លេងហ្វេសប៊ុក​សុខៗ​លោត​ផ្ទាំង​​ Session Expired អាច​សាក​ដោះ​ស្រាយ​តាម​វិធី​នេះ

រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​សង្កេត​ឃើញ​ថា​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​ Facebook មួយ​ចំនួន​បាន​ជួប​ប្រទះ​បញ្ហា​ដ៏​ក្រពុល​មុខ​មួយ​គឺ​តែង​តែ​លោត​ផ្ទាំង​​ “Session Expired” ដែល​ទាម​ទារ​ឲ្យ​ធ្វើ​ការ​ Login ចូល​សារ​ជា​ថ្មី។ ដូច​នេះ​​ Sabay សូម​លើក​យក​វិធី​មួយ​ចំនួន​មក​បង្ហាញ​ដោយ​សង្ឃឹម​ថា​នឹង​អាច​ដោះស្រាយ​​បញ្ហា​នេះ​បាន។

 

លេងហ្វេសប៊ុក​សុខៗ​លោត​ផ្ទាំង​​ Session Expired អាច​សាក​ដោះ​ស្រាយ​តាម​វិធី​នេះ

 

*សម្រាប់​ប្រព័ន្ធ​ iOS

 

​ដំណោះ​ស្រាយ​ទី​១៖

 

@Login ចូល​គណនី​អ្នក​តាម​កុំព្យូទ័រ​

 

@Deactivate គណនី​ដោយ​ចូល​ទៅ​កាន់​ Setting → Security → Deactivate Your Account រួច​ចុច​ Deactivate your account

 

លេងហ្វេសប៊ុក​សុខៗ​លោត​ផ្ទាំង​​ Session Expired អាច​សាក​ដោះ​ស្រាយ​តាម​វិធី​នេះ

 
@ជា​បន្ត​លុប​កម្មវិធី​ហ្វេសប៊ុក​ដែល​ដំឡើង​លើ​ទូរសព្ទ​ រួច​ដំឡើង​សាជា​ថ្មី (សម្អាត​ Cookies, History ឬ Caches នៅ​ក្នុង​កម្មវិធី​ Safari ជា​មុន​សិន​មុន​ដំឡើង​កម្មវិធី​)

 

លេងហ្វេសប៊ុក​សុខៗ​លោត​ផ្ទាំង​​ Session Expired អាច​សាក​ដោះ​ស្រាយ​តាម​វិធី​នេះ

 

@ត្រឡប់​ទៅ​កាន់​កុំព្យូទ័រ​ដោយ​ធ្វើ​ការ​ Reactivate គណនី​របស់​អ្នក​ឡើង​វិញ​តាម​ការ​វាយ​បញ្ចូល​ Email និង​ Password

 

លេងហ្វេសប៊ុក​សុខៗ​លោត​ផ្ទាំង​​ Session Expired អាច​សាក​ដោះ​ស្រាយ​តាម​វិធី​នេះ

 

@ជា​ចុង​ក្រោយ​ Login ចូល​គណនី​ហ្វេសប៊ុក​នៅ​លើ​ទូរសព្ទ​ដូច​ធម្មតា​បន្ទាប់​ពី​ដំឡើង​រួច​នោះ​អ្វី​ៗ​អាច​នឹង​ប្រក្រតី​ឡើង​វិញ​មិន​ខាន​​

 
ដំណោះ​ស្រាយ​ទី​២៖​

 

@នៅ​លើ​ផ្ទាំង​​ “Facebook Login Screen” នៃ​កម្មវិធី​ហ្វេសប៊ុក​លើ​ទូរសព្ទ​​ ចុច​យក​ពាក្យ​ថា​ “Sign Up for Facebook”

 

លេងហ្វេសប៊ុក​សុខៗ​លោត​ផ្ទាំង​​ Session Expired អាច​សាក​ដោះ​ស្រាយ​តាម​វិធី​នេះ

 

@នៅ​លើ​ផ្ទាំង​ “Join Facebook” ចុច​យក​ពាក្យ​ថា​ “Get Started”

 

លេងហ្វេសប៊ុក​សុខៗ​លោត​ផ្ទាំង​​ Session Expired អាច​សាក​ដោះ​ស្រាយ​តាម​វិធី​នេះ

 

@នៅ​ផ្ទាំង​បន្ទាប់​មួយ​ទៀត​ចុច​យក​ពាក្យ​ថា​ “Use your email address” រួច​បញ្ចូល​អាសយដ្ឋាន​អ៊ីម៉ែល​​ដែល​អ្នក​ប្រើ​ដើម្បី​ Login ចូល​គណនី​ហ្វេសប៊ុក​រាល់​ដង បន្ទាប់​មក​ចុច​ “Continue”

 

លេងហ្វេសប៊ុក​សុខៗ​លោត​ផ្ទាំង​​ Session Expired អាច​សាក​ដោះ​ស្រាយ​តាម​វិធី​នេះ

 

@ជា​បន្ត​បញ្ចូល​ឈ្មោះ​នៃ​​គណនី​របស់​អ្នក​ និង​លេខ​សម្ងាត់​ដូច​គ្នា​ទៅ​នឹង​អ្វី​ដែល​ប្រើ​រាល់​ដង​ ហើយ​ជា​បន្ត​បញ្ចូល​​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​

 

លេងហ្វេសប៊ុក​សុខៗ​លោត​ផ្ទាំង​​ Session Expired អាច​សាក​ដោះ​ស្រាយ​តាម​វិធី​នេះ

 

@ប្រសិន​មិន​មាន​បញ្ហា​អ្វី​វា​នឹង​លោត​ផ្ទាំង​មក​បង្ហាញ​ថា​គណនី​កំពុង​តែ​បង្កើត​ បន្ទាប់​មក​វា​នឹង​ Login ចូល​ទៅ​គណនី​ចាស់​របស់​អ្នក​វិញ​

 

*​​​​សម្រាប់​ប្រព័ន្ធ​ Android វិញ​អ្នក​អាច​​សាក​ល្បង​ធ្វើ​ការ​លុប​កម្មវិធី​ហ្វេសប៊ុក​ បូក​រួម​ទាំង​កម្មវីធី​ Messenger (ប្រសិន​បើ​មាន​បញ្ហា​ដូច​គ្នា) នៅ​លើ​ទូរសព្ទ​​រួច​ដំឡើង​​ជា​ថ្មី​ម្ដង​ទៀត​ នោះ​នឹង​អាច​ដោះ​ស្រាយ​បញ្ហា​បាន​ជា​មិន​ខាន​ឡើយ។

 

បញ្ជាក់​ថា​វិធី​ដោះស្រាយ​​ទាំង​បី​ខាង​លើ​​នេះ​​ដក​ស្រង់​ចេញ​ពី​ Help Center របស់​ហ្វេសប៊ុក​ ដែល​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​អនុវត្តន៍​តាម​ឃើញ​ថា​មាន​ប្រសិទ្ធភាព៕

 

ចុច​អាន៖ ចង់​ប្តូរ​ប៊ូតុង Like ថ្មី​លើ Facebook ទៅ​ជា​រូប Troll សាក​តាម​វិធី​នេះ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ Facebook​​​​​​​​