ក្រុម​អ្នកគាំទ្រ ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ នៅ​កម្ពុជា​

ក្រុម​អ្នកគាំទ្រ ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ នៅ​កម្ពុជា​

​សូម​អញ្ជើញ​ចូលរួម “​ក្រុម​អ្នកគាំទ្រ ការ​បំបៅកូន ដោយ​ទឹកដោះ​ម្តាយ​” នា​ថ្ងៃ​សោ​រ៍នេះ នៅ​សាលា​កូនក្មេង Sambo's Tots ដែល​មាន​អាសយដ្ឋាន ផ្ទះ​លេខ ១៤ ផ្លូវ​លេខ ៣៩៨​។​

​សូម​កុំ​មាន​ការ​ខ្មាស់អៀន ក្នុងការ​បំបៅកូន នៅ​ចំពោះមុខ​អ្នកដទៃ ប៉ុន្តែ បើ​អ្នក​ខ្មាស់ យើង​មាន​បន្ទប់​ឯកជន សម្រាប់​អ្នក​ផងដែរ​។ អ្នកជំនាញ​ខាង​បំបៅ​ដោះ​កូន នឹង​រង់ចាំ​ឆ្លើយ​សំណួរ​អស់លោកអ្នក ដោយ​ក្តី​រីករាយ​។​

“​ក្រុម​អ្នកគាំទ្រ ការ​បំបៅកូន ដោយ​ទឹកដោះ​ម្តាយ​” បង្កើតឡើង​សម្រាប់ ៖

- ស្ត្រី​មាន​ផ្ទៃពោះ ដើម្បី​ទទួលបាន​ព័ត៌មាន និង​ការគាំទ្រ ក្នុងការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​
- ម្តាយ​ថ្មោងថ្មី ដើម្បី​ណែនាំ​បន្ថែម អំពី​ដំណើរការ និង​សារៈប្រយោជន៍ នៃ​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​
- ម្តាយ ដែល​កំពុង​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ
- ម្តាយ ដែល​ចង់​ដឹង​ថា​តើ គាត់​អាច​បំបៅកូន​ដល់​ពេល​ណា បើ​គាត់​ត្រូវ​ធ្វើការ
- ម្តាយ​ដែល​ចង់​បំបៅកូន​ដោយ​ទឹកដោះ ប៉ុន្តែ គ្មាន​ទឹកដោះ​ឲ្យ​កូនបៅ
- ម្តាយ ដែល​ឆាប់​បញ្ឈប់​ការ​បំបៅកូន​ដោយ​ទឹកដោះ តែ​ចង់​ចាប់ផ្តើម​ឡើង​វិញ
- ឪពុក​ម្តាយ​ថ្មោងថ្មី ដែល​ចង់ដឹង​អំពី​អត្ថប្រយោជន៍ នៃ​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​
- ក្រុមគ្រួសារ ឬ​មិត្តភក្តិ ដែល​ចង់​ឲ្យ​ស្ត្រី​ជា​ម្តាយ បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​។​

​សូម​ទំនាក់ទំនង ទៅ​កាន់តែ  097 9999 881 (​ភាសា​អង់គ្លេស​) និង 012 827 120 (​ភាសា​ខ្មែរ​) សម្រាប់​ព័ត៌មាន​បន្ថែម​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី15 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។