អស្ចារ្យណាស់! លោកគ្រូម្នាក់ឈឺជិតស្លាប់ តែនៅព្យាយាម មកបង្រៀនមិនដែលខាន ក្លាយជានិមិត្តរូបដល់សិស្ស

ចិន៖ រឿងរ៉ាវដ៏អស្ចារ្យ របស់លោកគ្រូបង្រៀន នៅសាកលវិទ្យាលល័យម្នាក់ បានកំពុងនឹងគ្របដណ្តប់លើ សាព័ត៌មានក្នុងស្រុក ក៏ដូចជានៅជុំវិញពិភពលោក។

អស្ចារ្យណាស់! លោកគ្រូម្នាក់ឈឺជិតស្លាប់ តែនៅព្យាយាម មកបង្រៀនមិនដែលខាន ក្លាយជានិមិត្តរូបដល់សិស្ស

លោកគ្រូបង្រៀន នៅសាកលវិទ្យាល័យ Wuhan ឈ្មោះ Yu Gongmao អាយុ ៤១ឆ្នាំ​ បានធ្វើរោគវិនិច្ឆ័យ កាលពីឆ្នាំ២០១២ ឃើញថាមានរោគប៉ោងសសៃឈាមខួរក្បាល ដែលបណ្តាលមកពីជំងឺតម្រង់នោម រហូតត្រូវធ្វើការវះកាត់ ខួរក្បាល និងភ្នែករបស់គាត់ទៀតផង។ 

គួរឲ្យសោកស្តាយ បើទោះបីស្ថិតក្រោមការព្យាបាលយ៉ាងណា ក៏ជំងឺរបស់គាត់ហាក់មិនមានការថមថយ រហូតដល់ឆ្នាំ២០១៤ គឺគាត់កាន់តែដុនដាបខ្លាំងតែម្តង។ ដើម្បីបន្តជីវិតទៅមុខទៀត លោកគ្រូ Mao ត្រូវធ្វើការលាងឈាមបីដង ក្នុង១សប្តាហ៍ ហើយត្រូវរង់ចាំប្តូរតម្រងនោម នៅកន្លះឆ្នាំខាងមុខទៀតផងដែរ។ មិនតែប៉ុណ្ណោះលោកគ្រូដែលមានកម្ពស់ ១,៧៥មែ៉ត្រម្នាក់នេះ បានស្រកទម្ងន់មកនៅ៥៥គីឡូក្រាម ក្រោយធ្លាក់ខ្លួនឈឺរួចមក។ ជាក់ស្តែងនៅពេលដែលសិស្ស សំណូមពរឲ្យគាត់សម្រាកមើលថែខ្លួននៅផ្ទះ គាត់បានតបទៅសិស្សរបស់គាត់វិញថា៖ "ថ្នាក់រៀននេះ ជាមូលហេតុដែលធ្វើឲ្យគាត់ ចង់បន្តជីវិតរស់នៅតទៅមុខទៀត!"។

ជានិច្ចកាលគាត់ បានបង្រៀនដល់សិស្សដោយកាយវិការរស់រវើក បើទោះបីជាមានពេលខ្លះ គាត់លុតជង្គង់នឹងកៅអីផ្ទាល់ ព្រោះគ្មានកម្លាំងនឹងងើបឈរឡើងនោះទេ។ នៅពេលគេសួរថាហេតុអ្វី បានជាគាត់នៅព្យាយាមមកបង្រៀនយ៉ាងដូចនេះ? គាត់បាននិយាយថា៖ "ខ្ញុំចូលចិត្តការបង្រៀន ខ្ញុំចូលចិត្តសិស្សទាំងអស់ នៅពេលដែលពួកគេចង់រៀនសូត្រ លើសពីនេះទៀត អ្នករួមការងារទាំងអស់បានលួងលោមខ្ញុំ ដែលវាជាហេតុធ្វើឲ្យខ្ញុំក្លាហានពុះពារនឹងជំងឺនេះ តទៅមុខទៀតដោយខ្លួនឯង"។ សាលារៀន Wuhan ក៏បានជួយចេញថ្លៃព្យាបាលរបស់លោកគ្រូ Mao ខណៈដែលសិស្សរបស់គាត់ទាំងអស់គ្នា បាននាំគ្នាប្រមូលវិភាគទាន សម្រាប់ការប្តូរតម្រងនោមរបស់គាត់ផងដែរ៕

អស្ចារ្យណាស់! លោកគ្រូម្នាក់ឈឺជិតស្លាប់ តែនៅព្យាយាម មកបង្រៀនមិនដែលខាន ក្លាយជានិមិត្តរូបដល់សិស្ស
អស្ចារ្យណាស់! លោកគ្រូម្នាក់ឈឺជិតស្លាប់ តែនៅព្យាយាម មកបង្រៀនមិនដែលខាន ក្លាយជានិមិត្តរូបដល់សិស្ស
អស្ចារ្យណាស់! លោកគ្រូម្នាក់ឈឺជិតស្លាប់ តែនៅព្យាយាម មកបង្រៀនមិនដែលខាន ក្លាយជានិមិត្តរូបដល់សិស្ស
អស្ចារ្យណាស់! លោកគ្រូម្នាក់ឈឺជិតស្លាប់ តែនៅព្យាយាម មកបង្រៀនមិនដែលខាន ក្លាយជានិមិត្តរូបដល់សិស្ស

 ប្រភព

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត