បំបោលម៉ូតូ​បុក​ខឿន​ផ្លូវ ​ហោះប្រហែល ៥០ ម៉ែត្រ

6 Videos


​ភ្នំពេញ​ : យុវជន​ម្នា​ក់បាន​ស្លាប់​ភ្លាមៗ​ យ៉ាង​អាណោច​អាធ​ម​ក្នុង​ថ្លុកឈាម ដោយសារតែ​រូបគេ​ជិះ​ម៉ូតូ DUKE ក្នុង​ល្បឿន​យ៉ាង​លឿន​បុក​ខឿន​ផ្លូវ​បណ្តាលឱ្យ​បោក​ក្បាល ចំណែក​ម៉ូតូ​ផ្លោង​ហោះ​ប្រមាណ ៥០ ម៉ែត្រ  ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ១១ និង ៣០ នាទី យប់ ថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០១៦ នៅ​ចំណុច​មុខ​សណ្ឋាគារ​ហ៊ី​ម៉ា​វ៉ា​រី តាម​បណ្តោយ​ផ្លូវ​ព្រះស៊ីសុវត្ថិ ស្ថិតក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ។​

បំបោលម៉ូតូ​បុក​ខឿន​ផ្លូវ ​ហោះប្រហែល ៥០ ម៉ែត្រ

M88


​ ប្រភពព័ត៌មាន​ជុំវិញ​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​យុវជន​ខាងលើ​ជិះ​ម៉ូតូ​ម៉ាក DUKE ពណ៌​ទឹកក្រូច ពាក់​ស្លាក​លេខ​ភ្នំពេញ CU-0066 ជិះ​តាម​បណ្តោយ​ផ្លូវ​ព្រះស៊ីសុវត្ថិ ក្នុង​ល្បឿន​យ៉ាង​លឿន​ទិសដៅ​ពី​ត្បូង​ទៅ​ជើង ពេលមកដល់​ចំណុចកើតហេតុ​បាន​បុក​ខឿន​ផ្លូវ​មុខ​សណ្ឋាគារ ហ៊ី​ម៉ា​វ៉ា​រី បណ្តាលឱ្យ​ដួល​បោក​ក្បាល​ស្លាប់​ក្នុង​ថ្លុកឈាម​យ៉ាង​អាណោច​អាធ​ម ចំណែក​ម៉ូតូ​ផ្លោង​ហោះ​ប្រមាណ ៥០ ម៉ែត្រ ។​

បំបោលម៉ូតូ​បុក​ខឿន​ផ្លូវ ​ហោះប្រហែល ៥០ ម៉ែត្រ

​ក្រោយ​កើតហេតុ​ សមត្ថកិច្ច​ជំនាញ​បានមក​ធ្វើការ​វាស់វែង យក​ម៉ូតូ​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ចំណែក​សព​ជនរងគ្រោះ​សមត្ថកិច្ច​ទំនាក់ទំនង​ទៅ​ក្រុមគ្រួសារ​សាច់ញាតិ​ឱ្យមក​ ទទួលយក​ទៅធ្វើ​បុណ្យតាម​ប្រពៃណី ៕

                                                             Sokha