ស្រមោច​យន្ត​ ​អាច​អូស​រថយន្ត​ទម្ងន់​​រាប់​​តោន​

ជា​ទូទៅ​ការ​បង្កើត​គ្រឿង​យន្ត​នានា​អ្នក​វិទ្យាសាស្ត្រ​តែង​យក​គំរូ​តាម​​រូប​រាង​របស់​សត្វ​។​ ​ដោយ​មិន​ខុស​ពី​រាល់​ដង​មាន​អ្នក​វិទ្យាសាស្ត្រ​មួយ​ក្រុម​បាន​បង្កើត​នូវ​ស្រមោច​យន្ត​ដែល​មាន​សមត្ថភាព​អាច​អូស​រថយន្ត​ដែល​មាន​ទម្ងន់​រាប់​​តោន​បាន​ដោយ​ជោគ​ជ័យ​។​
 
ស្រមោច​យន្ត​ ​អាច​អូស​រថយន្ត​ទម្ងន់​​រាប់​​តោន​
 
គេ​បង្កើត​ពួក​វា​ចំនួន​ ​៦គ្រឿង​ដែល​រួម​បញ្ចូល​គ្នា​ទាំង​អស់​ ​​មាន​ទម្ងន់​តែ​ជាង​ ​៩០ក្រាម​តែ​ប៉ុណ្ណោះ​។​ ​តែ​ទោះ​ជា​មាន​រូប​រាង​តូច​យ៉ាង​ណា​ ​ស្រមោច​យន្ត​ទាំង​នោះ​អាច​មាន​​សមត្ថភាព​អូស​រថយន្ត​​ដែល​មាន​ទម្ងន់​ប្រមាណ​ ​២តោន​ ​បាន​ដោយ​គ្មាន​បញ្ហា​។​
 
ស្រមោច​យន្ត​ ​អាច​អូស​រថយន្ត​ទម្ងន់​​រាប់​​តោន​
 
ខាង​ក្រុម​អ្នក​បង្កើត​ស្រមោច​យន្ត​ទាំង​នេះ​បាន​លើក​ឡើង​ថា​ ​ស្រមោច​យន្ត​អាច​ធន់​នឹង​កម្រិត​សង្កត់​ស្មើ​នឹង​ ​១០០ដង​នៃ​ទម្ងន់​ខ្លួន​របស់​ពួក​វា ហើយ​នៅ​ពេល​ផ្ដុំ​គ្នា​ទាំង​ ​៦នោះ​ ​គឺ​ពួក​វា​អាច​អូស​របស់​ ​ដែល​មាន​ទម្ងន់​លើស​ពី​ខ្លួន​ពួក​វា​ដល់​ទៅ​ ​២០០០​ដង​ផង​ដែរ​៕
 

 
អាន​បន្ត​ ៖ ​កន្លាត​យន្ត​ ​ជា​ឧបករណ៍​ជួយ​សង្គ្រោះ​មនុស្ស​នា​ពេល​ខាង​មុខ​
 
ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
ប្រភព​ ​៖​ dailymail