កូនខ្ចី​អាច​ពិសារ​អំបិល​បាន​ឬទេ​?

កូនខ្ចី​អាច​ពិសារ​អំបិល​បាន​ឬទេ​?

​នៅក្រោយពេល​ដែល​ទើបនឹង​សម្រាលកូន​រួច មាន​មនុស្ស​មួយចំនួន​បាន​និយាយថា​មិន​ឲ្យ​អ្នក​ដែល​កូនខ្ចី​ពិសារ​អំបិល ឬ​អាហារ​ដែល​ប្រៃ​ឡើយ​។ តើ​វា​ជា​រឿង​ដែល​ពិត​មែន​ឬ​ទេ​?

​តាមពិត​ទៅ​ការ​មិន​ឲ្យ​ញ៉ាំ​អាហារ​ដែល​ប្រៃ ហើយ​មាន​អំបិល​ច្រើន​នេះ គឺ​ដោយសារតែ​ពេល​ដែល​អ្នក​មិនទាន់​សម្រាលកូន អ្នក​មាន​អាការៈ​ហើម​ទៅហើយ ដូចនេះ​ប្រសិនជា​ក្រោយពេល​ដែល​អ្នក​សម្រាលកូន​រួច ហើយ​អ្នក​នៅ​តែ​បរិភោគ​ប្រៃ នោះ​អាការៈ​ហើម​នេះ​នឹង​មិន​ងាយ​ស្រក​ទៅ​វិញ​ឡើយ​។ ដូចនេះ​នៅពេល​ដែល​អ្នក​ធ្វើ​ម្ហូប អ្នក​មិន​ត្រូវ​ដាក់​ប្រៃ​ពេក​ទេ ហើយក៏​មិន​ត្រូវ​មិន​ហ៊ាន​ពិសារ​អាហារ​ដែល​មាន​អំបិល​ដែរ ឲ្យតែ​អ្នក​ចេះ​គ្រប់គ្រងប​រិមា​ណ​នៃ​អំបិល​ដែល​អ្នក​ស្រូបយក វា​នឹង​មិន​ងាយ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ទេ​។ ម្យ៉ាងទៀត​ប្រសិនជា​អ្នក​មិន​ញ៉ាំ​អំបិល វា​អាច​ធ្វើឲ្យ​អ្នកមានអា​ការៈវិលមុខ ចង់​ក្អួត ឬ​មិន​ចង់​បរិភោគ​អ្វី​ទេ ដូចនេះ​អ្នក​គួរតែ​ពិសារ​ល្មម​ទៅ​បាន​ហើយ ប៉ុន្តែ​អ្នក​គួរតែ​ញ៉ាំ​មួយ​ថ្ងៃ​មិនត្រូវ​លើសពី​១០​ក្រាម​ទេ ពី​៨​ទៅ​១០​ក្រាម​ទៅ​គ្រប់គ្រាន់​ហើយ​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី15 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។