លោក Stephen Roach រៀបរាប់​ពី​សេដ្ឋកិច្ចពិភពលោក​៖ កំណើនសេដ្ឋកិច្ច​ប្រទេស​ចិន​មាន​វិភាគទាន​ធំ​ជាង​ការ​វិភាគទាន​សរុប​នៃ​តួរ​អង្គ​សេដ្ឋកិច្ច​សំខាន់​ដទៃ​ចំពោះ​កំណើនសេដ្ឋកិច្ច​ពិភពលោក​

:
ក្នុងនាម​ជា​តួរ​អង្គ​សេដ្ឋកិច្ច​ធំ​ទី​២​លើ​ពិភពលោក    ប្រទេស​ចិន​បានលើកឡើង​គោលដៅ​ដែល​សេដ្ឋកិច្ច​ចិន​និង​កើនឡើង​៦​គ្បៀស​៥ ដល់ ៧​ភាគរយ​ក្នុង​ឆ្នាំ​២០១៦ ការ​នេះ​មានន័យ​ដូចម្តេច​ចំពោះ​ពិភពលោក​? លោក  Stephen  Roach អតីត​ប្រធាន​តំបន់​អាស៊ី​របស់​ក្រុមហ៊ុន Morgan Stanley និង​ជា​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​របស់​សកលវិទ្យា​ល័យ​Yale ប្រទេស​អាមេរិក​បាន​ថ្លែង​នៅពេល​ទទួល​សម្ភាស៍​ពី​អ្នកយកព័ត៌មាន​កាសែត​ប្រជាជន​ចិន ( The People Daily ) ក្នុងផ្ទះ​ខ្លួន​ថា     កំណើនសេដ្ឋកិច្ច​ប្រទេស​ចិន មាន​វិភាគទាន​ធំ​ជាង​ការវិភាគ​ទាន​សរុប​នៃ​តួរ​អង្គ​សេដ្ឋកិច្ច​សំខាន់​ដទៃ​ចំពោះ​កំណើនសេដ្ឋកិច្ច​ពិភពលោក​។​
   
លោក​ Roach​ បាន​ថ្លែងថា  បើ​មើល​ពី​សភាពការណ៍​សេដ្ឋកិច្ច​របស់​ប្រទេស​នានា  សេដ្ឋកិច្ច​អឺរ៉ុប​និង​ប្រទេស​ជប៉ុន មាន​បរាជ័យ​បំផុត​។  ចំណែក​ប្រទេស​អាមេរិក មិនបាន​ទទួលលទ្ធផល​ដែល​ត្រូវ​ទទួល​ក្នុង​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ ។ ប្រទេស​ចិន​បានទទួល​ការរីកចំរើន​ក្នុង​វិស័យ​ផ្តើមគំនិត​យុទ្ធសាស្ត្រ​បែរ​ទៅ​ទិសដៅ​សេដ្ឋកិច្ច​ធុន​ចំណាយ​ជា​ច្បាស់លាស់ សង្ឃឹម​អាច​ទទួល​ការរីកចំរើន​កាន់តែច្រើន​។​
    
នៅពេល​និយាយ​ដល់​ស្ថានការណ៍​ទូទៅ​នៃ​កំណើនសេដ្ឋកិច្ច   លោក​Roach​បាន​ថ្លែងថា  សេដ្ឋកិច្ចពិភពលោក​កំពុង​ថិ​ត​ក្នុង​រយៈពេល​ពិបាក  កំណើន​នៅតែមាន​ការខ្វះខាត ជាពិសេស​នៅ​ប្រទេស​រីកចំរើន​ដែលមាន​ប្រទេស​អាមេរិក  អឺរ៉ុប​និង​ប្រទេស​ជប៉ុន​ជាដើម​។ ក្នុង​ប៉ុន្មាន​ឆ្នាំ​ក្រោយមក  កំណើនសេដ្ឋកិច្ច​ពិភពលោក​ប្រហែល​និង​ពិបាក​មាន​ល្បឿន​កើនឡើង​ដោយ​៣​ភាគរយ​ក្នុង​មួយឆ្នាំ  រហូត​ប្រហែល​និង​បណ្តាលអោយមាន​ភាពអន់ថយ​ខាង​សេដ្ឋកិច្ច​ថ្មី​។ ដោយ​ប្រឈមមុខ​នឹង​សភាពការណ៍​នេះ  ប្រទេស​ចិន​បាន​ជំរុញ​ការកែទម្រង់​ខាង​សម្ព័ន្ធ​សេដ្ឋកិច្ច  ហើយ​បែរ​ទៅ​ទិសដៅ​សេដ្ឋកិច្ច​ធុន​ចំណាយ​ពី​សេដ្ឋកិច្ច​ធុន​នាំចេញ​ក្នុងពេល​ឆាប់ៗ  បាន​មាន​សារៈសំខាន់​ជាពិសេស​។​
       
នៅពេល​និយាយ​ដល់​សភាពការណ៍​នៃ​តួរ​អង្គ​សេដ្ឋកិច្ច​សំខាន់​ដែលមាន​ប្រទេស​អាមេរិក អឺរ៉ុប និង​ជប៉ុន​ជាដើម  លោក​Roach​បាន​បូកសរុប​ថា   ប្រទេស​អាមេរិក​ត្រូវ​សន្សំសំចៃ​លុយ​ជាច្រើន ហើយ​ចាយលុយ​តិច​។ ប្រទេស​ជប៉ុន​និង​មាន​ភាពអន់ថយ​ខាង​សេដ្ឋកិច្ច​ជាថ្មី​ឡើងវិញ ។ របស់​ដែល​ហៅ​សេដ្ឋកិច្ចវិទូ​លោក​អា​បេ មិនមាន​ប្រសិទ្ធិភាព​ទេ​។ សេដ្ឋកិច្ច​អឺរ៉ុប​មិន​កើនឡើង​ជាប់​៨​ឆ្នាំ​ហើយ​។ ប្រទេស​ចិន​ត្រូវ​សន្សំសំចៃ​លុយ​តិច ហើយ​ចាយលុយ​ច្រើន  លោក​នៅតែមាន​សុទ្ធិ​ដ្ឋិ​និយម​ចំពោះ​សេដ្ឋកិច្ច​ចិន​ទៀតផង​។​
    
ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ ឥស្សរជន​សេដ្ឋកិច្ច​ប្រទេស​ចិន​សុទ្ធតែ​បញ្ចេញ​សញ្ញា​ដែលមាន​ការជឿទុកចិត្ត​ទុកជាមុន​ទៅលើ​កំណើនសេដ្ឋកិច្ច​ដោយ​ភាព​ស្ថេរភាព​នៅ​វេទិកា​មហា​សន្និបាតសភា​ទាំងពីរ​ដោយឡែក   ហើយ​បាន​សំដែង​ការ​ដោយឡែក គេ​ជឿថា  បច្ចុប្បន្ននេះ​មាន​ឧបករណ៍​គ្រប់គ្រង​ម៉ាក្រូ​យ៉ាង​គ្រប់គ្រាន់   ប្រទេស​ចិន​មាន​សមត្ថភាព​ទប់ទល់​នឹង​គ្រោះថ្នាក់​គ្រប់​ប្រភេទ  សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​នៅ​ឆ្នាំនេះ និង​កើនឡើង​ដោយ​ឈរលើ​មូលដ្ឋាន​នឹងនរ ។​
    
លោក ​Zhou Xiaochuan ​ប្រធាន​ធនាគារ​ប្រជាជន​ចិន​បាន​ថ្លែងថា  ប្រទេស​ចិន​និង​មិន​ពឹងផ្អែក​ទៅលើ​របៀប​ដែល​ប្រើ​គោលនយោបាយ​អត្រា​ប្តូរប្រាក់​សំរាប់​រំញោច​ការនាំចេញ ដើម្បី​សំរេច​គោលដៅ​សេដ្ឋកិច្ច​កើនឡើង​ទេ​។​
     
ក្នុង​រយៈពេល​ផែនការ​៥​ឆ្នាំ​លើ​ទី​១៣  ប្រទេស​ចិន​បានកំណត់​គោលដៅ​នៃ​អត្រា​កើនឡើង​នៃ​សេដ្ឋកិច្ច នៅត្រឹម​ពី​៦,៥ ដល់​៧​ភាគរយ ។ មាន​អ្នក​មួយចំនួន​បាន​សង្ស័យថា ការ​នេះ​ប្រហែល​និង​បង្កើន​សម្ពាធ​ខាង​បំណុល​របស់​ប្រទេស​ចិន  ។ ចំពោះ​ការ​នេះ លោក Zhou Xiaochuan មានការ​សុទ្ធិ​ដ្ឋិ​និយម ។​
        
ក្នុង​សន្និសីទកាសែត​នៃ​មហាសន្និបាត​សភា​តំណាង​ប្រជាជន​ទូទាំងប្រទេស​ចិន​ឆ្នាំ​២០១៦​ដែល​បាន​បើក​ធ្វើ​នៅ​ខែ​១២​ឆ្នាំ​២០១៥ លោក Zhou Xiaochuan បាន​ថ្លែងថា  កំណើនសេដ្ឋកិច្ច​មាន​ពាក់ព័ន្ធ​នឹង​ការ​បំរុង​យ៉ាង​ជិតស្និត ។ ការ​បំរុង​និង​នាំមក​ការវិនិយោគ ការវិនិយោគ​និង​បង្កើត​សមត្ថភាព​ផលិត​ថ្មី     សមត្ថភាព​ផលិត​ថ្មី​នឹង​ធ្វើអោយ GDP កើនឡើង​និយាយ​ជារួម​ទៅ​សេដ្ឋកិច្ច​ប្រទេស​ចិន​មាន​សក្តា​និ​ពល​កើនឡើង ។​
       
ដៅ​ចំពោះ​ស្ថានការណ៍​ដែល​ស្ថិតិ​ពាណិជ្ជកម្ម​ចំពោះ​បរទេស​នៃ​ប្រទេស​ចិន​មាន​ឱនភាព  នោះ​លោក​ZhouXiaochuan​បាន​បកស្រាយ​ថា   កូតា​របស់​ផលិតផល​នាំចេញ​នៃ​ប្រទេស​ចិន​ឆ្នាំ​២០១៥​ក្នុង​ទី​ផ្សាយ​ទូទាំង​ពិភពលោក មានការ​កើនឡើង​កំ​រឹត​តិច ផល​លើស​នៃ​ពាណិជ្ជកម្ម​មាន​ចំនួន​ជិត​៦​សែន​លាន​ដុល្លារ​អាមេរិក     តួ​លេ​ស្ថិតិ​ចំណូល​និង​ចំណាយ​អន្តរជាតិ​មាន​ចំនួន​៥​សែន​៧​ម៉ឺន​លាន​ដុល្លារ​អាមេរិក  សុទ្ធតែ​មានការ​កើនឡើង​ជា​ច្បាស់លាស់​។​
    
ក្នុង​សន្និសីទកាសែត  លោក Yi Gang អនុប្រធាន​នៃ​ធនាគារ​ប្រជាជន​ចិន​ក៏បាន​ថ្លែង​ដែរ​ថា  ដំណើរ​មាន​នគរូបនីយកម្ម​នៃ​ប្រទេស​ចិន​បាន​បន្ត​ដំណើរការ   អត្រា​ផលិត​និង​កម្លាំង​ផលិត​បាន​កើនឡើង​ដោយមាន​ស្ថេរភាព  ព្រម​និង​ប្រាក់​បន្ថែម​ដែល​នាំមក​ដោយ​ការកែទម្រង់​និង​បើកចំហរ  ការ​ទាំងនេះ​សុទ្ធតែជា​ប្រភព​នៃ​កំណើន​សេដ្ឋ​ក​ចិ​ច្ច​របស់​ប្រទេស​ចិន​៕

លោក Stephen Roach រៀបរាប់​ពី​សេដ្ឋកិច្ចពិភពលោក​៖    កំណើនសេដ្ឋកិច្ច​ប្រទេស​ចិន​មាន​វិភាគទាន​ធំ​ជាង​ការ​វិភាគទាន​សរុប​នៃ​តួរ​អង្គ​សេដ្ឋកិច្ច​សំខាន់​ដទៃ​ចំពោះ​កំណើនសេដ្ឋកិច្ច​ពិភពលោក​

លោក Stephen Roach រៀបរាប់​ពី​សេដ្ឋកិច្ចពិភពលោក​៖    កំណើនសេដ្ឋកិច្ច​ប្រទេស​ចិន​មាន​វិភាគទាន​ធំ​ជាង​ការ​វិភាគទាន​សរុប​នៃ​តួរ​អង្គ​សេដ្ឋកិច្ច​សំខាន់​ដទៃ​ចំពោះ​កំណើនសេដ្ឋកិច្ច​ពិភពលោក​