សម្រួច​ជំនាញ Photoshop ជាមួយ​សៀវភៅ​ណែនាំ​ជា​ភាសា​ខ្មែរ​អនឡាញ

រាល់​ថ្ងៃ​មាន​វីដេអូ​ជា​ច្រើន​រាប់​មិន​អស់​លើ YouTube ដែល​បង្រៀន​ពី​របៀប​ប្រើ​ប្រាស់​កម្មវិធី Photoshop តែ​ទន្ទឹម​នឹង​នោះ​សៀវភៅ​នៅ​តែ​ជា​គ្រូ​ដ៏​ល្អ​មួយ​មិន​អាច​ខ្វះ​បាន​សម្រាប់​អ្នក​ដែល​ត្រេកត្រអាល​ចង់​ចេះ Photoshop ច្បាស់ ព្រោះ​ពេល​ខ្លះ​វីដេអូ​មួយ​ចំនួន​លើ YouTube ពុំ​បាន​ណែនាំ​ស៊ី​ជម្រៅ​ហើយ​ភាគ​ច្រើន​សុទ្ធ​តែ​ជា​វីដេអូ​ជា​ភាសា​អង់គ្លេស​ទៀត ដែល​ពិបាក​សម្រាប់​ប្រិយមិត្ត​មិន​សូវ​ពូកែ​ភាសា​បរទេស​នេះ។

 

បើ​អ្នក​ពិត​ជា​ចង់​ចេះ Photoshop ច្បាស់​និង​លឿន សៀវភៅណែនាំ​​ជា​ភាសា​ខ្មែរ​ខាង​ក្រោម​ដែល​ចង​​ក្រង​ដោយ​អ្នក​ជំនាញ IT ក្នុង​ស្រុក​ ​នឹង​ជួយ​ត្រួសត្រាយ​ផ្លូវ​ដល់​ប្រិយមិត្ត​ឱ្យ​ទទួល​បាន​ផ្លែផ្កា​ឆាប់​រហ័ស​មិន​ខាន៖

 

*សៀវភៅ Adobe Photoshop CS5 ជា​ភាសា​ខ្មែរ (ចុច​​ត្រង់​នេះ)

 

សម្រួច​ជំនាញ Photoshop ជាមួយ​សៀវភៅ​ណែនាំ​ជា​ភាសា​ខ្មែរ​អនឡាញ

 

៙ ព័ត៌មាន​អំពី​សៀវភៅ៖
– ឈ្មោះ​សៀវភៅ : Adobe Photoshop CS5 ជា​ភាសា​ខ្មែរ
– ចេញ​ផ្សាយ : វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកវិទ្យា
– ចំនួន​ទំព័រ : ២៤១ ទំព័រ
– ទំហំ​ឯកសារ : 85 MB
– ​រៀបរៀង​ដោយ៖ លោក Hin Puthea

 

៙ មាតិកា​សំខាន់ៗ៖
– ការ​រៀបចំ​ទុកដាក់ និង​កែ​លម្អ​រូបភាព​ដោយ​កម្មវិធី Picasa
– ការ​ប្រើប្រាស់​ម៉ាស៊ីន​ថត​វីដេអូ​ឌីជីថល
– ការ​រៀបចំ​ខ្សែ​វីដេអូ​ដោយ​កម្មវិធី Picture Motion Browser

 

អាន៖ គ្រាន់​តែ​ចេះ​ប្រើ​ Photoshop ​ក្មេង​ស្រី​កេនយ៉ា​ម្នាក់​ ​អាច​ដើរ​កម្សាន្ត​ពេញ​ប្រទេស​ចិន​

 

អត្ថបទ៖ ប៉ែត ផាន់និត