​របស់​ថ្នាំ ប្រហែល​ជា​នៅ​តែ​អាច រំខាន​ដល់​ការ​មាន​ផ្ទៃពោះ​បាន​។ ដូច្នេះ ដើម្បី​ឲ្យ​ឥទ្ធិពល​ថ្នាំ បាន​ស្រាកស្រាន្ត​ទៅវិញ ហើយ​រាងកាយ​អាច​ចាប់ផ្តើម​ដំណើរកា​រណ៍ នៃ​ការ​ជ្រុះ​អូ​វ៉ុល​ធម្មតា​វិញ​នោះ យក​ល្អ គួរតែ​ឈប់​ប្រើ​ថ្នាំ​ពី ៦ ខែ ទៅ​មួយ​ឆ្នាំ​សិន​ទៅ​។

តើ​អ្នក​គួរតែ​ពិគ្រោះ ជាមួយ​គ្រូពេទ្យ មុនពេល​មាន​គម្រោង​យក​កូន​ដែរ​ទេ​?
មែន​ហើយ​! រឿងនេះ ដូចជា​មិន​ចាំបាច់​ពិគ្រោះ ជាមួយ​គ្រូពេទ្យ​ឡើយ ព្រោះ​វា​ក៏​គ្មាន​ផលវិបាក​អ្វី ដែល​អាច​នឹង​ទាក់ទង​ដែរ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ បើសិន​ជា​អ្នក នៅ​ប្រើ​ថ្នាំ​គ្រាប់​ពន្យារកំណើត ដើម្បី​ដោះស្រាយ​នឹង​បញ្ហា​អ័រម៉ូន ដូចជា​អតុល្យភាព​ក្រពេញ​ទី​រ៉ូ​អ៊ីត ចង្កោម​រោគសញ្ញា​របស់​ជំងឺ​ពង​គីស​ច្រើន​ក្នុង​ក្រពេញ​អូ​វ៉ែ (PCOS) និង​ការ​មក​រដូវ​មិន​ទៀងទាត់ នោះ​អ្នក​ប្រហែល​ជា​ត្រូវការ​ជំនួយ ដើម្បី​អាច​ឲ្យមាន​ផ្ទៃពោះ​បានហើយ​។ ស្ថិត​ក្នុង​ករណី​បែប​នេះ អ្នក​គួរតែ​ពិគ្រោះ ជាមួយ​អ្នកជំនាញ​ខាង​រោគ​ស្ត្រី មុនពេល​មាន​គម្រោង​យក​កូន និង​ឈប់​ប្រើ​ថ្នាំ​គ្រាប់​ពន្យារកំណើត​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី15 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។