ពលក​រាប់សិប​នាក់​ចាញ់បោក​ក្រុមហ៊ុន នាំយកទៅ​ធ្វើការ​នៅ​ប្រទេស​អាហ្វ្រិក​៣​ឆ្នាំ​អត់​បាន​ប្រាក់ខែ​មួយ​រៀល​លើកគ្នា​មកសុំ​អន្តរាគមន៍​ពី​មន្ត្រី​សិទ្ធមនុស្ស

​កំពង់ឆ្នាំង:
ប្រជាពលរដ្ឋ​ចំនួន​២៥​នាក់ មកពី​ស្រុក​ទឹកផុស និង ស្រុក​រលាប្អៀរ នៃ​ខេត្តកំពង់ឆ្នាំង កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែ​មិនា ឆ្នាំ​២០១៦ បាន​លើកគ្នា​មកកាន់​ទីស្នាក់ការ​រប​ស់​សមាគមន៍​ការពារ​សិទ្ធិមនុស្ស​អាដហុក ​ប្រចាំខេត្ត​កំពង់ឆ្នាំង ដើម្បី​ស្នើ​សុំអោយ​មន្ត្រី​សិទ្ធិមនុស្ស​នៅ​ទីនោះ​ជួយ​អន្តរាគមន៍ បន្ទាប់ពី​ពួកគាត់ បានដាក់​ពាក្យបណ្តឹង​ទៅ​តុលាកា​រមាន​រយៈពេល​រាប់​ឆ្នាំ​មកហើយ ​មិនទាន់មាន​ចំណាត់ការ​ទៅលើ​ក្រុមហ៊ុន​ឯកជន​មួយ ដែល​នាំ​ពលករ​ទៅ​បម្រើការ​នៅក្រៅ​ប្រទេស បោកប្រាស់​ពួកគាត់​មិនបាន​ផ្តល់​ប្រាក់ខែ​តាម​កិច្ចសន្យា ។
  
ប្រជាពលរដ្ឋ​ទាំងនោះ​បានអោយដឹងថា ពួកគាត់​បាន​ចាញ់បោក​ក្រុមហ៊ុន​មួយ​ឈ្មោះ ដ្យា​អិន​អូ​សិន​អិន​ធើ​ណេ​សិ​នណល ខូ​អិ​ល​ធី​ឌី  ដែល​បាន​បោកប្រាស់​ពួកគាត់ យកទៅ​ធ្វើជា​ពលករ នៅ​ប្រទេស​អាហ្វ្រិក អស់​រយៈពេល​៣​ឆ្នាំ ដោយ​ក្រុមហ៊ុន​នោះ​មិន​បានផ្តល់​ប្រាក់ខែ អោយ​ពួកគាត់​តាម​ការសន្យា​ឡើយ ។
​    ​
ប្រជាពលរដ្ឋ​ទាំងនោះ​បាន​ប្រាប់​អោយដឹងទៀតថា ពួកគាត់​ត្រូវបាន​មេការ​នៅ​ទីនោះ​វាយ​ធ្វើបាប បង្ខំ​អោយធ្វើ​ការ​លើស​ម៉ោង ហូប​មិន​គ្រប់គ្រាន់​ធ្វើការ​កណ្តាល​សមុទ្រ ទោះជា​ចង់ទៅ​ណា​មក​ណាក៍​ទៅ​មិន​រួច ។ ​ក្នុង​រយៈពេល​បី​ឆ្នាំនេះ ដែល​ពួកគាត់​ទៅធ្វើ​ការ​នៅ​ប្រទេស​អាហ្វ្រិក​តាមរយៈ​ក្រុមហ៊ុន​ខាងលើ មិនដែល​បានទទួល​ប្រាក់​ទាល់តែសោះ សូម្បី​តែមួយ​ដុ​ល្លារ ។​
​    ​
ប្រជាពលរដ្ឋ​ទាំង​នោះបាន​អោយដឹងទៀតថា នៅក្នុង​អំឡុង​ឆ្នាំ​២០១១ ពួកគាត់​ត្រូវគេ​អោយ​ឡើងគោក ហើយក៏​នាំគ្នា​លួច​រត់ចេញ​តែម្តង ។ ពេលមកដល់​ស្រុក​ខ្មែរ ពួកគាត់​បានមក​ដាក់​ពាក្យបណ្តឹង​នៅ​សមាគមន៍​ការពារ​សិទ្ធិមនុស្ស​អាដហុក និង បានដាក់​ពាក្យបណ្តឹង​ទៅ​តុលាកា​ផងដែរ ។ ប៉ុន្តែ​តាំងពី​ពេលនោះ រហូតមកដល់​ថ្ងៃនេះ​មាន​រយៈពេល​រាប់​ឆ្នាំ​មកហើយ​នៅ​ពុំទាន់​ឃើញ​មាន​ចំណាត់ការ​ណាមួយ​ចំពោះ​ក្រុមហ៊ុន​បោកប្រាស់​នោះឡើយ ។​
​   
​ប្រធាន​សមាគមន៍​ការពារ​សិទ្ធិមនុស្ស​អាដហុក​ប្រចាំខេត្ត​កំពង់ឆ្នាំង​ លោក សំ ច័ន្ទ​គារ បានអោយ​ប្រាប់​អោយដឹងថា ចំពោះ​ករណីនេះ មន្ត្រី​អាដហុក​និង​មេធាវី​របស់​អាដហុក និង​ធ្វើលិខិត​ជម្រុញ​ទៅ​សាលា​ឧ​ទ្ធ​រ អោយជួយ​អន្តរាគមន៍​ទៅ​ចៅក្រម​ដែល​កាន់​សំណុំ​រឿងនេះ ព​ន្លឿ​ន​នីតិវិធី​សម្រាប់​ដោះស្រាយ​ដល់​ពលករ​រងគ្រោះ​។ ហើយនឹង​ស្នើសុំ​ទៅ​តុលាការ​បើកផ្លូវ​អនុវត្ត​ដោយ​បង្ខំ ដើម្បី​រឹបអូស​ទ្រព្យសម្បត្តិ​​ និង​យកលុយ​ធានា របស់​ក្រុម​ហ៊ុ​នេះ​យកមក​លក់​បែងចែក​ដ​ល់​ពលករ​ដែល​រងគ្រោះ ព្រោះ​នៅពេលនេះ​ពលករ​ទាំងនេះ​គាត់​ជួប​ការលំបាក ហើយ​ខ្លះ​កំពុងតែ​ឈឺ និង  មាន​ជីវភាព​ទីទ័លក្រ ៕

ពលក​រាប់សិប​នាក់​ចាញ់បោក​ក្រុមហ៊ុន នាំយកទៅ​ធ្វើការ​នៅ​ប្រទេស​អាហ្វ្រិក​៣​ឆ្នាំ​អត់​បាន​ប្រាក់ខែ​មួយ​រៀល​លើកគ្នា​មកសុំ​អន្តរាគមន៍​ពី​មន្ត្រី​សិទ្ធមនុស្ស

ពលក​រាប់សិប​នាក់​ចាញ់បោក​ក្រុមហ៊ុន នាំយកទៅ​ធ្វើការ​នៅ​ប្រទេស​អាហ្វ្រិក​៣​ឆ្នាំ​អត់​បាន​ប្រាក់ខែ​មួយ​រៀល​លើកគ្នា​មកសុំ​អន្តរាគមន៍​ពី​មន្ត្រី​សិទ្ធមនុស្ស