ឃាត់ខ្លួន​ ក្មេងទំនើង៣នាក់​ បន្ទាប់ពីធ្វើសកម្មភាព យកដាវសាំមូរ៉ៃ​ កាប់យុវជនម្នាក់របួស

សៀមរាប៖​ កម្លាំងនគរបានខេត្តសៀមរាប​ នៅថ្ងៃទី១៤​ ខែមីនា​ ឆ្នាំ២០១៦ម្សិលមិញនេះ​ បានឃាត់ខ្លួនក្មេងទំនើង៣នាក់​ ក្នុងចំណោមបក្សពួកចំនួន៦នាក់​ ក្រោយធ្វើសកម្មភាព កាប់យុវជនម្នាក់​ និងដាវសាំមូរ៉ៃ​ បណ្តាលឲ្យរបួស​ នៅចំណុចរង្វង់មូល វត្តដំណាក់។

បើតាមមន្ត្រីនគរបាល​បានឲ្យដឹងថា​ ជនសង្ស័យដែលឃាត់ខ្លួន​ ទី១.ឈ្មោះ​ សយ​ ឡុង​ អាយុ១៨ឆ្នាំ​ ទី២.ឈ្មោះ​ សយ​ យុត​ អាយុ២០ឆ្នាំ​ និងទី៣.ឈ្មោះ​ វ៉ើង​ សុភី​ អាយុ​១៨ឆ្នាំ​ ចំពោះករណីនេះ​ និងត្រូវកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្តសៀមរាប​ បន្ទាប់ពីប្រព្រឹត្តហិង្សាដោយចេតនា​ មានស្ថានទម្ងន់ទោស លើជនរងគ្រោះ​ ប៉ែន​ រក្សា​ អាយុ១៩ឆ្នាំ​ ដែលមានទីលំនៅ នៅភូមិវត្តស្វាយ​ សង្កាត់ស្វាយដង្គំ​ ក្រុងសៀមរាប។

មន្ត្រីនគរបាល​ បានឲ្យដឹងថា​ នៅម៉ោង០០៖៣០នាទី​ រំលងអាធ្រាត្រ​ ឈានចូលថ្ងៃទី១៤​ ខែមីនា​ នៅចំណុចរង្វង់មូល​ វត្តដំណាក់​ ភូមិដំណាក់​ សង្កាត់សាលាកំរើក​ ជនរងគ្រោះកំពុងឈរ​ និយាយទូរស័ព្ទលេង ជាមួយមិត្តភ័ក្រ​ ស្រាប់តែជនសង្ស័យមួយក្រុម មានគ្នា៦នាក់​ ជិះម៉ូតូ២គ្រឿង​ យកដាវសាំមូរ៉ៃ​ ចេញពីម៉ូតូ​ រួចកាប់ទៅលើជនរងគ្រោះ​ បណ្តាលឲ្យរងរបួសហូរឈាម​។ ក្រោយកើតហេតុកម្លាំង នគរបាលបានទៅដល់ កន្លែងកើតហេតុ​ ហើយឃាត់ខ្លួនបានមនុស្ស៣នាក់​ ខណៈជនទាំង៣នាក់នេះ​ បានលោតចូលទឹកស្ទឹង ព្យាយាមរត់គេចខ្លួន៕

ឃាត់ខ្លួន​ ក្មេងទំនើង៣នាក់​ បន្ទាប់ពីធ្វើសកម្មភាព យកដាវសាំមូរ៉ៃ​ កាប់យុវជនម្នាក់របួស
ឃាត់ខ្លួន​ ក្មេងទំនើង៣នាក់​ បន្ទាប់ពីធ្វើសកម្មភាព យកដាវសាំមូរ៉ៃ​ កាប់យុវជនម្នាក់របួស
ឃាត់ខ្លួន​ ក្មេងទំនើង៣នាក់​ បន្ទាប់ពីធ្វើសកម្មភាព យកដាវសាំមូរ៉ៃ​ កាប់យុវជនម្នាក់របួស

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត