ជនជាតិវៀតណាម​ជាង១០០នាក់ ​ត្រូវសមត្ថកិច្ចឃាត់ខ្លួន​នៅខណ្ឌច្បារអំពៅ

រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​មក​ថា នៅ​រសៀល​ថ្ងៃ​ទី​១៥ មីនា ២០១៦ ជនជាតិ​វៀតណាម​ជាង​១០០​នាក់ កំពុង​បម្រើ​ការងារ​នៅ​ការដ្ឋាន​សំណង់​ធនាគារ​មួយ​កន្លែង​ស្ថិត​នៅ​ក្នុង​សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ បាន​ត្រូវ​កងកម្លាំង​ប៉ូលិស​អន្តោប្រវេសន៍​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី​និង​មានការ​ចូលរួម​ពី​តំណាង​អយ្យការ ឃាត់ខ្លួន​និង​បញ្ជូន​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដើម្បី​សួរនាំ​ពិនិត្យ​ឯកសារ​ចូល​មក​ស្នាក់​នៅ​ស្របច្បាប់ ៕