ចោទ​ថា​ គ្រូពេទ្យ​វះកាត់ម្នាក់ ​​ស្រវឹង​ដើរ​ត្រេងត្រាង…

ខេត្តសៀមរាប ៖ គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប​ម្នាក់ ផ្នែក​វះកាត់​ឈ្មោះ​ដួង រ៉ា​ដា រង​ការ​ចោទ​ថា ផឹកស្រា​ស្រវឹង​ក្នុង​ម៉ោង​ធ្វើការ ខណៈ​កំពុង​ដើរ​ចុច​ទូរស័ព្ទ​ទៅ​មក​ៗ ដោយ​ទុក​អ្នកជំងឺ​ឱ្យ​ដេក​ស្រែក រហូត​ក្រុម​គ្រួសារ​ដឹក​ចេញ​យក​ទៅ​សង្គ្រោះ​នៅ​ពេទ្យ​ឯក​ជន​យីហោ «​អង្គរ​សង់ត្រេ​» តាម​បណ្តោយ​ផ្លូវ​លោកតា​ខៀវ​ណឺ​យ​វិញ ។

ហេតុការណ៍​ដែល​មានការ​អះអាង​ពី​ក្រុម​គ្រួសារ បាន​កើតឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​សៅរ៍ ទី​១២ មីនា ២០១៦ ស្ថិត​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​​ខេត្តសៀមរាប ដោយ​បាន​ចោទប្រកាន់​ទៅ​លើ​លោកគ្រូ​ពេទ្យ​ផ្នែក​វះកាត់​ឈ្មោះ​ដួង រ៉ា​ដា ផឹកស្រា​ស្រវឹង​ក្នុង​ម៉ោង​ធ្វើការ ។

លោក ព្រហ្ម ប៊ុ​ន​ធឿ​ន បម្រើ​ការ​នៅ​កង​អង្គរក្ស​សម្តេច​តេ​ជោ ហ៊ុន សែន ប្រចាំ​ទិស​ខេត្តព្រះវិហារ​បាន​រៀបរាប់​ប្រាប់​ថា ទ​ង្វើ​របស់​គ្រូ​ពេទ្យ​ម្នាក់ ​ផ្នែក​វះកាត់​ឈ្មោះ​ដួង រ៉ា​ដា នោះ​ពិបាក​ទទួលយក​ណាស់ គ្រប់យ៉ាង​ដែល​រូប​លោក​បានឮ បាន​ស្តាប់​កន្លង​មក ស្ទើរតែ​មិន​ជឿ ។ តែ​ពេល​នេះ លោក​ឃើញនឹងភ្នែក ស្តាប់​ឮ​នឹង​ត្រចៀក​ផ្ទាល់ ។

លោក​បានឱ្យ​ដឹង​ទៀត​ថា នៅ​ថ្ងៃ​កើតហេតុ បន្ទាប់​ពី​ដឹក​បញ្ជូន​អ្នកជំងឺ គឺ​ម្តាយ​របស់​លោក​មក​ដល់​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប​នេះ រួច​ឱ្យ​ម្តាយ​របស់​លោក​ឆ្លុះ​អេកូ​នៅ​ម៉ោងជាង​១២​ថ្ងៃ​ទី​១២ មីនា ។ ប៉ុន្តែ​គ្រូពេទ្យ​រូប​នោះ​បាន​និយាយ​ថា អ្នកជំងឺ​ធ្លាយ​ពោះវៀន​ហើយ ត្រូវ​វះកាត់ តែ​រង់ចាំ​សិន ។

រូប​លោក​ក៏​បាន​រង់ចាំ​តាម​ការ​សន្យា​របស់​គ្រូពេទ្យ រហូត​ដល់​ម៉ោង​៦​ល្ងាច ក្នុង​ខណៈ​ពេល​នោះ អ្នកជំងឺ (​ម្តាយ​) ចាប់តាំងពី​ដេក​ស្រែក​​រហូត​ស្រែក​លែង​រួច បែរជា​គ្រូពេទ្យ​ឈ្មោះ​ដួង រ៉ា​ដា មក​ប្រាប់​ថា រង់ចាំ​ទៀត​ទៅ ព្រោះ​ខ្ញុំ (​ពេទ្យ​) ជាប់រវល់​ទៅ​ស៊ី​ការ ពេល​នោះ រូប​លោក​បាន​រង់ចាំ រហូត​ដល់​ម៉ោងជាង​៩​យប់ ទើប​គ្រូពេទ្យ​មក​ដល់ ។

លោក​បាន​រៀបរាប់​បន្ត​ទៀត​ថា ពេល​មក​ដល់ គ្រូពេទ្យ​ឈ្មោះ​ដួង រ៉ា​ដា បាន​ដើរ​ត្រេ​ត​ត្រូ​ត​ជាមួយ​ស្ថាន​ការ​ស្រវឹង ហើយ​និយាយ​ថា ជំងឺ​យាយ​ឯង បើ​អ្នក​ផ្សេង​មើល​៣​ថ្ងៃជា យាយ​ឯង​ត្រូវ​មើល​១០​ថ្ងៃ បូក​១០​ថ្ងៃ​បានជា ហើយ​បើ​មើល​អស់​៣​ម៉ឺន យាយ​ឯង​ត្រូវ​៣​ម៉ឺន​បូក​​១០០​ដង ។ និយាយ​ចប់ ក៏​ដើរ​ចុច​ទូរ​សព្ទ័​ទៅ​មក​ៗ ទំនងជា​លេង​ហ្វេ​ស​ប៊ុ​ក ។

រហូត​ម៉ោង​០៩ និង​៣០​នាទី ទើប​គ្រូពេទ្យ​រុញ​អ្នកជំងឺ​ចូល​ទៅ​បន្ទប់វះកាត់ តែ​វា​ហាក់​ជួន​គ្នា​ខ្លាំង​ពេក ដោយ​ភ្លាម​នោះ បន្ទប់វះកាត់​បែរ​ជា​ដាច់​ភ្លើង ហើយ​ទូ​ទាំង​មន្ទីរពេទ្យ បែរជា​ភ្លើង​អត់​ដាច់ ។ ឃើញ​ទិដ្ឋភាព​បែប​នោះ លោក​និង​ក្រុម​គ្រួសារ​នាំ​គ្នា​សម្រេចចិត្ត​ដឹក​ម្តាយ​ចាក​ចេញពី​មន្ទីរពេទ្យ​បង្អែក​ខេត្ត​របស់​រដ្ឋ យក​ទៅ​សង្គ្រោះ​នៅ​ពេទ្យ​ឯកជន​យីហោ «​អង្គរ​សង់ត្រេ​» តាម​ផ្លូវ​លោកតា​ខៀវ​ណឺ​យ​វិញ​ទៅ ៕

ចោទ​ថា​ គ្រូពេទ្យ​វះកាត់ម្នាក់ ​​ស្រវឹង​ដើរ​ត្រេងត្រាង...
ចោទ​ថា​ គ្រូពេទ្យ​វះកាត់ម្នាក់ ​​ស្រវឹង​ដើរ​ត្រេងត្រាង...
ចោទ​ថា​ គ្រូពេទ្យ​វះកាត់ម្នាក់ ​​ស្រវឹង​ដើរ​ត្រេងត្រាង...

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត