អាហារ ៤ មុខ ការពារ​ជំងឺ​លើស​សម្ពាធ​ឈាម​

6 Videos


​អង្គការ​សុខភាព​ពិភពលោក (WHO) ចាប់អារម្មណ៍​យ៉ាងខ្លាំង​ចំពោះ​ការទប់ស្កាត់​ជំងឺ​លើស​សម្ពាធ​ឈាម ព្រោះ​យោងតាម​របាយការណ៍​ឆ្នាំ ២០០៨ បាន​បញ្ជាក់ថា​អត្រា​អ្នក​កើត​ជំងឺ​កាន់តែ​កើនឡើង ជាពិសេស​សូម្បីតែ​អាយុ​ទើបតែ២៥ ឆ្នាំ​ក៏​ចាប់ផ្តើម​មាន​រោគសញ្ញា​ដំបូងរបស់​ជំងឺ​លើស​សម្ពាធ​ឈាម​ទៅហើយ។ដូច្នេះ​វិធានការ​ការពារ​ត្រូវ​ចាប់ផ្តើម​កែប្រែ​របៀប​រស់នៅ​ដោយ​ការបង្កើន​ការហាត់​ប្រាណ​ និង​ជ្រើសរើស​ប្រភេទ​អាហារ​ដែលជា​កល្យាណមិត្ត​សម្រាប់​អ្នកជំងឺ​លើសឈាម ។​

១- ទឹកដោះគោ​

M88


​ក្នុង​ទឹកដោះគោ​សម្បូរ​កាល់ស្យូម ប៉ូ​តា​ស្យូ​ម និង ម៉ាញេស្យូម ជាពិសេសប្រូតេអ៊ីន​ម្យ៉ាង​ហៅថា បាយ​អូ​អេ​ច​ធី​វ ប៉េ​ប​ថា​យ (Bioactive Peptides) ដែលមាន​ប្រសិទ្ធភាព​អស្ចារ្យ​ក្នុង​ការជួយ​គ្រប់គ្រង​សម្ពាធ​ឈាម ការពារ​ជំងឺលើស​សម្ពាធ​ឈាម ។ ម្យ៉ាងទៀត​យោងតាម​ការស្រាវជ្រាវ​បាន​បញ្ជាក់ថា សារធាតុ​ទាំងអស់នេះ​បាន​សហការគ្នា​បញ្ចុះ​សម្ពាធ​ឈាម​បាន​រហូតដល់ ៣ ទៅ ១០ ភាគរយ និង​ទប់ស្កាត់​គ្រោះថ្នាក់​ជំងឺ​សរសៃឈាម​បេះដូង​បាន​រហូតដល់ ១៥ ភាគរយ ។ ក្រៅពី​ជួយ​ការពារ​ជំងឺ​លើស​សម្ពាធ​ឈាម ទឹកដោះគោ​ក៏​ជួយ​ថែបំប៉ន​ឆ្អឹង​ឱ្យ​រឹងមាំ​ផងដែរ ។​

អាហារ ៤ មុខ ការពារ​ជំងឺ​លើស​សម្ពាធ​ឈាម​

២- ស្ពៃ​អេ​ពី​ណា​
​ស្ពៃ​អេ​ពី​ណា ឬ ស្ពៃ​ពួយ​ឡេង (Spinach) ដែលមាន​ស្លឹក​បៃតងចាស់មាន​កម្រិត​កាឡូរី​ទាបជាតិ​សរសៃ​ខ្ពស់​និង​មាន​សារធាតុ​សំខាន់ៗ​ដែល​អាច​បញ្ចុះ​សម្ពាធ​ឈាមហើយ​ថែមទាំង​ជួយ​រក្សា​លំនឹង​សម្ពាធ​ឈាម​ដោយសារ​វត្តមាន​ជាតិ​ប៉ូ​តា​ស្យូ​ម អាស៊ីដ​ហ្វូ​លិច និង​ម៉ាញេស្យូម ។ ដើម្បី​ជួយ​ឱ្យ​អ្នក​អាច​ទទួលទាន​ស្ពៃ​អេ​ពី​ណា​បាន​ច្រើន​គឺ​យក​វា​ធ្វើ​គ្រឿងផ្សំ បន្លែ​ញាំ​ជាមួយ​ទឹក​សាលាដ​ឬក៏​ផ្ទាប់​ទទួលទាន​ជាមួយ​សាន់​វិច ។​

អាហារ ៤ មុខ ការពារ​ជំងឺ​លើស​សម្ពាធ​ឈាម​

៣- គ្រាប់​ផ្កាឈូករ័ត្ន​
​គ្រាប់​ផ្កាឈូករ័ត្ន​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ប្រភព​ដ៏​សម្បូរបែប​របស់​ម៉ាញេស្យូម​និងសារធាតុចិញ្ចឹម​ផ្សេងៗ​ជាច្រើន​ដែល​រាងកាយ​ត្រូវការ ប៉ុន្តែគ្រាប់​ផ្កាឈូករ័ត្ន​ដែល​លីង​ជាមួយ​អំបិល​អាចធ្វើឱ្យ​សម្ពាធ​ឈាម​កាន់តែ​កើន ឡើង​ខ្ពស់​ទៅវិញ​ទេ ។ គ្រាប់​ផ្កាឈូករ័ត្ន​ជា​អាហារសម្រន់​ដែល​ពេញនិយម​និង​មិន​ទ្រ​លាន់ ដែល ១ ភាគ ៤ ចានចង្កឹះ​មាន​ប្រូតេអ៊ីន​បាយ​អូ​អេ​ច​ធី​វ ប៉េ​ប​ថា​យ ២,៥​ក្រាម និងជាតិ​សរសៃ ៣ ក្រាមដើម្បី​ទប់ស្កាត់​ការផលិត​អង់​ហ្ស៊ី​ម​ដែល​បណ្តាលឱ្យ​សម្ពាធ​ឈាម​កើនឡើង ។​

អាហារ ៤ មុខ ការពារ​ជំងឺ​លើស​សម្ពាធ​ឈាម​

៤- ដំឡូងបារាំង​
​ចំណែកឯ​ដំឡូងបារាំង​វិញ​ក៏មាន​គុណប្រយោជន៍​មិន​ចាញ់​អាហារ​ខាងលើ​ប៉ុន្មាន​ដែរ ។ វា​មាន​ផ្ទុក​ទាំង​ម៉ាញេស្យូម​និង​ប៉ូ​តា​ស្យូ​ម​ជាច្រើន ដែលជា​សារធាតុ​ចាំបាច់​ជួយ​បំប៉ន​សុខភាព​បេះដូង​ឱ្យ​រឹងមាំ ។ ប្រសិនបើ កម្រិត​ប៉ូ​តា​ស្យូ​ម​ក្នុង​ខ្លួន​ចុះ​ទា រាងកាយ​នឹង​បង្កើន​ការ​ស្រូបយក​សូ​ដ្យូ​ម​ធ្វើឱ្យ​សម្ពាធ​ឈាម​កាន់តែ​កើនឡើង ប៉ុន្តែ​ក៏ត្រូវ​ប្រយ័ត្ន​ដែរ​ដោយ​មិនគួរទទួលទាន​អាហារ​ដែលមាន​ផ្ទុក​សូ​ដ្យូ​ម​ខ្ពស់​ទេ ព្រោះ​វា​អាចធ្វើឱ្យ​រាងកាយយើង​ងាយ​ស្រូបយក​សូ​ដ្យូ​ម​ច្រើនជាង ។ ចំណែក​ម៉ាញេស្យូម​វិញ​ក៏មាន មុខងារ​សំខាន់​ជួយ​ឱ្យ​ចរន្តឈាម​រត់​បាន​ស្រួល​និង​រក្សា​ជាតិ​រ៉ែ​ឱ្យមាន​តុល្យភាពទើប​ធ្វើឱ្យ​សម្ពាធ​ឈាម​មិន​ឡើង​លើសពី​កម្រិត​ធម្មតា ៕

អាហារ ៤ មុខ ការពារ​ជំងឺ​លើស​សម្ពាធ​ឈាម​