មុន្នី ពិសី ចង់បាន​អ្នក​នៅក្បែរ មើលថែ និង​ស្អំ​បេះដូង​

មុន្នី ពិសី ចង់បាន​អ្នក​នៅក្បែរ មើលថែ និង​ស្អំ​បេះដូង​

មុន្នី ពិសី ចង់បាន​អ្នក​នៅក្បែរ មើលថែ និង​ស្អំ​បេះដូង​

​រាជធានី​ភ្នំពេញ : តារា​សម្ដែង​ស្រករ​ក្រោយ​ទើប​លេច​ឈ្មោះ​ល្បីល្បាញ​ក្នុង​រង្វង់​សិល្បៈ កញ្ញា មុន្នី ពិសី ថ្មីៗ​នេះ បានធ្វើ​ឲ្យ​ទស្សនិកជន និង​អ្នក​និយម​លេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ពិសេស​បុរសៗ​តែម្តង ខណៈដែល​នៅ​សុខៗ​ស្រាប់តែ​តារា​ស្រី​កញ្ញា មុន្នី ពិសី បង្ហាញ​ប្រាប់​តម្រុយ​ជា​សាធារណៈ​ថា ខ្លួន​ចង់បាន​គូស្នេហ៍​ដែល​ចេះ​យល់ចិត្ត​ម្នាក់ ទាំង​ដែល​គេ​ដឹង​គ្រប់គ្នា​មក ហើយ​រឿង​នាង​ធ្លាប់មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​បុរស​ម្នាក់​ជា​មន្ត្រីនគរបាល​នោះ​។​

 

​តាម​ការកត់សម្គាល់​មួយរយៈ​ចុងក្រោយ​នេះ​តារា​សម្តែង​នាង មុន្នី ពិសី​ហាក់​ឡើង​កូដ​ខ្លាំង​នៅក្នុង​ពិភព​សិល្បៈ ហើយ​ថ្មីៗ​នេះ​នាង​ក៏មាន​ឱកាស​ទទួលបាន​តំណែង​ជា​តួឯក​ជា​លើកដំបូង​ផងដែរ ក្នុង​ខ្សែភាពយន្ត​រឿង​ភាគ​របស់​ខ្មែរ​។ ម្យ៉ាងទៀត​អ្វីដែល​គេ​ចាប់អារម្មណ៍​ខ្លាំង​បំផុត​នោះ គឺ​នៅត្រង់​តារា​ស្រី​ដែល​ត្រូវជា​ប្អូនស្រី​នាង មុន្នី រក្សា គឺ​កញ្ញា មុន្នី ពិសី មាន​រូប​សម្រស់​ស្រស់​សោភា គូ​ឲ្យ​ចាប់អារម្មណ៍​ស្រឡាញ់​ចង់បាន​ធ្វើជា​ម្ចាស់​បេះដូង​ពី​សំណាក់​ក្រុម​កន្លង​បុរស​អ្នកមាន​សម្បូរ​ទ្រព្យសម្បត្តិ​ស្តុកស្តុ​ម​។​

មុន្នី ពិសី ចង់បាន​អ្នក​នៅក្បែរ មើលថែ និង​ស្អំ​បេះដូង​

​ពេលនេះ​តារា​សម្តែង កញ្ញា មុន្នី ពិសី បានធ្វើ​ឲ្យ​ទស្សនិកជន​គ្រប់គ្នា​មានការ​ងឿងឆ្ងល់ ខណៈដែល​សុខៗ​ស្រាប់តែ​នាង​សរសេរ​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ផ្ទាល់ខ្លួន​បែបនេះ​ថា ៖ “​ទៅណា​ក៏​ម្នាក់ឯង​ដល់ពេល​ឈឺ​ក៏​មកចាក់​ថ្នាំ​ម្នាក់ឯង​ជីវិត​ខ្ញុំ​អើយ ពេលណា​មាន​មនុស្ស​ម្នាក់​មើលថែ​ដូច​គេ​ទៅ​….”​។ តាម​អត្ថន័យ​ខ្លឹមសារ​នេះ ធ្វើ​ឲ្យ​មានការ​លើក​ចោទ​ជា​សំនួ​រថា តើ​នាង​មាន​បញ្ហា​ប្រះ​ឆា​ស្នេហ៍​ជាមួយ​អតីត​សង្សារ​ចាស់​ហើយ​មែន​ទេ ទើប​ហ៊ាន​និយាយ​ដូច្នេះ ?​។​

មុន្នី ពិសី ចង់បាន​អ្នក​នៅក្បែរ មើលថែ និង​ស្អំ​បេះដូង​

​គេ​ធ្លាប់​ចាំបាន​ថា តារា​សម្តែង​ស្រី​ខ្ពស់ស្រឡះ​រាង​តូច​ច្រឡឹង កំពុង​ក្តាប់បាន​ឱកាស​សម្តែង​ច្រើន​គួរសម​កញ្ញា មុន្នី ពិសី កន្លងមកនេះ បានប្រកាស​បើកចំហ​ប្រាប់​ទស្សនិកជន​ជា​សាធារណៈ​ពាក់ព័ន្ធ​សម្ព័ន្ធភាព​ស្នេហា រវាង​នាង​ជាមួយ​បុរស​ម្នាក់​ជា​មន្ត្រី​មាន​វ័យ​ស្របាល​គ្នា​។ មិនតែប៉ុណ្ណោះ​នាង​ក៏​ធ្លាប់​បង្ហាញមុខ​គូស្នេហ៍​បុរស​ម្នាក់​នោះ នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ឲ្យ​មហាជន បានឃើញ​ទៀតផង​ប៉ុន្តែ​រហូតមកទល់​ពេលនេះ​ស្រាប់តែ មុន្នី ពិសី បង្ហាញ​ពី​អារម្មណ៍​រស់នៅ​ឯកា​ម្នាក់ឯង​ទៅវិញ ធ្វើ​ឲ្យ​មានការ​សន្និដ្ឋានថា ប្រហែលជា​ទំនាក់ទំនង​ស្នេហ៍​របស់​នាង​បាន​ដើរ​ដល់​ផ្លូវ​បញ្ចប់​ហើយ​មើលទៅ ទើប​នាង​ហ៊ាន​និយាយ​បែបនេះ​៕

មុន្នី ពិសី ចង់បាន​អ្នក​នៅក្បែរ មើលថែ និង​ស្អំ​បេះដូង​ មុន្នី ពិសី ចង់បាន​អ្នក​នៅក្បែរ មើលថែ និង​ស្អំ​បេះដូង​

មុន្នី ពិសី ចង់បាន​អ្នក​នៅក្បែរ មើលថែ និង​ស្អំ​បេះដូង​