រថយន្ត​ធុន​ធំ​៣​គ្រឿង​ព្រលះ​គ្នា​យ៉ាង​ពេញទំហឹង​បណ្ដាលអោយ​មនុស្ស​ម្នាក់​ស្លាប់​

តាកែវ:

បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​រវៀង​រថយន្ត​ប៉ះ​ជាមួយ​រថយន្ត​ក្នុងទិសដៅ​ច្រាស់​គ្នា ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​២០​នាទី ទៀបភ្លឺ ថ្ងៃទី ១៤ ខែ​មិនា ឆ្នាំ​២០១៦ ស្ថិត​តាម​បន្ដោយ​ផ្លូវជាតិ​លេខ​២ ចន្លោះ​បង្គោល​គ​.​ម​លេខ ២២.២៣ ស្ថិតក្នុង​ភូមិ​ទទឹង ឃុំ​ភ្នំ​ដិ​ន ស្រុក​គិរីវង់ ខេត្តតាកែវ ។

​លោក យ៉ុ​គ សារ៉ាត់​អធិការ​ស្រុក​គិរីវង់​បានអោយដឹងថា រថយន្ត​បង្ករ​ម៉ាក ហ៊ី​ណូ ពាក់​ស្លាក​លេខ ភ្នំពេញ     3A 3138 បើកបរ​ដោយ​ឈ្មោះ សៀង ហួរ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ដើម​ច័ន្ទ ឃុំ​រមេញ ស្រុក​កោះ   អណ្តែត ខេត្តតាកែវ បើកបរ​រថយន្ត​ពី​ទិស​ខាងត្បូង ទៅ​ទិស​ខាងជើង​ក្នុង​ល្បឿន​លឿន រួច​បាន​ព្យាយាម​វ៉ា​រថយន្ត​មួយគ្រឿង​ម៉ាក ហ៊ី​យាន់​ដាយ ពាក់​ស្លាក​លេខ​ភ្នំពេញ 3A 4848 តែ​ខាង​រថយន្ត​ហ៊ី​យាន់​ដាយ​បាន​ស៊ីញ៉ូ​ថា​មាន​ឧបសគ្គ​នៅខាងមុខ តែ​រថយន្ត​បង្ករ​មិន​ស្ដាប់ ក៍​ឡើង​វ៉ា រួច​កៀរ​រថយន្ត​ហ៊ី​យាន់​ដាយ​បណ្ដាលអោយ     រ៉េ​ចង្កូត​ទៅបុក​រថយន្ត​ហ៊ី​យាន់​ដាយ​មួយគ្រឿង​ទៀត​ពណ៌​ស គ្មាន​ស្លាក​លេខ ដែល​គេ​ចត​ស្ងៀម​យ៉ាង​ពេញទំហឹង​បណ្ដាលអោយ​កម្មករ​លើក​ត្រី​ម្នាក់​ឈ្មោះ ពុធ ឡុង ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ឈូក ឃុំ​ត្រឡាច ស្រុក​ទ្រាំង ខេត្តតាកែវ បាន​ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ តែម្ដង ក្រោយពេល​កើតហេតុ​អ្នកបើកបរ​រថយន្ត​ម៉ាក​ហ៊ី​យាន់​ដាយ​ទាំង​២​គ្រឿង​បាន​រត់​គេចខ្លួនបាត់ ។ បច្ចុប្បន្ន​រថយន្ត ទាំង​3​គ្រឿង​ត្រូវបាន​សមត្ថកិច្ច​នាំយក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​និង កសាង​សំណុំរឿង​តាម​និតិ​វិធី រីឯ សាកសព​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕