គួរឲ្យភ្ញាក់ផ្អើល! ប្រទះឃើញ សត្វសមុទ្រចម្លែកដ៏ធំ គ្មាននរណាស្គាល់ ងាប់នៅលើឆ្នេរសមុទ្រ (មានវីដេអូ)

ម៉ិចស៊ីកូ៖ កាលពីពេលថ្មីៗនេះ មនុស្សជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីប្រទះឃើញ សត្វសមុទ្រចម្លែក ដ៏ធំមួយក្បាល ងាប់នៅលើឆ្នេរសមុទ្រ Bonfil Beach ក្នុងទីក្រុង Acapulco ប្រទេសម៉ិចស៊ីកូ។ ជាមួយគ្នានេះដែរ ពួកគេបានទ័លគំនិត មិនដឹងថា តើសត្វសមុទ្រដ៏ចម្លែក ប្រវែងជិត ៤ម៉ែត្រនោះ គឺជាសត្វអ្វី ឲ្យប្រាកដឡើយ។

គួរឲ្យភ្ញាក់ផ្អើល! ប្រទះឃើញ សត្វសមុទ្រចម្លែកដ៏ធំ គ្មាននរណាស្គាល់ ងាប់នៅលើឆ្នេរសមុទ្រ (មានវីដេអូ)

ក្រុមអាជ្ញាធរម៉ិចស៊ីកូ បាននិយាយថា ពួកគេក៏មិនដឹងដែរថា សត្វដ៏ចម្លែកនោះ គឺជាសត្វអ្វី ប៉ុន្តែវាមិនមានធុំក្លិនអាក្រក់ ដែលបណ្តាលឲ្យ សាកសពវារលួយឡើយ។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកដែលប្រទះឃើញ សត្វចម្លែកនោះ បានថតជាខ្សែវីដេអូ និងបង្ហោះទៅលើ បណ្តាញសង្គម ហ្វេសប៊ុក ដោយទទួលបាន ការចាប់អារម្មណ៍ ពីអ្នកនិយមប្រើប្រាស់ បណ្តាញសង្គមមួយនេះ នៅទូទាំងពិភពលោក ហើយបង្កឲ្យមាន ការភ្ញាក់ផ្អើល និងងឿងឆ្ងល់ យ៉ាងខ្លាំង ដោយសារតែ រូបរាងដ៏ចម្លែក មិនធ្លាប់ឃើញ ពីមុនមករបស់វា។

យ៉ាងណាមិញ អ្នកនិយមប្រើប្រាស់បណ្តាញសង្គម ទាំងនោះ បានបញ្ចេញមតិរៀងៗខ្លួន ចំពោះសត្វចម្លែកនោះ ដោយអ្នកខ្លះ បាននិយាយថា វាគឺជាសត្វមឹកយក្ស ខណៈអ្នកខ្លះទៀត បានគិតថា វាគឺជាត្រីបាឡែន៕

ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម ទាំងអស់គ្នា៖

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត