របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព ហានិភ័យ​ដល់​និ​យោ​ជិ​ក បុគ្គលិក​សហគ្រាស​

បន្ទាយមានជ័យ:
បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​បាន​ផ្សព្វផ្សាយ សម្របសម្រួល​និង​ពន្យល់​ពី​គោល​យោ​បាយ​ផ្នែក​ហានិភ័យ ការងារ ការអប់រំ ស្តីពី​លក្ខ​ខ័​ណ្ឌ​លើ​សុ​វ​តិ្ថ​ភាព​ការងារ របស់​របប​សន្តិសុខ​សង្គម​ដល់​និ​យោគ​ជិ​ក និយោជក ម្ចាស់​និង​បុគ្គលិក​សហគ្រាស គ្រឹះស្ថាន​កាល​រសៀល​ថ្ងៃទី​១៤​ខែមីនា​ឆ្នាំ​២០១៦​។​
     
លោកស្រី​ប៉ុក ណា​ឌី អភិបាលរង​ខេត្តបន្ទាយមានជ័យ​បាន​និយាយ​ឲ្យ​ដឹង​ក្នុង​ពី​ធី​នា​សាលាខេត្ត​ថ្ងៃទី​១៤​មីនា​ថា ​ការផ្តល់សេវា​ព្យាបាល​ផ្នែក​ថែទាំ​សុខភាព​ដល់​និយោជក  និយោជិត សហគ្រិន  កម្មករ បុគ្គលិក គឹ​ជន​ទាំងឡាយណា​ដែល​ស្ថិតនៅក្រោម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ស្តីពី​ការងារ​។​
   
លោក​ម៉េង ហុង នាយករង​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​បាន​ឲ្យ​ដឹងថា​ បេឡា​ជាតិ​ចង់បង្ហាញ​ដល់​សិក្ខាកាម​ឲ្យ​យល់ដឹង​កាន់​ច្បាស់​អំពី​គោលដៅ​របស់​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ដែល​បានធ្វើ​សកម្មភាព​ពង្រឹង ពង្រីក និង អភិវឌ្ឍន៍​ផ្នែក​ហានិភ័យ​ពី​ការងារ​,​លើ​ផ្នែក​ជួយ​ព្យាបាល​ដល់​កម្មករ​ដែលមាន​ឧបសគ្គ​កើតឡើង ,​ការផ្តល់ប្រាក់​បំណាច់​ប្រចាំថ្ងៃ​នៅពេល​សម្រាក់​ព្យាបាល​ជម្ងឺ​ឬ​គ្រោះថ្នាក់​ផ្សេងៗ​ឬ​ក្រៅពី​ហានិភ័យ​ការងារ​និង​មាតុភាព​។​.
   
បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ (​ប ស ស​)​ គឺជា​ស្ថាប័ន​ប្រតិបត្តិ​ករ​តែមួយ​ដែលមាន​សមត្ថកិច្ច​ក្នុងការ​គ្រប់គ្រង និង​ចាត់ចែង​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​។​
   
លោក​ម៉េង ហុង​បានបញ្ជាក់​បន្ថែមទៀតថា បេឡា​ជាតិ​សន្តិសុខ​សង្គម​ដើរតួនាទី​សំខាន់​សម្រាប់​ជួយ​កម្មករ​តាម​រោងចក្រ​កាត់ដេរ បុគ្គ​លឹក​កា​សី​ុ​ណូ ផ្ទះសំណាក់ នៅតាម​កន្លែង​ក្លឹប​កម្សាន្ត ។​នេះ​ជាការ​អនុវត្តន៍​ច្បាប់​ការងារ ផ្នែក​សេវា​ព្យាបាល​ដល់​កម្មករ​ដែល​គ្រោះថ្នាក់​នានា​ឬ​ដោយ​ជម្ងឺ​ផ្សេងៗ​ក្នុង​សហគ្រាស​ការងារ​ត្រូវតែ​ថែទាំ​សុខភាព​ដោយ​ទទួល​ការ​រ៉ាប់រង​៕