ការរីកសាយនៃវិស័យមីក្រូហិរញ្ញវត្ថុនៅ ប្រទេសកម្ពុជា វិស័យខ្នាតតូចជាមួយ នឹងការកើនឡើងដ៏ខ្លាំងក្លា

ភ្នំពេញ, ថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៦ Cambodiaដែលជាវេបសាយការងារតាមអនឡាញ ដែលមានការរីកចម្រើន យ៉ាងឆាប់រហ័សបានកំណត់ថា វិស័យមីក្រូហិរញ្ញវត្ថុជាផ្នែកនៃ ប្រភពធំបំផុតមួយសម្រាប់ឱកាសការងារ នៅក្នុងប្រទេសកម្ពុជា។ 

យោងតាមរបាយការណ៍ការងារប្រចាំឆ្នាំ២០១៥របស់ Cambodiaដែលបានចុះផ្សាយនៅចុងឆ្នាំនេះ បានកំណត់ថាជាផ្នែកមួយនៃនិន្នាការទីផ្សារការងារ នៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ ២០១៥នៃការកើនឡើងនៃវិស័យមីក្រូហិរញ្ញវត្ថុ។ វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា បានរីកលូតលាស់ក្នុងល្បឿនយ៉ាងលឿន ជាមួយនឹងការផ្ដល់ប្រាក់កម្ចីនៅដើមឆ្នាំមុន ដែលបានកើនឡើងរហូតដល់ ៥០ភាគរយនៅឆ្នាំបន្ទាប់។ ក្នុងឆ្នាំ២០១៥ ចំនួននៃប្រាក់កម្ចីដែលចេញ ដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ៣៩និងអង្គការក្រៅរដ្ធាភិបាលចំនួន ៦ដែលបានផ្ដល់នូវហិរញ្ញប្បទានខ្នាតតូចដែលមានការកើន ឡើងរហូតដល់ ៤៧ភាគរយពី១.៦៣ពាន់លានដល់២.៤ពាន់លានដុល្លារ បើយោងតាមសមាគម មីក្រូហិរញ្ញវត្ថុកម្ពុជា។ យើងបានសួរទៅកាន់អ្នកស្រីវ៉ាត់ស្រីវាត់ ដែលជាប្រធានគ្រប់គ្រងផ្នែកជ្រើសរើសបុគ្គលិក របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត អំពីការព្យាករសម្រាប់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្នុងឆ្នាំ២០១៦ នេះនៃការកើនឡើងដែលយើង បានឃើញក្នុងឆ្នាំ២០១៥កន្លងមក ដែលទទួលបានលទ្ធផលគួរអោយកត់សម្គាល់ និងត្រូវបានព្យាករណ៍ ថានឹងបន្តនៅឆ្នាំនេះទៀត។

ទីផ្សារការងារតាមអនឡាញបានបង្ហាញថាឪកាសការងារដែលផ្ដល់អោយភាគច្រើនគឺទាក់ទងទៅនឹងផ្នែកគណនេយ្យ និងធនាគារ។ វាបានបង្ហាញទៀតថាអ្នក ស្វែងរកការងារដែលធ្វើការស្វែងរក ការងារនៅក្នុងវិស័យធនាគារ ភាគច្រើនគឺដាក់ពាក្យសម្រាប់ មុខតំណែងជាអ្នកបំរើសេវាអតិថិជន។តើការកើនឡើងនៃ វិស័យមីក្រូហិរញ្ញវត្ថុបានកើនឡើងនូវ ប្រជាប្រិយភាពរបស់ការងារ ហិរញ្ញវត្ថុនិងគណនេយ្យដែរឫទេ? 

អ្នកស្រី វ៉ាត់ស្រីវាត់បានមានប្រសាសន៍ថា យើងបានឃើញពីការកើនឡើងនូវប្រជាប្រិយភាព សម្រាប់ការងារក្នុងវិស័យ មីក្រូហិរញ្ញវត្ថុក៍ប៉ុន្ថែមិនមែនធំដុំនោះទេ។ យើងជឿជាក់ថា ប្រជាប្រិយភាពសម្រាប់ការងារ ក្នុងវិស័យធនាគារដូចជាការងារជាអ្នក បំរើសេវាអតិថិជន គឺពិតជាមានលក្ខណៈ ទូលំទូលាយណាស់ដោយសារការ ជោគជ័យនៃអាជីវកម្មរបស់ខ្លួន។ ទោះបីជាយ៉ាងណាក៍ដោយយើងក៍ បានសង្កេតឃើញផងដែរពីការកើនឡើង ប្រជាប្រិយភាពនៃការងារទាំងនេះជា ចំណែកៗតាមរយៈ ការរីកចម្រើននៃវិស័យ មីក្រូហិរញ្ញវត្ថុទាំងមូល។ 

ដោយសារការទទួលជោគជ័យសម្រាប់កម្មវិធីSpeed Interviewលើកមុន Cambodia​​ក៍បានរៀបចំកម្មវិធី Speed Interview ជាលើកទីពីរកាលពីថ្ងៃទី៦ខែកុម្ភៈ ដែលផ្ដោតសំខាន់ទៅលើប្រភេទ ការងារគណនេយ្យនិងហិរញ្ញវត្ថុ ហើយបច្ចុប្បន្នគឺកំពុងរៀបចំសិក្ខាសាលាមួយធ្វើឡើងនៅសាលាខេមអេដ ដែលជាស្ថាប័នល្បីបំផុតមួយ សម្រាប់ការរៀបចំសិស្សសម្រាប់ ប្រភេទការងារដូចគ្នាទាំងនេះ។

លោក Gijs Braakman ដែលជាប្រធានផ្នែកអភិវឌ្ឍន៍ពាណិជ្ជកម្មសម្រាប់ Cambodiaបានលើកឡើងថា ក្រុមហ៊ុនដែលបានចូលរួមធ្វើការ វាយតម្លៃលើការផ្តួចផ្តើម របស់យើងគឺជាការផ្លាស់ប្តូរថ្មីមួយ ដល់ដំណើរការនៃការជ្រើសរើសបុគ្គលិក នៅក្នុងប្រទេសកម្ពុជា។នោះហើយគឺជាមូលហេតុដែល យើងសម្រេចចិត្តរៀបចំកម្មវិធីជាលើកទីពីរ ក្នុងគោលបំណងដើម្បីផ្ដល់ នូវប្រភេទការងារ ដែលពាក់ពន័្ធដល់ក្រុមហ៊ុននិងអ្នក ស្វែងរកការងារធ្វើ។ លើកនេះយើងផ្ដោតសំខាន់លើការងារផ្នែកគណនេយ្យ និងហិរញ្ញវត្ថុដែលជា ប្រភេទការងារដែលមានប្រជាប្រិយភាព ខ្ពស់ហើយយើងក៍ទទួលបានលទ្ធផលយ៉ាងល្អផងដែរ។ លោក Gijs Braakmanបានបន្ដទៀតថា សម្រាប់សិក្ខាសាលានៅឯសាលាខេមអេដ យើងកំពុងរៀបចំអញ្ជើញ ធនាគារធំៗជាច្រើន មីក្រូហិរញ្ញវត្ថុនិងក្រុមហ៊ុនសវនកម្មមួយ ចំនួនដើម្បីចូលរួមជាមួយអនាគតហិរញ្ញវត្ថុរបស់ ប្រទេសកម្ពុជា។ សាលាខេមអេដគឺជាសាលាមួយ ដែលមានកិត្យានុភាពនៅក្នុង ប្រទេសកម្ពុជាដែលជាកន្លែងសម្រាប់ផ្សារភ្ជាប់រវាង ក្រុមហ៊ុននិងនិស្សិតឆ្នើមផ្នែកគណនេយ្យនិងហិរញ្ញវត្ថុ។

សរុបមកវិញ ការរីកលូតលាស់នៃវិស័យមីក្រូហិរញ្ញវត្ថុបានបង្កើតនូវឪកាសការងារជាច្រើនក្នុងឧស្សាហកម្មហិរញ្ញវត្ថុ ហើយបានបង្កើននូវប្រជាប្រិយភាព សម្រាប់ប្រភេទឧស្សាហកម្មមួយនេះផងដែរ។ តើវិស័យមួយនេះនឹងទៅជាយ៉ាងណា ក្នុងឆ្នាំ២០១៦នេះ ប៉ុន្ថែវាត្រូវបានគេព្យាករថានឹងមានការ ប្រកួតប្រជែងខ្ពស់នាឆ្នាំខាងមុខនេះ។

អំពីគេហទំព័រ​

គេហទំព័រ​ គឺជាគេហទំព័រស្វែងរកការងារធ្វើមួយ ដែលកំពុងដំណើរការនៅក្នុងប្រទេសCambodia, Bangladesh, Sri Lanka, Myanmar, Cameroon, Uganda, Ivory Coast, Senegal, Ethiopia and Tanzania ។ គេហទំព័រ បានចាប់ដំណើរការ ចាប់តាំងខែមីនា ឆ្នាំ២០១៥ ដោយមានការដឹកនាំពីលោកGijs Verheijke ដែលជានាយកប្រតិបត្តិ។ គេហទំព័រ មានគោលបំណងខិតខំសម្រេចខ្លួនទៅជា គេហទំព័រស្វែងរកការងារ ឈានមុខគេមួយនៅក្នុងកំណើនសេដ្ឋកិច្ចដ៏ឆាប់រហ័សរបស់កម្ពុជា ដោយធ្វើការផ្គូរផ្គងបុគ្គលិកជំនាញ ទៅនិងក្រុមហ៊ុនល្អៗ តាមតម្រូវការរបស់ពួកគេ។ លើសពីនេះ គេហទំព័រ មានការសហការ និងគាំទ្រពីក្រុមហ៊ុនអន្តរជាតិធំៗ មួយចំនួនដូចជាក្រុមហ៊ុន Rocket Internet និងក្រុមហ៊ុនអ៊ីនធឺណីត ក្នុងតំបន់អាស៊ីប៉ាស៊ីភិច (APACIG)។

អំពីក្រុមហ៊ុន APACIG

ក្រុមហ៊ុនអ៊ីនធើណែតអាស៊ីប៉ាស៊ីភិច (APACIG, ) បងើ្កតឡើងដោយការសហការគ្នារវាង សហគ្រាស Rocket Internet និងសហគ្រាស Ooredoo។ សហគ្រាសទាំងពីរមាន ក្រុមហ៊ុនធ្វើពាណិជ្ជកម្ម តាមអ៊ីនធឺណែត និងទីផ្សារអនឡាញចំនួន១៣ (e-commerce and online marketplace) និងបានធ្វើប្រតិបត្តិការនៅបណ្ដាប្រទេសចំនួន១៥ ។ ចាប់តាំងពីការបងើ្កតឡើង ក្នុងឆ្នាំ២០១៤ ក្រុមហ៊ុន APACIG បានក្លាយជាក្រុមហ៊ុនជំនួញលើ វិស័យគេហទំព័រនាំមុខគេ ក្នុងទ្វីបអាស៊ី និងបានកសាង ក្រុមហ៊ុនអ៊ីនធឺណែតធំៗជាច្រើននៅក្នុងតំបន់៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត