យាន​​ ExoMars ចេញ​ពី​ផែនដី ទៅ​​ស្វែងរក​ជីវិត​នៅ​ភព​ព្រះ​អង្គារ

យាន​ ExoMars Trace Gas Orbiter (TGO) ត្រូវ​បាន​បាញ់​ចេញ​ពី​ផែនដី​កាល​ពី​ម្សិលមិញ​នេះ តាម​រយៈ​កាំជ្រួច Proton ដើម្បី​ចាប់​ផ្ដើម​​បេសកកម្ម​រយៈ​ពេល​៧ខែ ​តាមដាន​ជីវិត​លើ​ភព​ព្រះ​អង្គារ។

 

យាន​​ ExoMars ចេញ​ពី​ផែនដី ទៅ​​ស្វែងរក​ជីវិត​នៅ​ភព​ព្រះ​អង្គារ

 

កាំជ្រួច​ត្រូវ​បាន​បាញ់​ឡើង​យ៉ាង​ជោគជ័យ​ពី​ស្ថានីយ៍​ Baikonur Cosmodrome ក្នុង​ប្រទេស​កាហ្សាក់ស្ថាន​នេះ នឹង​ត្រូវ​ធ្វើ​ដំណើរ​៣០០លាន​ម៉ាយ (៤៨៣លាន​គីឡូម៉ែត្រ) ហើយ​រំពឹង​ថា​នឹង​ដល់​នៅ​ថ្ងៃ​ទី​១៩ ខែ​មីនា​ខាង​មុខ។

 

យាន​នេះ​នឹង​វិភាគ​លើ​បរិយាកាស​លើ​ភព​អង្គារ ដើម្បី​ស្វែងរក​ឧស្ម័ន​ដែល​មាន​កម្រិត​ទាប ដូច​ជា​មេតាន​ជា​ដើម ហើយ​អ្នកវិទ្យាសាស្រ្ដ​ជឿជាក់​ថា​វា​អាច​នឹង​រក​ឃើញ​ភស្ដុតាង​​នៃ​ជីវិត​មនុស្ស​​ភព​ក្រៅ។

 

គួរ​បញ្ជាក់​ផង​ដែរ​ថា ExoMars ជា​យាន​អវកាស​ដ៏​ធ្ងន់​ជាង​គេ​បំផុត​ដែល​បញ្ជូន​ទៅ​ភព​អង្គារ ដែល​មាន​ទម្ងន់​​ដល់​ទៅ​៧០០តោន។ វា​ជា​​ដំណាក់​កាល​ដំបូង​នៃ​បេសកកម្ម​ស្វែងរក​ជីវិត​ក្រៅ​ភព ដែល​សហការ​គ្នា​ធ្វើ​ឡើង​រវាង​អឺរ៉ុប និង​រុស្សី និង​ចំណាយ​ប្រាក់​អស់​ ១,២ប៊ីលាន​អឺរ៉ូ (១,៣៣ប៊ីលាន​ដុល្លារ)៕

 

យាន​​ ExoMars ចេញ​ពី​ផែនដី ទៅ​​ស្វែងរក​ជីវិត​នៅ​ភព​ព្រះ​អង្គារ

 

យាន​​ ExoMars ចេញ​ពី​ផែនដី ទៅ​​ស្វែងរក​ជីវិត​នៅ​ភព​ព្រះ​អង្គារ

 

យាន​​ ExoMars ចេញ​ពី​ផែនដី ទៅ​​ស្វែងរក​ជីវិត​នៅ​ភព​ព្រះ​អង្គារ

 

យាន​​ ExoMars ចេញ​ពី​ផែនដី ទៅ​​ស្វែងរក​ជីវិត​នៅ​ភព​ព្រះ​អង្គារ

ភព​ព្រះ​អង្គារ

 

ចុចអាន៖ អ្នក​រស់​នៅ​អវកាស​ ​អាច​លូត​កម្ពស់​លឿន​ជាង​អ្នក​រស់​នៅ​ផែន​ដី​

 
ប្រភព៖ dailymail
​​