អ្នកលេងសៀកម្នាក់ សម្តែងក្បាច់លេងភ្លើង ខុសបច្ចេកទេស ធ្វើឲ្យឆេះខ្លួនឯង មើលទៅគួរឲ្យ រន្ធត់មែនទែន! (មានវីដេអូ)

រុស្ស៊ី៖ វីដេអូដ៏គួរឲ្យរន្ធត់មួយ បានកំពុងទទួលការ ចាប់អារម្មណ៍យ៉ាងខ្លាំង ដោយក្នុងនោះគឺបាន បង្ហាញទិដ្ឋភាពដែល បុរសជាអ្នកលេងសៀកម្នាក់ ត្រូវភ្លើងឆាបឆេះ ពេញរាងកាយយ៉ាងសន្ធោសន្ធៅ ក្រោយពីមានការ សម្តែងខុសបច្ចេកទេស។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា រឿងរ៉ាវដ៏គួរឲ្យតក់ស្លុតមួយនេះ កើតឡើងនៅឯ កម្មវិធីបង្ហាញសៀករហ័សកម្មមួយ ក្នុងទីក្រុង Tymen នៃប្រទេសរុស្ស៊ី កាលពីថ្ងៃសុក្រ សប្តាហ៍មុននេះ ដែលមានអ្នកសម្តែងសៀកម្នាក់ មានឈ្មោះថា Vladimir Poluyanov អាយុ២៣ឆ្នាំ សម្តែងក្បាច់លេងភ្លើងដ៏អស្ចារ្យ តែមិនយូរប៉ុន្មាន ក៏មានបញ្ហាបន្តិច ធ្វើឲ្យរូបគេត្រូវភ្លើងឆេះយ៉ាងរោលរាល និងជាលទ្ធផល ២០%នៃរាងកាយ របស់គេត្រូវបានភ្លើងឆេះខ្លោច។

អ្នកលេងសៀកម្នាក់ សម្តែងក្បាច់លេងភ្លើង ខុសបច្ចេកទេស ធ្វើឲ្យឆេះខ្លួនឯង មើលទៅគួរឲ្យ រន្ធត់មែនទែន! (មានវីដេអូ)
Vladimir Poluyanov ពេលកំពុងសម្តែងសៀក

បើតាមការបញ្ជាក់បន្ថែម បានឲ្យដឹងថា មូលហេតុដែលនាំឲ្យ មានហេតុការណ៍នេះកើតឡើង គឺបណ្តាលមកពី ភាពរអាក់រអួល នៃឧបករណ៍ដែលលោក Poluyanov ប្រើប្រាស់សម្រាប់សម្តែង តែយ៉ាងណាមិញ ភ្លាមៗនោះលោក Poluyanov ក៏ត្រូវបានគេបញ្ជូន ទៅសង្រ្គោះនៅមន្ទីរពេទ្យ ជាបន្ទាន់ផងដែរ។

ជុំវិញករណីនេះ អ្នករៀបចំកម្មវិធីសម្តែងនោះ បានប្រាប់កាសែត The Sun ឲ្យដឹងថា “ឧបករណ៍ និងវត្ថុផ្សេងទៀត ទាំងអស់ត្រូវបានត្រួតពិនិត្យ មុនពេលសម្តែង តែវត្ថុទាំងនោះ គឺមិនអាចទាយដឹង បានមុនឡើយ”។

ជាមួយគ្នានេះដែរ អ្នកនាំពាក្យឲ្យ កម្មវិធីទាំងមូល បាននិយាយប្រាប់ថា “នៅពេលដែលលោក Poluyanov ត្រូវភ្លើងឆេះនោះ គាត់ពិតជាក្លាហាន និងធ្វើរឿងយ៉ាងត្រឹមត្រូវ ដោយគាត់រត់ចុះពីឆាក ដូច្នេះហើយទើប មិនអាចធ្វើឲ្យទស្សនិកជន ណាម្នាក់អាចទទួលរងគ្រោះ ជាយថាហេតុ ដោយសារហេតុការណ៍មួយនេះ”។

អ្នកលេងសៀកម្នាក់ សម្តែងក្បាច់លេងភ្លើង ខុសបច្ចេកទេស ធ្វើឲ្យឆេះខ្លួនឯង មើលទៅគួរឲ្យ រន្ធត់មែនទែន! (មានវីដេអូ)
Vladimir Poluyanov សម្តែងសៀកខុសបច្ចេកទេស ត្រូវភ្លើងឆេះរោលពេញខ្លួន

គូសបញ្ជាក់ផងដែរថា Vladimir Poluyanov កំពុងសម្រាកព្យាបាល នៅឯមន្ទីរពេទ្យពេលនេះ តែយ៉ាងណាមិញ របួសរបស់គាត់ ក៏មិនជាស្រាលប៉ុន្មាននោះដែរ៕

តោះចង់ដឹងថា ទិដ្ឋភាពនោះគួរឲ្យតក់ស្លុតយ៉ាងណា សូមទស្សនាវីដេអូ ទាំងអស់គ្នា៖

ប្រភព៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត