ប្រទេស ៧ ល្អ​បំផុត​នៅ​លើ​ពិភពលោក​សម្រាប់​ការ​ចាប់​ផ្តើម​បង្កើត​អាជីវកម្ម​ថ្មីថ្មោង

១) ប្រទេស ម៉ាឡេស៊ី ៖ គឺ​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិភពលោក​ដ៏​ធំ​ នៃ​ពល​រដ្ឋ​ឥស្លាម។ ភាគ​ច្រើន​នៃ​ហិរញ្ញវត្ថុ​ពលរដ្ឋ​ឥស្លាម បាន​បោះ​ទន់​នៅ​ម៉ាឡេស៊ី ដែល​បាន​បន្ត​ទាក់​ទាញ​ដល់​វិនិយោគិន​បរទេស មក​វិនិយោគ​ទាំង​ក្រុមហ៊ុន​បង្កើត​ថ្មី និង ក្រុមហ៊ុន​មាន​ស្រាប់​ក្នុង​ស្រុក ដោយ​នេះ​ជា​សញ្ញា​វិជ្ជមាន​មួយ​សម្រាប់​សហគ្រិន។

 

២) ប្រទេស អៀរឡង់ ៖ ក្រោយ​ពី​មាន​សន្ទុះ​សេដ្ឋកិច្ច​ងើប​ឡើង​វិញ​បន្ទាប់​ពី​វិបត្តិ​សេដ្ឋកិច្ច​សកល​កាល​ពី​ឆ្នាំ ២០០៨ អៀរឡង់​ មាន​ការ​ប្រែប្រួល​គួរ​ឲ្យ​កត់​សម្គាល់​ដោយ​ក្នុង​នោះ​គេ​ឃើញ​ថា តម្លៃ​បង់​ពន្ធ​គឺ​មាន​អត្រា​ទាប​បើ​ធៀប​ជា​មួយ​នឹង​បណ្តា​ប្រទេស​អឺរ៉ុប​ផ្សេង​ទៀត។

 

៣) ប្រទេស អេស្តូនី ៖ ប្រទេស​ដ៏​តូច​ក្នុង​តំបន់ បាល់ទិក មួយ​នេះ​ បាន​តស៊ូ​ប្រកួត​ប្រជែង​ជា​មួយ​ប្រទេស​ជិត​ខាង​យ៉ាង​ខ្លាំង​ ដើម្បី​ទាក់ទាញ​វិនិយោគិន​បរទេស​។ ប្រទេស ដែល​ប្រើប្រាស់​ភាសា​អង់គ្លេស​ដ៏​ច្រើន និង មាន​សេដ្ឋកិច្ច​ក្នុង​កម្រិត​មួយ​ខ្ពស់ បាន​បង្ក​ភាព​ងាយ​ស្រួល​មួយ​កម្រិត​ទៀត​សម្រាប់​ការ​ចាប់​ផ្តើម​អាជីវកម្ម ជា​ពិសេស ប្រទេស​នេះ​ស្ថិត​ក្នុង​ខ្សែ​ផ្លូវ​សំខាន់​នៃ​ការ​តភ្ជាប់​គ្នា​នៃ​ជំនួញ​រវាង​ប្រទេស​ធំៗ។

 

៤) ប្រទេស អាល្លឺម៉ង់ ៖ អាល្លឺម៉ង់ គឺ​ជា​ប្រទេស សមាជិក​សភាព​អឺរ៉ុប ដែល​មាន​សេដ្ឋកិច្ច​ធំ​ជាង​គេ​ក្នុង​តំបន់ ដែល​មាន​ឧស្សាហកម្ម​ស្នូល​សំខាន់ៗ​របស់​ប្រទេស​ជា​ច្រើន ហើយ​អាល្លឺម៉ង់​គឺ​ជា​ប្រទេស​មួយ​ដែល​មិន​សូវ​ទទួល​រង​ផល​ប៉ះពាល់​សេដ្ឋកិច្ច​ខ្លាំង​នោះ​ឡើយ​នៅ​អឺរ៉ុប។

 

៥) ចក្រភព​អង់គ្លេស ៖ ចក្រភព​អង់គ្លេស​ជា​ប្រទេស​មួយ​ដែល​ផ្តល់​ផល​ល្អ​បំផុត​ក្នុង​ការ​វិនិយោគ ហិរញ្ញវត្ថុ ធនាគារ ដោយ​សារ​តែ​អត្រា​ការ​ប្រាក់​ទាប​នឹង​មាន​កម្រិត​ស្តង់ដារ​ពល​រដ្ឋ​រស់​នៅ​ខ្ពស់។

 

៦) ប្រទេស អូស្ត្រាលី ៖ ទីក្រុង Melbourne និង ទីក្រុង Sydney គឺ​ជា​កន្លែង​ល្អ​បំផុត​សម្រាប់​ក្រុមហ៊ុន​បង្កើត​ថ្មី​នៅ​អូស្ត្រាលី ព្រោះ​ដោយ​សារ​ទីក្រុង​មាន​បណ្តាញ​ទំនាក់​ទំនង​ខ្លាំង និង ជា​ក្រុង​ធំ​ដែល​ត្រូវ​គ្រប់​រាល់​អាជីវកម្ម​ទាំង​អស់។

 

៧) កោះ​តៃវ៉ាន់ ៖ ទោះ​បី​តៃវ៉ាន់​ជា​ដែន​ដី​តូច​មួយ​ពិត​មែន​ តែ​វា​កន្លែង​ល្អ​បំផុត​សម្រាប់​ការ​ធ្វើ​អាជីវកម្ម ទោះ​បី​ជា​តៃវ៉ាន់​តូច​តែ​អត្រា​ពល​រដ្ឋ​រស់​នៅ​មាន​កម្រិត​ជីវភាព​ខ្ពស់ រួម​ទាំង​តម្លៃ​ទំនិញ​សព្វ​គ្រប់​ក៏​មាន​តម្លៃ​ថ្លៃ​ប្រហែល​នឹង​ក្រុង​ហុងកុង ឬ សិង្ហបុរី។

Author: ​ប្រែ​សម្រួល​៖ ជី លី​ស៊ុន Source: http://inc-asean.com/