Huawei P9 ជា​ស្មា​ត​ហ្វូ​ន​លំដាប់​កំពូល​មួយទៀត ឡូយ​ជាង​៨ ឡូយ​ជាង​៧

ភ្នំពេញ:
​យោងតាម GSMARENA ដែលជា​ប្រភពព័ត៌មាន​អំពី​ឧបករណ៍​ចល័ត ពិសេស​ស្មា​ត​ហ្វូ​ន​នោះ បាន​និយាយថា P9 របស់ Huawei នេះ​ជា​ស្មា​ត​ហ្វូ​ន​លំដាប់​កំពូល​មួយទៀត ដោយសារតែ​មុខងារ​ដ៏​ពិសេស​គឺ​កាមេរ៉ា​ភ្លោះ​ខាងក្រោយ ទ​ហំ 12MP រឺ 20MP ជាមួយនឹង​កាមេរ៉ា​មុខ 8MP ដែល​អាច​នឹងមាន​ភ្ជាប់​មកជា​មួយ​នូវ​អង្គ​ញាណ (Sensor) ប្រភេទ laser-focus នៅ​ខាងក្រោម​ភ្លើង flash ដើម្បី​ជួយ​ដល់​ការថតរូប​ឲ្យ​កាន់តែ​ល្អប្រសើរ និង​សម្រាប់​ដាក់ filters ឲ្យ​រូបភាព​កាន់តែច្បាស់ និង​ស្រស់ស្អាត​ផងដែរ​។

GSMARENA បន្ថែមថា​មុខងារ​កាមេរ៉ា​រាល់​ស្មា​ត​ហ្វូ​ន​ស៊េរី P របស់ Huawei នឹងមាន​បំពាក់​នូវ​មុខងារ​ពិសេសៗ ដូចជា ថត​រួប​និង​សា​រ៉េ​ភាពច្បាស់ រូប និង​ផ្ទៃ (wide aperture) ថត​វីដេអូ​មុខ​ស្អាត (Beauty video) ថត​វីដេអូ​យឺតៗ (Slow-motion)  ទប់​រំ​ញ័រ (HDR) ថតរូប​ចាប់​ចលនា​ពន្លឺ  (Light painting) ថត​វីដេអូ​លឿន (Time-lapse) ជាពិសេស​បំពាក់​ជាមួយ​បច្ចេកវិទ្យា​សេ​ន្ក​ក្រ​យ៉ៅ​ដៃ​ជំនាន​ថ្មី់​ទី​2 ដែល​ប្រើ​បាន​ច្រើនជាង Mate 8 ដូចជា ដោះ​សោរ  លើក​ទូរ​សព្ទ័ បិត​សំលេង​នាឡិការ​រោទិ៍​..​។​

​ខណៈដែល​ព័ត៌មាន​លេច​ធ្លាយ​នេះ​កំពុងតែ​ធ្វើ​ឲ្យ​អ្នក​និយម​ប្រើ​ស្មា​ត​ហ្វូ​ន​នៅ​ជុំវិញ​ពិភពលោក​ជ្រួលច្របល់​នោះ ពីមួយថ្ងៃ​ទៅមួយថ្ងៃ កម្មវិធី​នេះ​ធ្វើ​ឲ្យ​មនុស្សម្នា​ចាប់អារម្មណ៍​កាន់តែច្រើន ដោយសារ​តែមាន​ពាក្យ​ចចាមអារ៉ាម​ថា Huawei P9 នឹង​ចេញលក់​ខែមេសា ស្រប​ពេលដែល​កម្មវិធី​នេះ​នឹង​រៀបចំឡើង​ដែរនោះ​។  

​គេហទំព័រ​ជាច្រើន​ដែល​កំពុងតែ​បាចសាច​ពាក្យ​ចចាមអារ៉ាម​នេះ បាន​បង្ហើប​ថា​លក្ខណៈសម្បត្តិ​របស់ P9 គឺមាន​បំពាក់​ជាមួយនឹង​អង្គ​ប្រតិបត្តិ (CPU) ប្រភេទ Kirin 950 CPU, Quad-core 2.3 GHz Cortex-A72 & quad-core 1.8 GHz Cortex-A53 ល្បឿន​លឿន និង GPU ប្រភេទ Mali-T880 ហើយ​ដែលមាន​អង្គ​ចងចាំ (RAM) ដល់​ទៅ 4GB រឺ 6GB  ថ្ម​ទំហំ 3900mAh កាន់​បានយូរ ស៊ីម​ពីរ ល្បឿន​អ៊ី​ន​ធើ​ណិ​ត 4G LTE និង​អេក្រង់​ប្រភេទ IPS-NEO ទំហំ 5.2 អ៊ី​ញ ផ្តល់​ភាព​ភ្លឺ​ច្បាស់​ត្រជាក់​ភ្នែក ដែល​ស្រោប​ដោយ​ស្រទាប់​កញ្ចក់​ការពារ Corning Gorilla Glass 4 ជាមួយនឹង​អង្គ​ដំណើរការ OS (​អែន​ដ្រ​យ )​ចុងក្រោយ Andriod 6.0 Marsmallow ទៀតផង​។

​ថ្មីៗ​កន្លងទៅនេះ មាន​ព័ត៌មាន​លេច​ឭ​ថា P9 នឹង​ចេញ​ក្នុង​ថ្ងៃ​៦​ខែមេសា ខាងមុខនេះ ដោយ​បង្ហាញ​ស៊េរី ថ្មីៗ ឡូយៗ ដូចជា Huawei P9, Huawei P9 max និង P9 lite នៅ​ទីក្រុង​ឡុង​ប្រទេស​អង់គ្លេស ខណៈដែល​ព័ត៌មាន​មួយចំនួន​ទៀតថា​នឹង​ចេញ​នៅ​ត្រីមាស​ទី​2​នៃ​ឆ្នាំនេះ តែ​មិន​ច្បាស់ ពី​ខែ រឺ​ទីកន្លែង (​ប្រទេស​) ច្បាស់លាស់​៕

Huawei P9 ជា​ស្មា​ត​ហ្វូ​ន​លំដាប់​កំពូល​មួយទៀត ឡូយ​ជាង​៨ ឡូយ​ជាង​៧

Huawei P9 ជា​ស្មា​ត​ហ្វូ​ន​លំដាប់​កំពូល​មួយទៀត ឡូយ​ជាង​៨ ឡូយ​ជាង​៧

Huawei P9 ជា​ស្មា​ត​ហ្វូ​ន​លំដាប់​កំពូល​មួយទៀត ឡូយ​ជាង​៨ ឡូយ​ជាង​៧

Huawei P9 ជា​ស្មា​ត​ហ្វូ​ន​លំដាប់​កំពូល​មួយទៀត ឡូយ​ជាង​៨ ឡូយ​ជាង​៧
Huawei P9 ជា​ស្មា​ត​ហ្វូ​ន​លំដាប់​កំពូល​មួយទៀត ឡូយ​ជាង​៨ ឡូយ​ជាង​៧