ធ្វើ​អោយ Control Center កាន់​តែ​ប្លែក ជាមួយ​នឹង Tweak ទើប​នឹង​ចេញ​ថ្មីនេះ!

Cream គឺជា Tweak មួយ ដែលទើបនឹង ចេញថ្មីៗនេះទេ ដោយ​វា មាន​មុខ​ងារ ធ្វើ​អោយ​ផ្ទាំង Control Center នៅ​លើ iPhone របស់​យើង អាច​ប្រែ​ពណ៌​បាន ស្រដៀង​ដូច​ទៅ​នឹង ផ្ទៃអ៊ិន​ធើ​ហ្វេស នៅ​ក្នុង Apple Watch ដែរ។

ធ្វើ​អោយ Control Center កាន់​តែ​ប្លែក ជាមួយ​នឹង Tweak ទើប​នឹង​ចេញ​ថ្មីនេះ!

ចំពោះ Tweak នេះ​ដែរ អ្នក​មិន​ចាំ​បាច់ ត្រូវធ្វើការបន្ថែម Source អ្វីឡើយ ដោយគ្រាន់តែចូលទៅកាន់ Cydia រួចធ្វើការ Search រក Tweak ដែលមានឈ្មោះថា Cream រួចធ្វើការតម្លើង គឺរួចជាស្រេចតែ​ម្តង។ ដូចនេះ ដើម្បីអោយកាន់តែច្បាស់នោះ សូមតាមដាន ជាមួយខេមបូ ទាំងអស់គ្នា!

វិធីសាស្រ្ត

  • ចូលទៅកាន់ Cydia
  • ចុច Search
  • វាយពាក្យ “Cream” និងធ្វើការតម្លើង គឺរួចជាស្រេចហើយ
  • សម្រាប់ការកែកុន ពណ៌នៃប៊ូតុង Control Center សូមចូលទៅកាន់ Settings > Cream

*** SAMSUNG: ប្រញាប់ឡើង!!!! ទិញ SAMSUNG GALAXY A 2016 ម៉ូដែល ណា​មួយ​ក៏​បាន អ្នក​នឹង​ទទួល​បាន​ការ​ថែម​ជូន កាត​មេម៉ូរី (Memory Card) ទំហំ 32 GB មួយ​ភ្លាមៗ ។ ការ​ថែម​ជូន​នេះ ចាប់​ពី​ថ្ងៃទី 01-31 មីនា 2016 ។ Samsung Galaxy A 2016 កាន់តែកាលីប កាន់តែខ្លាំង!

បញ្ជាក់៖ ត្រូវអនុវត្ត ទៅតាមការណែនាំ ខាងលើនេះ ហើយប្រសិនបើមាន បញ្ហាកើតឡើងជាយ​ថាហេតុ​នោះ សូមទទួលខុសត្រូវ ដោយខ្លួនឯង!

ដើម្បីអោយកាន់តែច្បាស់ ពីរបៀបប្រើប្រាស់ សូមទស្សនាវីដេអូ ខាងក្រោមនេះ៖

Tweak Cream នេះ មើលទៅ ហាក់ដូចជា មិនបានផ្តល់ប្រយោជន៍ អីទេ តែបើសិនជា អ្នកបានតម្លើង​ហើយ នឹងប្លែកអារម្មណ៍ តែម្តង ព្រមទាំងធ្វើអោយ កាន់តែទាក់ទាញ ផងដែរ។ ចុះសម្រាប់អ្នកទាំងអស់​គ្នាវិញ តើយល់យ៉ាងណាដែរ ចំពោះ Tweak មួយនេះ?

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

ធ្វើ​អោយ Control Center កាន់​តែ​ប្លែក ជាមួយ​នឹង Tweak ទើប​នឹង​ចេញ​ថ្មីនេះ!

  • ដោយ: Mai
  • 4:53 PM, 15 March
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ