បំផ្ទុះគ្រាប់បែកអត្តឃាត ទ្រង់ទ្រាយធំ មួយទៀតហើយ កណ្តាលទីក្រុង ធ្វើឲ្យទួរគីក្តៅស្លឹកត្រចៀក (មានវីដេអូ)

ទួរគី៖ ហេតុការណ៍អាក្រក់ថ្មីមួយទៀត បានកើតឡើងកាលពីថ្ងៃទី១៣ មីនា ដោយមានការបំផ្ទុះគ្រាប់បែកអត្តឃាតទ្រង់ទ្រាយធំមួយ បណ្តាលឲ្យមនុស្ស ស្លាប់និងរបួសជាច្រើននាក់។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា មានការវាយប្រហារ ដោយបំផ្ទុះគ្រាប់បែកអត្តឃាតចំកណ្តាលទីក្រុង អង់ការ៉ា នៃប្រទេសទួរគី កាលពីវេលាម៉ោង ៦និង៤០នាទីល្ងាច (ម៉ោងក្នុងស្រុក) ថ្ងៃអាទិត្យកន្លងទៅថ្មីៗនេះ ដែលបណ្តាលឲ្យមនុស្ស​ ៣២នាក់ បានស្លាប់ និង១២៥នាក់ផ្សេងទៀត បានរងរបួស ដោយក្នុងនោះ ១៩នាក់រងរបួសធ្ងន់។

បំផ្ទុះគ្រាប់បែកអត្តឃាត ទ្រង់ទ្រាយធំ មួយទៀតហើយ កណ្តាលទីក្រុង ធ្វើឲ្យទួរគីក្តៅស្លឹកត្រចៀក (មានវីដេអូ)
ហេតុការណ៍បំផ្ទុះគ្រាប់បែក កណ្តាលទីក្រុងអង់ការ៉ា ប្រទេសទួរគី

បើតាមការបញ្ជាក់បន្ថែមបានឲ្យដឹងថា ហេតុការណ៍នេះ បង្កឡើងដោយក្រុមភេរវករ មានគ្នា២នាក់ ដែលបានបង្កប់គ្រាប់បែក នៅក្នុងរថយន្ត រួចក៏បានបើកសំដៅ ទៅវាយប្រហារនៅទីតាំងសំខាន់ នៃសួនឧទ្យាន Guven Park ហើយក្នុងនោះ ជនសង្ស័យទាំង២នាក់ បានស្លាប់នៅក្នុងការបំផ្ទុះនោះ។

លោក Efkan Ala រដ្ឋមន្ត្រីក្រសួងមហាផ្ទៃទួរគី បានលើកឡើងថា “មកទល់ពេលនេះ មិនទាន់មានក្រុមណាមួយ ចេញមុខអះអាងអំពី សកម្មភាពវាយប្រហារ នេះនៅឡើយទេ តែទោះយ៉ាងណា ពេលនេះពួកយើងបានរៀបចំក្រុមស៊ើបអង្កេត​ ដើម្បីស្វែងរកមុខ ក្រុមដែលប្រព្រឹត្ត អំពើភេរវកម្មនេះរួចរាល់ហើយ”។

ជាមួយគ្នានេះដែរ ប្រធានាធិបតីប្រទេសទួរគី លោក Recep Tayyip Erdogan បានសច្ចាថាលោក នឹងធ្វើឲ្យភេរវករទាំងនោះ ចាញ់រហូតដល់លុតជង្គង់ ហើយលោកបានបញ្ជាក់ថែមទៀតថា “ក្រុមភេរវករទាំងនោះ វាយប្រហារមកលើជនស៊ីវិលស្លូតត្រង់ ព្រោះថាពួកគេមិនអាចតតាំងជាមួយ កងកម្លាំងយោធារបស់ទួរគី នៅក្នុងសមរភូមិបាន។ ចាប់ពីពេលនេះទៅ ទួរគី នឹងប្រើប្រាស់សិទ្ធិរបស់ខ្លួន ដើម្បីការពាររាល់ការវាយប្រហារ នៅពេលខាងមុខទៀត។ ប្រជាជនរបស់យើង ចូរកុំព្រួយបារម្ភអី ឧបសគ្គក្នុងការប្រឆាំង អំពើភេរវកម្ម ច្បាស់ណាស់នឹងបញ្ចប់ទៅ ដោយជោគជ័យ”។

បំផ្ទុះគ្រាប់បែកអត្តឃាត ទ្រង់ទ្រាយធំ មួយទៀតហើយ កណ្តាលទីក្រុង ធ្វើឲ្យទួរគីក្តៅស្លឹកត្រចៀក (មានវីដេអូ)
ទីតាំងដែលមាន ការវាយប្រហារពីសំណាក់ ក្រុមភេរវករ

គូសបញ្ជាក់ផងដែរថា ប្រទេសទួរគី បានទទួលរង ការវាយប្រហារពីសំណាក់ ក្រុមភេរវករ ជាច្រើនលើកច្រើនសារ មកហើយ ដោយគេនៅចាំបានថា ប្រទេសមួយនេះ ទើបនឹងទទួលរងការវាយប្រហារដោយ ការបំផ្ទុះគ្រាប់បែក ទៅលើក្បួនយោធា ក្នុងទីក្រុងអង់ការ៉ា កាលពីខែមុននេះ ប៉ុណ្ណោះ៕

បំផ្ទុះគ្រាប់បែកអត្តឃាត ទ្រង់ទ្រាយធំ មួយទៀតហើយ កណ្តាលទីក្រុង ធ្វើឲ្យទួរគីក្តៅស្លឹកត្រចៀក (មានវីដេអូ)
បំផ្ទុះគ្រាប់បែកអត្តឃាត ទ្រង់ទ្រាយធំ មួយទៀតហើយ កណ្តាលទីក្រុង ធ្វើឲ្យទួរគីក្តៅស្លឹកត្រចៀក (មានវីដេអូ)

ប្រភព៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត