ប្រទះឃើញ​សព​ស្រី​ម្នាក់​ស្លាប់​អាក្រាតកាយ កណ្តាល​វាលស្រែ​ក្នុងស្រុក​អន្លង់វែង​

ឧ​ត្ត​រ​មានជ័យ:
សាកសព​ស្ត្រី​ម្នាក់​ត្រូវគេ​ប្រទះឃើញ​ស្លាប់​អាក្រាតកាយ នៅ​កណ្តាលវាល ស្រែ​ស្ថិតនៅ​ចំណុច​ភូមិ​ទួល​កណ្តាល ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​
​ជនរងគ្រោះ​ត្រូវគេ​ប្រទះឃើញ​នៅវេលា​ម៉ោង​៩​ព្រឹក​តាំងពី​ថ្ងៃទី​១១​ខែមីនា​ឆ្នាំ​២០១៦ មក​ម្លេះ ស្ថិតនៅ​កណ្តាល​វាលស្រែ ចម្ងាយ​ប្រមាណ​១​គីឡូម៉ែត្រ​ខាងកើត​ផ្លូវជាតិ​លេខ​៦៧​។​
​    ​
សមត្ថកិច្ច​នៅ​កន្លែងកើតហេតុ​បាន​បញ្ជាក់ថា ស្ត្រី​រងគ្រោះ​មិនមាន​ពាក់អាវ​អ្វី​ទាំង អស់​គឺ​ស្លាប់​អាក្រាតកាយ ហើយ​មាន​សភាព​ហើម មើល​ស្ទើរ​ពុំ​ស្គាល់​។​ជនរងគ្រោះ​ត្រូវ បាន​សមត្ថកិច្ច​អះអាងថា មាន​អាយុ​ប្រហែល​២៥​ឆ្នាំ ដោយ​ស្លាប់​ដេក​ផ្ងារ​។​
​    ​
សមត្ថកិច្ច​បានបញ្ជាក់​ថា ជនរងគ្រោះ​ត្រូវបាន​គេ​ធ្វើឃាត ប៉ុន្តែ​មិនដឹងថា​ជា​អំពើរ​ប្លន់ ឬ​ឃាតកម្ម​ដោយ​គំនុំ ឬក៏​ការចាប់រំលោភ​សេពសន្ថវៈ​ហើយ​សម្លាប់ចោល​នោះឡើយ  ព្រោះ​សមត្ថកិច្ច​មិនបាន​បញ្ជាក់​អោយដឹង​ច្បាស់​ពី​ការស្លាប់​របស់​ជនរងគ្រោះ​ទេ​។​
​    ​
ស្ត្រី​រងគ្រោះ​មិន​ត្រូវបាន​សមត្ថកិច្ច​ស្គាល់​អត្តសញ្ញាណ​ទេ ដោយ​សមត្ថកិច្ច​អះអាង ថា​ជនរងគ្រោះ​ត្រូវបាន​គេ​សម្លាប់​មុន​យ៉ាងតិច ចំនួន​៣​ថ្ងៃ​ព្រោះថា​សាកសព​មាន​សភាព ហើម ស្ទើរ​មើល​មិន​ស្គាល់​។​
​   
​ដោយសារតែ​ជនរងគ្រោះ​រក​ក្រុមគ្រួសារ​មិនឃើញ សមត្ថកិច្ច​សំរេចយក​សាកសព មក​បូជា​។​ប៉ុន្តែ​ប្រភព​ចុងក្រោយ​ថ្ងៃទី​១៤​នេះ សមត្ថកិច្ច​បានបញ្ជាក់​ថា អ្នកស្លាប់​គេ​មិន ស្គាល់ឈ្មោះ​ទេ ប៉ុន្តែ​ជន​នោះ​ជាម​នុស្ស​មិន​គ្រប់ទឹក ដើរ​មិនមាន​គោលដៅ​៕​បាយ័ន​
​រូបភាពៈ ប្រទះឃើញ​សព​ស្រី​ម្នាក់​ស្លាប់​អាក្រាតកាយ កណ្តាល​វាលស្រែ​ក្នុងស្រុក​អន្លង់វែង ៕​